ពេលវេលាអនុវត្តពន្ធ២០% លើចំណេញមូលធន ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ!

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅមិនទាន់បានកំណត់ពេលវេលាជាក់លាក់ណាមួយថានឹងត្រូវអនុវត្តពន្ធលើចំណេញមូលធន ឬត្រូវកែសម្រួលយ៉ាងណានៅឡើយទេ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេច នៅថ្ងៃទី២៧ ខែកញ្ញា ២០២៣។

សម្តេចបន្ថែមថា ចាប់តាំងពីបង្កើតរាជរដ្ឋាភិបាលថ្មីមក នៅមិនទាន់មានការបង្កើតមូលដ្ឋានគិតពន្ធថ្មីអ្វីនោះទេ ដូច្នេះ ក្នុងខែវិច្ឆិកាខាងមុខនេះ រដ្ឋាភិបាលក៏គ្រោងនឹងរៀបចំវេទិការាជរដ្ឋាភិបាល-​ឯកជន ដើម្បីពិនិត្យមើលលើកញ្ចប់វិធានការមួយចំនួន ដើម្បីជួយដល់វិស័យឯកជនមុននឹងអនុវត្តច្បាប់នេះផងដែរ។

គួររំម្លឹកថា កាលពីថ្ងៃទី២៦ កញ្ញា ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ពន្យល់បន្ថែមជាថ្មីអំពីការអនុវត្ត ពន្ធលើចំណេញមូលធនពីការទិញ-លក់អចលនទ្រព្យចំនួ​ន​​២០% ដែលនឹងត្រូវពន្យារការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ ដោយលើកលែងតែទ្រព្យមូលធន ៥ផ្នែកផ្សេងទៀតប៉ុណ្ណោះ ដែលនឹ​ង​អនុវត្តនៅដើមឆ្នាំ២០២៤ ខាងមុខនេះ។

ការឆ្លើយបំភ្លឺនេះ ត្រូវបានធ្វើឡើង ខណៈដែលមានប្រជាពលរដ្ឋមួយចំនួនធំបានសំដែងការមិនពេញចិត្តចំពោះការយកពន្ធនេះ។ ប្រភេទពន្ធនេះដែរ គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ រាជរដ្ឋាភិបាល បានបង្កើតពន្ធថ្មីនេះ តាំងតែពីឆ្នាំ១៩៩៧ មកម្ល៉េះ។

អគ្គនាយកដ្ឋានពន្ធដារ បានបំភ្លឺទៀតថា ក្រោយបានពន្យារពេលអនុវត្តអស់រយៈពេល ០៣លើក មកហើយនោះ រាជរដ្ឋាភិបាល បានសម្រេចថានឹងចាប់ផ្តើមអនុវត្តវិញចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់តែទ្រព្យជាមូលធន ៥ផ្នែក រួមមាន៖ ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។  (អានបន្ថែម)

ដោយឡែក ការចំណេញដែលបានពីការលក់ទិញអចលនទ្រព្យ រដ្ឋបានសម្រេចពន្យារការចាប់ផ្តើមអនុវត្តរហូតដាច់ឆ្នាំ២០២៤ ដើម្បីជាការរួមចំណែកដ៏សំខាន់មួយក្នុងការចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។

គួរបញ្ជាក់ថា រដ្ឋបានអនុវត្តពន្ធលើចំណេញមូលធននេះលើនីតិបុគ្គលតាំងតែពីឆ្នាំ១៩៩៤ ដែលជាក់ស្តែង ក្រុមហ៊ុន និងសហគ្រាសនានាបានបង់ពន្ធលើប្រាក់ចំណូលដែលរួមបញ្ចូលទាំងចំណេញមូលធន មិនតែប៉ុណ្ណោះសហគ្រាសដែលប្រកបអាជីវកម្មលើវិស័យអចលនទ្រព្យក៏បានបង់ពន្ធនេះដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]