ព័ត៌មានក្នុងស្រុក
រដ្ឋហាមនេសាទ និងចតនាវាលើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ
រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់មិនឱ្យធ្វើការនេសាទ និងចតនាវាលើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនី ដែលកប់ក្រោមបាតសមុទ្រ តាមភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ រដ្ឋបាលខេត្ត ណែនាំម្ចាស់នាវាគ្រប់ប្រភេទ រួមមាន ទូក កាណូត កប៉ាល់ សាឡង់ ដែលខ្សែបណ្តាញអគ្គិសនីតង់ស្យុង ២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុល តាមតំបន់ភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមាន...
អានបន្ថែមឯកឧត្តមបង្ហើប៖ ចុងឆ្នាំនេះ នឹងមានវិនិយោគិនចិន មកបង្កើតរោងចក្រចំនួន២៥ ក្នុងខេត្តកំពង់ស្ពឺ
នៅចុងឆ្នាំ២០២៣ ឬយ៉ាងយូរដើមឆ្នាំ២០២៤ ចិនគ្រោងនឹងវិនិយោគបង្កើតរោងចក្រចំនួន ២៥ទីតាំងក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការផុសផ្សាយតាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ការឱ្យដឹងនេះ ធ្វើឡើងក្រោយឯកឧត្តម វ៉ី សំណាង បានដឹកនាំប្រតិភូថ្នាក់ខេត្ត អញ្ជើញទស្សនកិច្ចនៅខេត្តក្វាងទុង និងខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងបង្ហាញសក្តានុពល...
អានបន្ថែមវិមានឯករាជ្យអមដោយសួនប្រវត្តិសាស្រ្តនៅក្រុងបាត់ដំបង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
វិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា វិមានឯករាជ្យ និងហេដ្ឋារចនាសម្ព័...
អានបន្ថែមថៃនឹងចុះសិក្សាទីតាំងសំខាន់៣ នៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម
គណៈប្រតិភូសភាពាណិជ្ជកម្មថៃ នឹងចុះទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងរាជធានី ខេត្តចំនួន ០៣ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម ខណៈរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ។ នេះបើតាមជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែលដឹកនាំដោយ លោក Voratat Tant...
អានបន្ថែមក្រុមហ៊ុនចិន គ្រោងអភិវឌ្ឍកសិឧស្សាហកម្មនៅកម្ពុជា ដោយវិនិយោគ ១២,៧ពាន់លានដុល្លារ លើដី៧៥ម៉ឺនហិកតា ក្នុងខេត្ត០៦
ក្រុមហ៊ុន Danong Development Group របស់ប្រទេសចិន បានបង្ហាញគំនិតផ្តួចផ្តើមវិនិយោគទ្រង់ទ្រាយធំមួយ ដោយគ្រោងនឹងវិនិយោគថវិកាដ៏ធំចំនួនជាង ១២,៧ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើកសិកម្មឆ្លាតវៃលើខេត្តយុទ្ធសាស្រ្តចំនួនប្រាំមួយ។ សេចក្តីប្រកាសនេះ ត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មានផ្តាច់មុខដោយទូរទស្សន៍អនឡាញ BDN កាលពីថ្ងៃទី ១៤ ខែសីហា។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រដែលលាតសន្ធឹងលើខេត្តព្រះសីហនុ កំពត បាត់ដំបង ពោធ...
អានបន្ថែមរដ្ឋចេញច្បាប់ថ្មី គ្រប់គ្រងការប្រើប្រាស់បរិក្ខាអគ្គិសនីឱ្យប្រសិទ្ធភាពខ្ពស់
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យសម្រាប់គ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ បើតាមអនុក្រឹត្យលេខ ២៥៤ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានកំណត់នូវបទប្បញ្ញត្តិសម្រាប់គ្រប់គ្រង ការទទួលខុសត្រូវរបស់រដ្ឋ តាមរយៈការអនុវត្តបទដ្ឋាន និងការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល។ អនុក្រឹត្យនេះ ក៏បានកំណត់នូវនិយមន័យនៃពាក្យ បរិក្ខាប្រើប្រាស់អគ្គិសនី ដ...
អានបន្ថែមកម្ពុជាត្រូវការថវិកា ៧,៨ ពាន់លានដុល្លារ ដើម្បីការពារការប្រែប្រួលអាកាសធាតុ
កម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ពាន់លានដុល្លារ សម្រាប់អនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution: NDC)។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ទិន ពន្លក ក្នុងជំនួបប្រជុំការងារទ្វេភាគីជាមួយមូលនិធិអាកាសធាតុបៃតង (GCF) កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមបានលើកឡើងថា កម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការងារប្រែប្រួលអាកាសធាតុដោយបានបញ្ចូលទៅក...
អានបន្ថែមគម្រោងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ បញ្ចប់ជាស្ថាពរហើយ
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ នេះបើតាមដំណើរចុះត្រួតពិនិត្យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បានសរុប ២០.០០០ ម៉ែត្រគូប/ថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្...
អានបន្ថែមស្ពានកោះយ៉ថ្មី ខេត្តកោះកុង បញ្ចប់ការសាងសង់១០០% អាចធ្វើដំណើរបណ្តោះអាសន្នបាន
ស្ពានកោះយ៉ថ្មី ក្នុងខេត្តកោះកុង បានបញ្ចប់ការងារសាងសង់ជាស្ថាពរ និងបើកឱ្យពលរដ្ឋ និងអ្នកទេសចរធ្វើដំណើរជាបណ្តោះអាសន្ន ហើយក៏គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែតុលា ខាងមុខនេះផងដែរ ។ នេះបើយោងតាមការបញ្ជាក់របស់លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ប្រាប់សាព័ត៌មាន BTV នៅថ្ងៃទី០៧ សីហា ២០២៣។ លោកបានលើកឡើងថា ការដែលអនុញ្ញាតឱ្យពលរដ្ឋនិងអ្នកទេសចរធ្វើចរាចរជាបណ្តោះអាសន្នលើស...
អានបន្ថែមស្ពានភ្ជាប់កោះពេជ្រ-កោះនរា នឹងបញ្ចប់ការសាងសង់នៅចុងខែតុលា ខណៈគ្រោងបើកដំណើរការដើមខែវិច្ឆិកា
ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់រវាងកោះពេជ្រ និងគម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ដោយក្រុមហ៊ុន OCIC នឹងធ្វើការតភ្ជាប់តួស្ពានទាំងស្រុងជាផ្លូវការ នៅចុងខែសីហានេះ និងបញ្ចប់ការងារសាងសង់១០០ភាគរយ នៅចុងខែតុលា មុនដាក់ដំណើរការនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១០ ខែសីហា ថា បច្ចុប្បន្ន ដំណើរការសាងសង់ ស្ថិតក្ន...
អានបន្ថែម