ព័ត៌មានក្នុងស្រុក
ព្រលានយន្តហោះសៀមរាបថ្មី បើកទទួលយន្តហោះពាណិជ្ជកម្មដំបូងរបស់ខ្លួនជាផ្លូវការហើយ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ត្រូវបានបើកដំណើរការទទួលយន្តហោះពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួន នៅថ្ងៃទី១៦ តុលា ២០២៣ នេះហើយ។ ពិធីបើកដំណើរការនេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល , លោក សុខ ស...
អានបន្ថែមរដ្ឋអនុញ្ញាតឱ្យសង់រោងចក្រថ្មី៧ តម្លៃជិត៤១លានដុល្លារ នៅខេត្តកណ្តាល កំពង់ស្ពឺ និងភ្នំពេញ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៧ ដើម្បីបង្កើតរោងចក្រថ្មីចំនួន៧ ក្រោមទុនវិនិយោគ ៤០,៨លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ១១.១០៧កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១១ តុលា ២០២៣។ ក្រុមហ៊ុនទាំង៧នោះរួមមានដូចខាងក្រោម៖ ១-“DISHANG RUIHUASHENG (CAMBODIA) GARMENTS C...
អានបន្ថែមចិនព្រមផ្តល់កម្ចីសង់ស្ពានថ្មី១ខ្សែភ្ជាប់តំបន់ចាក់អង្រែក្រោម និងតំបន់ព្រែកប្រាហើយ
កម្ពុជា និងចិន បានសម្រេចចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ហើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ប...
អានបន្ថែមក្រុមហ៊ុនផលិតបន្ទះសូឡាដ៏ធំ១នៅកម្ពុជា គ្រោងពង្រីកខ្លួនទៅសហរដ្ឋអាមេរិក
ក្រុមហ៊ុន New East Solar Energy ដែលមានទីស្នាក់ការកណ្តាលនៅកម្ពុជា នឹងបើករោងចក្រមួយទៀតមានសមត្ថភាពផលិតបន្ទះសូឡាបានចំនួន ២ ជីហ្គាវ៉ាត់ (ស្មើនឹង ២លានគីឡូវ៉ាត់) នៅក្រុងហ្វីអូនិច រដ្ឋអារីសូណា សហរដ្ឋអាមេរិក ដែលអាចបង្កើតការងារបាន ៣៥០កន្លែងនៅទីនោះ។ នេះបើតាមការចុះផ្សាយរបស់ Solar Power World កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ ជាមួយនឹងគម្រោងថ្មីនេះ ក្រុមហ៊ុននឹងអាចបង្កើនសមត្ថភាពផលិតរបស់ខ្លួនបានរហូតដល់ទៅ ៦.៧ជី...
អានបន្ថែមកូរ៉េជួយកម្ពុជា រៀបចំផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍តាមដែនទឹក
ក្រុមអ្នកជំនាញការនៃវិទ្យាស្ថានសញ្ញាជំនួយនាវាចរណ៍កូរ៉េ កំពុងមកជួយកម្ពុជាក្នុងការរៀបចំផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រជុំកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលសកម្មភាព លទ្ធផលការងារកន្លងមក និងលើកទិសដៅការងារបន្ត សម្រាប់ក្រុមការងារទាំងមូល។ ជាលទ្ធផលនៃកិច្ចប្រជុំខាងលើ ភាគីកូរ៉េ នឹងបន្តផ្តល់គម្រោងជំហានទី២ ដែលគ្...
អានបន្ថែមយូនីសេហ្វ និងចិន រួមគ្នាជួយបច្ចេកវិទ្យាបន្សុទ្ធទឹកនៅកម្ពុជា ដើម្បីកាត់បន្ថយកង្វះទឹកស្អាត និងអនាម័យ
អង្គការយូនីសេហ្វប្រចាំកម្ពុជា និងចិន កំពុងសិក្សាពិនិត្យលទ្ធភាពដាក់បច្ចេកវិទ្យាមកពីប្រទេសចិន ក្នុងការបន្សុទ្ធទឹកនៅកម្ពុជា ដើម្បីជួយកាត់បន្ថយកង្វះទឹកស្អាត និងអនាម័យ ជាពិសេសទប់ស្កាត់ជំងឺដែលបង្កឡើងដោយភ្នាក់ងារចម្លងរោគ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ គម្រោងនេះ គឺទទួលបានការសហការជាមួយក្រសួងកសិកម្ម និងកិច្ចការជនបទ និងក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន ដែល...
អានបន្ថែមរដ្ឋមន្រ្តីដែនដីថ្មី ជំរុញបង្កើតរោងចក្រនៅតំបន់រុនតាឯក ពិសេសបណ្តុះជំនាញអាចបម្រើការងារនៅព្រលានថ្មី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់ក្រុមការងារត្រូវស្វែងរកដីធ្លីសម្រាប់បង្កើតជារោងចក្រ និងបណ្ដុះបណ្ដាលជំនាញផ្សេងៗ ជូនដល់ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍ភូមិធម...
អានបន្ថែមរដ្ឋសម្រេចឱ្យឯកជនសង់សណ្ឋាគារផ្កាយ៥ និងរោងចក្រថ្មី១១ តម្លៃសរុបជិត ១៦៨លានដុល្លារ នៅខេត្តក្រុង៦
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១២ ដើម្បីសង់សណ្ឋាគារផ្កាយ៥ចំនួន១កន្លែង នៅរាជធានីភ្នំពេញ និងបង្កើតរោងចក្រធំៗចំនួន១១ ក្រោមទុនវិនិយោគ ១៦៧,៩លានដុល្លារ ដែលនឹងបង្កើតការងារបាន ២២.៧៨៨កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល កំពង់ចាម ពោធិ៍សាត់ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៤ សីហា ២០...
អានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌាចំនួន ១៥ ស្វែងរកដៃគូវិនិយោគនៅកម្ពុជា
ក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសឥណ្ឌា ចំនួន ១៥ក្រុមហ៊ុន មកស្វែងដៃគូសហការវិនិយោគជាមួយភាគីក្រុមហ៊ុននៅកម្ពុជា។ ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលសម្របសម្រួលដោយស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា។ ក្រុមហ៊ុនឥណ្ឌាទាំង ១៥នោះ រួមមានក្រុមហ៊ុនវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត ម៉ាស៊ីនសម្រាប់ការសិក្សា រ៉ូបូត Smart manufacturing, Big Data, Website និងកម្មវិធីទូរស័ព្ទ ថាមពលសូឡា ហ្វីនតិច បច្ចេ...
អានបន្ថែមរដ្ឋគ្រោងជីកស្តារប្រឡាយកំពង់សីម៉ាប្រវែង ៥000ម៉. ដើម្បីរំដោះទឹកជន់លិចក្រុងបាត់ដំបង
អាជ្ញាធរខេត្តបាត់ដំបង គ្រោងនឹងជីកស្ដារប្រឡាយកំពង់សីម៉ាប្រវែង ៥,០០០ម៉ែត្រ និងស្ថាបនាលូប្រអប់កម្ពស់២ម៉ែត្រ ទទឹង២ម៉ែត្រ ចំនួន១៥កន្លែង សម្រាប់ធ្វើការរំដោះទឹកជន់លិចក្រុងបាត់ដំបង ប៉ែកខាងលិចស្ទឹង។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ ប្រឡាយមេ ១ខ្សែនេះ ឆ្លងកាត់សង្កាត់ចំនួន ០៦គឺ សង្កាត់ទួលតាឯក សង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់អូរម៉ាល់ សង្កាត់វត្តគរ និងសង្កាត់អូរចារ។ ទន្ទឹមនឹងនេះ ...
អានបន្ថែម