ធនាគារពិភពលោកព្រមានថា GDP របស់កម្ពុជាអាចនឹងធ្លាក់ចុះ ៩% និងអត្រានៃភាពក្រីក្រអាចនឹងកើន ៦% នៅឆ្នាំ ២០៥០ ហេតុអ្វី?

ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែង និងអាចជាឧបសគ្គដ៏ធំមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលរបាយការណ៍ប្រកាសអាសន្នពីធនាគារពិភពលោកបានគូសបញ្ជាក់អំពីគ្រោះថ្នាក់ដែលកំពុងកើតមាននៃការប្រែប្រួលអាកាសធាតុ។ របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយកាលពីថ្ងៃទី ១៦ ខែ ១០ ឆ្នាំ ២០២៣ នេះ បានបង្ហាញពីក្របខណ្ឌយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់បំផុតក្នុងការ...

អាន​បន្ថែម

ហេតុអ្វីប្រទេសអាស៊ានទាំងនេះប្រឹងពង្រីក និងសង់អាកាសយានដ្ឋានថ្មីៗច្រើនយ៉ាងនេះ?

ជើងមេឃនៃតំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងដំណាក់កាលរបត់ផ្លាស់ប្តូរដ៏សំខាន់មួយ ខណៈដែលប្រទេសអាស៊ានតូចៗតែសម្បូរមនុស្សរស់នៅទាំងនេះ កំពុងចាប់ផ្តើមពង្រីកព្រលានយន្តហោះរបស់ខ្លួនក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។ យោងតាមការស្រាវជ្រាវដែលបានធ្វើឡើងដោយសារព័ត៌មាន Nikkei ថា សមត្ថភាពអ្នកដំណើរសរុបប្រចាំឆ្នាំនៅអាកាសយានដ្ឋានតាមរដ្ឋធានីនៃប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំពីរ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ចំនួន ៦៥៣លាននាក់...

អាន​បន្ថែម

រដ្ឋសម្រេចឱ្យសង់រោងចក្រថ្មីចំនួន១២ ក្នុងនោះខេត្តកំពង់ស្ពឺស្រូបបានរោងចក្រថ្មី៧

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១២ ដើម្បីសង់រោងចក្រថ្មីចំនួន១២ ក្រោមទុនវិនិយោគ ៦៦,៦០លានដុល្លារ ដែលអាចបង្កើតការងារបាន ១២.៦១០កន្លែង សម្រាប់ពលរដ្ឋរស់នៅតាមបណ្តាខេត្តក្រុងចំនួន៥ ដែលក្នុងនោះខេត្តកំពង់ស្ពឺទទួលបានរោងចក្របង្កើតថ្មីច្រើនជាងគេ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣១ តុលា ២០២៣។ ក្រុមហ៊ុនទាំង១២នោះរួមមានដូចខាងក្រោម៖ ...

អាន​បន្ថែម

អគារសាលាខេត្តកំពង់ស្ពឺថ្មី តម្លៃជាង ១០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគាររដ្ឋបាលសាលាខេត្តកំពង់ស្ពឺថ្មី ដែលមានតម្លៃជាង ១០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងឱ្យដឹងថា អគាររដ្ឋបាលថ្មីនេះ ត្រូវបានសាងសង់ស្ថិតលើផ្ទៃដីប្រមាណ ១៨.០៧៨,១៧ ម៉ែត្រក្រឡា និងមានផ្ទៃក្រឡាសំណង់អគារសរុ...

អាន​បន្ថែម

គម្រោងសង់ស្ពានអាកាសព្រះមុនីវង្សនឹងបញ្ចប់មុនផែនការ និងដាក់ឱ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤

គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស តម្លៃជាង ៣៦.៧លានដុល្លារ នឹងត្រូវបញ្ចប់ការសាងសង់ដំណាក់កាលទី១ លឿនជាងផែនការរយៈពេល៤ខែ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ខាងមុខនេះ ខណៈបើតាមផែនការគឺនឹងត្រូវបញ្ជប់ក្នុងខែសីហា ឆ្នាំ២០២៤ ឯណោះ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងនៅថ្ងៃទី២៧ ខែតុលា លើបណ្តាញសង្គមហ្វេសប៊ុក ថា ជំហានទី២នៃការសាងសង់ស្ពានអាកាសព្រះមុនីវង្ស ក៏នឹងត្រូវបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នា...

អាន​បន្ថែម

កូរ៉េជួយកម្ពុជា ដោយផ្តល់ជាឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ សម្រាប់វិភាគធាតុអាកាស

រដ្ឋបាលឧតុនិយមកូរ៉េ បានប្រគល់ប្រព័ន្ធទទួល និងវិភាគធាតុអាកាស (GEO-KOMPSAT-2A) នៅកម្ពុជា ស្ថិតក្នុងគម្រោងដែលមានទឹកប្រាក់ ៣លានដុល្លារ។ នេះបើតាមពិធីប្រគល់-ទទួល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ក្រុមជំនាញការកូរ៉េបានធ្វើបទបង្ហាញស្តីពី Establishment of the GK-2A Receiving and Analysis System in Cambodia ដោយបានរៀបរាប់អំពីពេលវេលាដំណើការរបស់គម្រោងតាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដែលមានថវិកាសរុបប្...

អាន​បន្ថែម

រដ្ឋ និង​ឯកជនរួមគ្នាពិនិត្យលទ្ធភាពឱ្យបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញដីឬផ្ទះនៅបុរី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរីបាន។ កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងអ្នកឧកញ៉ា លី ហួរ ប្រធា​ន​​សមាគម កាលពីថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០២៣។ កិច្ចប្រជុំបន្ទាន់នេះគឺ «ពិភាក្សាអំពីស្ថានភាពវិស័យសំណង់នៅកម្ព...

អាន​បន្ថែម

ក្រុមហ៊ុន មីនីបៀ គ្រោងពង្រីកការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុន មីនីបៀ បង្ហាញផែនការអាជីវកម្ម ពង្រីការវិនិយោគរបស់ខ្លួនទៅលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទទួលបានជោគជ័យលើការវិនិយោគរយៈពេល១២ឆ្នាំនៅកម្ពុជា។​ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានលើកឡើងពីគម្រោងនេះ ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុ...

អាន​បន្ថែម

CP Group របស់ថៃ គ្រោងពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យធំៗបីនៅកម្ពុជា

ក្រុមហ៊ុន CP Group ដែលមានមូលដ្ឋាននៅប្រទេសថៃ គ្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប។​ នេះជាការលើកឡើងរបស់ ឱ្យលោក សែ ភីង (Tse Ping) អគ្គនាយរងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) ក្នុងពេលចូលជួបសម្តែងការគួរសម ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែតុលា​ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ ...

អាន​បន្ថែម

ក្រុមហ៊ុនចិនប្តេជ្ញាបង្កើនទុនដល់ ៦០០លានដុល្លារ ដើម្បីវិនិយោគលើវិស័យថាមពលនៅកម្ពុជា

ក្រុមហ៊ុន China Datang Corporation Ltd. ជាក្រុមហ៊ុនចិនដែលកំពុងវិនិយោគសាងសង់វារីអគ្គិសនីនៅកម្ពុជា បានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០លានដុល្លារ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd ក្នុងវេទិកា “ខ្សែក្រវាត់ និងផ្លូវ លើកទ...

អាន​បន្ថែម