ព័ត៌មានក្នុងស្រុក
មជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនាតម្លៃជាង ៣ពាន់លានដុល្លារ គ្រោងនឹងសង់នៅខេត្តសៀមរាប
គម្រោងកសាងមជ្ឈមណ្ឌលវប្បធម៌សន្តិភាពព្រះពុទ្ធសាសនាខ្នាតធំបំផុត លើផ្ទៃដីទំហំ ២៨៨ហិចតា ជាមួយនឹងថវិកាវិនិយោគប្រមាណ ២០០លានដុល្លារអាមេរិក (បើគិតទាំងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបន្ថែមអាចនឹងឈានដល់ជាង ៣ពាន់លានដុល្លារ) នឹងចាប់ផ្តើមការសាងសង់នៅលើទឹកដីខេត្តសៀមរាប នៅក្នុងខែធ្នូខាងមុខនេះ យោងតាមការផ្សាយរបស់ទូរទស្សន៍ BTV នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។ . ទីសក្ការៈបូជាពុទ្ធសាសនាដ៏ធំនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏មហ...
អានបន្ថែមគម្រោងសង់ផ្លូវរថភ្លើងធុនស្រាលនៅសៀមរាប ឈានដល់ការសិក្សាពីផលប៉ះពាល់ផ្សេងៗមុនការសាងសង់
គម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកក្រុងសៀមរាប ឈានដល់ដំណាក់កាលចុះសិក្សាប្រមូលព័ត៌មាន និងទិន្នន័យផលប៉ះពាល់ហើយ។ នេះបើតាមកិច្ចប្រជុំពិគ្រោះយោបល់រវាងអាជ្ញាធរខេត្តសៀមរាប និងក្រុមហ៊ុនចិន China Metro នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី...
អានបន្ថែមក្រុមហ៊ុនមួយចង់បង្កើតរោងចក្រកែច្នៃសំរាមទៅជាឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកលើផ្ទៃដីជាង ៥ហិកតា នៅសៀមរាប
ក្រុមហ៊ុន សេវ ឌឺឡាយស៍ (ខេមបូឌា) ឯ.ក គ្រោងបង្កើតរោងចក្រកែច្នៃសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង) ទៅជាឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកលើផ្ទៃដីជាង ៥ហិកតា នៅសៀមរាប។ នេះបើតាមជំនួបរវាងក្រុមហ៊ុន និងលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប តាម video conference កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ លោកអភិបាលរង បានលើកឡើងថា ល្បឿននៃកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលបាននឹងកំពុងកើនឡើងក្នុងសន្ទុះមួយគួរឱ្យកត់សម្គ...
អានបន្ថែមអាជ្ញាធរជាតិអប្សរាបន្តជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន តាមរចនាបទស្ថាបត្យកម្មបុរាណ
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន ដំណាក់កាលទី២ តាមបែបបុរាណ ខណៈការជួសជុលលើកទី១ បានបញ្ចប់កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ដោយជោគជ័យ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ គោលបំណងនៃការជួសជុលនេះ គឺពង្រឹងផ្នែកដែលខូចខាតទ្រុឌទ្រោមខ្លាំងឱ្យរឹងមាំឡើងវិញ ដើម្បីបង្ហាញឱ្យឃើញនូវគ្រប់ស្រទាប់ប្រវត្តិសាស្ត្រ ចាប់តាំងពីសម័យកសាង រហូតមកដល់បច្ចុប្បន្ន។...
អានបន្ថែមមហាវិថីសំរោង ភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវក្រវាត់ក្រុងទី៣ បើកសម្ពោធជាផ្លូវការ
នាព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣នេះ មហាវិថីសំរោង មានទីតាំងនៅជាប់នឹងបុរីភូមិសំរោង ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ពិធីទាំងមូលបានបញ្ចប់ទៅជាស្ថាពរ ប្រកបដោយបរិយាកាសរីករាយ និងឱឡារិកក្រៃល...
អានបន្ថែមក្រុមហ៊ុនប្រេងដ៏ល្បីរបស់ថៃ គ្រោងវិនិយោគ ១០០លានដុល្លារ បង្កើតឃ្លាំងស្តុកប្រេង នៅកម្ពុជា
ប្រធាន និងជានាយកប្រតិបត្តិ លោក Disathat Panyarachun មានប្រសាសន៍ថា ក្រុមហ៊ុន SET-List PTT oil and Retail (OR) ដែលជាក្រុមហ៊ុនប្រេងសាំងដ៏ល្បីនៅប្រទេសថៃ គ្រោងនឹងបោះទុនប្រមាណ ១០០ លានដុល្លារ ដើម្បីបង្កើតឃ្លាំងស្តុកប្រេងដ៏ធំមួយនៅកម្ពុជា។ លោក Disathat បានលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីក្រុមហ៊ុននេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន កាលពីខែកក្កដា ឆ្នាំ២០២២ ជាមួយក្រុមហ៊ុន Cambodia Airport Investme...
អានបន្ថែមគម្រោងស្តារគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជាង៣៥% លឿនជាងផែនការ
ត្រឹមរយៈពេល ៨ខែប៉ុណ្ណោះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចការសាងសង់បានជាង ៣៥,១២ភាគរយហើយ លឿនជាងផែនការកំណត់។ នេះបើតាមការចុះពិនិត្យផ្ទាល់របស់ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅថ្ងៃទី១៨ សីហា ២០២៣។ តាមទិន្នន័យរបស់ក្រសួងបានបង្ហាញថា ចប្ចុប្បន្ន ផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរ...
អានបន្ថែមមហាវិថីសំរោង(ភ្ជាប់ផ្លូវលេខ៥-ផ្លូវក្រវាត់ក្រុងទី៣) នឹងបើកឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃ២១ សីហានេះ
មហាវិថីសំរោង មានប្រវែងសរុបប្រមាណ ៥,២គីឡូម៉ែត្រដែលជាប្រភេទផ្លូវបេតុងអាមេ ហើយមានទទឹងរហូតដល់ទៅ៣០ម៉ែត្រ និងគន្លងម្ខាងៗប្រវែង ៩ម៉ែត្រ។ មហាវិថីនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមយ៉ាងសំខាន់ នាភាគខាងជើងរាជធានីភ្នំពេញដោយភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមបុរីភុមិសំរោង ដែលនឹងជួយសម្រួលដល់ចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។ សាធារណជននឹងអាចធ្វើដំណើរតាមផ្លូវកាត់នេះពីសាលាខណ្ឌព្រ...
អានបន្ថែមទីលានចាក់សំរាមតម្លៃ ១លានដុល្លារ នៅក្រុងស្វាយរៀង ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង
ក្រសួងបរិស្ថាន បានប្រគល់ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង ១លានដុល្លារស្ថិតលើផ្ទៃដី ៤ហិកតា ក្នុងក្រុងស្វាយរៀង ដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីអាចឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។ នេះបើតាមពិធីប្រគល់-ទទួល ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្ដម សេង សិលា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការបង្កើតឱ្យមានទីលានទុកដាក់សំរាមត្...
អានបន្ថែមអឺរ៉ុបបញ្ជាក់ជាថ្មីថានឹងផ្តល់ទឹកប្រាក់ ១,៥ពាន់លានដុល្លារ ដល់កម្ពុជាសម្រាប់អភិវឌ្ឍប្រទេស
សហភាពអឺរ៉ុប បានបញ្ជាក់សារជាថ្មីដោយបេ្តជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ប៊ីលានអឺរ៉ូ ស្មើនឹងជាង ១,៥ពាន់លានដុល្លារ ដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ រយៈពេល៦ឆ្នាំ គិចចាប់ពីឆ្នាំ២០២១-២០២៧។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ទឹកប្រាក់ដែលនឹងផ្តល់ជូននេះ ត្រូវបានលើកឡើងនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួម ឆ្នាំ២០២១-២០២៧ ខណៈដែលស...
អានបន្ថែម