រដ្ឋគ្រោងជីកស្តារប្រឡាយកំពង់សីម៉ាប្រវែង ៥000ម៉. ដើម្បីរំដោះទឹកជន់លិចក្រុងបាត់ដំបង

អាជ្ញាធរខេត្តបាត់ដំបង គ្រោងនឹងជីកស្ដារប្រឡាយកំពង់សីម៉ាប្រវែង ៥,០០០ម៉ែត្រ និងស្ថាបនាលូប្រអប់កម្ពស់២ម៉ែត្រ ទទឹង២ម៉ែត្រ ចំនួន១៥កន្លែង សម្រាប់ធ្វើការរំដោះទឹកជន់លិចក្រុងបាត់ដំបង ប៉ែកខាងលិចស្ទឹង។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

ប្រឡាយមេ ១ខ្សែនេះ ឆ្លងកាត់សង្កាត់ចំនួន ០៦គឺ សង្កាត់ទួលតាឯក សង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់អូរម៉ាល់ សង្កាត់វត្តគរ និងសង្កាត់អូរចារ។

ទន្ទឹមនឹងនេះ គម្រោងស្ដារប្រឡាយមេរំដោះទឹកលិចនេះ កំពុងជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាសំ​ណ​​ង់​​ដែលប្រជាពលរដ្ឋមួយចំនួនបានសង់ផ្ទះពីលើប្រឡាយ និងមួយចំនួនទៀតបានចាក់ដីបំពេញបិទប្រឡាយជិតតែម្ដ​ង ដែលក្រុមការងារទាមទារឱ្យមានការរុះរើចំពោះសំណង់ដែលមិនមានរបៀបរៀបរយ សំណង់លើខ្នងប្រឡាយ និង​សំ​ណូមព​រឱ្យប្រជាពលរដ្ឋធ្វើស្ពាន ឬដាក់លូទៅតាមទំហំ និងលំហូរតាមបច្ចេកទេសរបស់ក្រុមការងារ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង និងសង្កាត់ដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ ចំពោះប្រជាពលរដ្ឋណាដែលគាត់បានសាងសង់សំណង់លើខ្នងប្រឡាយ ឬរំលោភលើចំណីប្រឡាយទាំងនោះ និងត្រូវធ្វើការរុះរើជាបន្ទាន់ ដើម្បីពន្លឿនដល់ការអនុវត្តគម្រោងស្តារប្រឡាយរំដោះទឹកនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]