ព័ត៌មានក្នុងស្រុក
មន្ទីរពេទ្យជាតិតេជោសន្ដិភាពសង់បានប្រមាណ៩០% ខណៈគ្រោងសម្ពោធបើកដំណើរការខែមិថុនា
មន្ទីរពេទ្យជាតិតេជោសន្ដិភាព សាងសង់សម្រេចបានប្រមាណជា ៨៥-៩០% ហើយ ខណៈគ្រោងនឹងបញ្ចប់នៅចុងខែឧសភា និងសម្ពោធឱ្យប្រើប្រាស់ក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ នេះបើតាមលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលបានចុះពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់ ក៏ដូចជាការបំពាក់សម្ភារៈបរិក្ខារពេទ្យនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។ លោកស្រីវេ...
អានបន្ថែមកម្ពុជា-វៀតណាម ឯកភាពសិក្សាភ្ជាប់កោះត្រល់នឹងតំបន់ទេសចរណ៍សំខាន់ៗ២ នៅកម្ពុជា
ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានឯកភាពគ្នាលើការសិក្សាលទ្ធភាព ដើម្បីតភ្ជាប់កោះភូគុក (Phu Quoc) ឬកោះត្រល់ មកតំបន់ទេសចរណ៍សំខាន់ៗចំនួន ០២ នៅកម្ពុជា។ នេះបើតាមកិច្ចចុះអនុស្សរណៈរវាងកម្ពុជា និងវៀតណាម ធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដើម្បីជំរុញទេសចរណ៍...
អានបន្ថែមរោងចក្រផលិតកង់រថយន្តតម្លៃ ១៣៨លានដុល្លា នៅក្រចេះបើកការដ្ឋានសាងសង់ហើយ
គម្រោងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ក្រោមទុនវិនិយោគ ១៣៨លានដុល្លារ បើកការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃទី០៩ ឧសភា ២០២៣ នេះហើយ។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបអធិបតីភាពដោយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ឆៃ យ៉ុន សើន ប្រធានក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី ព្រមជាមួយនិងភ្ញៀវកិត្តយសសំខាន់ៗជាច្រើននាក់ទៀត។ ...
អានបន្ថែមកំពង់ផែលំដាប់អន្តរជាតិ នៅគិរីសាគរ-កោះកុង នឹងដាក់ដំណើរការដើមឆមាសទី២ឆ្នាំនេះ
កំពង់ផែសមុទ្រលំដាប់អន្តរជាតិទី១ នៅខេត្តកោះកុងដែលវិនិយោគដោយក្រុមហ៊ុនឯកជន គ្រោង បើកដំណើរការនៅពាក់កណ្តាលឆ្នាំនេះ ខណៈរដ្ឋបាលខេត្តកំពុងពិនិត្យនីតិវិធី ក្នុងការដាក់ដំណើរការកំពង់ផែ។ លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុមហ៊ុន កាលពីដើមខែឧសភា ដើម្បីពិនិត្យនីតិវិធី ក្នុងការដាក់ដំណើរការកំពង់ផែឱ្យស្របតាមច្បាប់វិនិយោគរបស់ប្រទេសកម្ពុជា និងបន្តសហការ ...
អានបន្ថែមរោងចក្រថ្មី២ តម្លៃជាង១០លានដុល្លារ នឹងបង្កើតឡើងនៅភ្នំពេញនិងកំពង់ស្ពឺ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ១០,១៤លានដុល្លារ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៥ ឧសភា ២០២៣។ គម្រោងទាំង២នេះ រួមមានដូចខាងក្រោម៖ ១- “Z.S.M GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមា...
អានបន្ថែមកម្ពុជា-ជប៉ុន គ្រោងបង្កើតមណ្ឌលពាណិជ្ជកម្មបន្ថែម ខណៈទំហំពាណិជ្ជកម្មមានជាង ២,៤ពាន់លានដុល្លារ
កម្ពុជា និងជប៉ុន បានពិភាក្សា និងជំរុញឱ្យមានការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាបន្ថែមទៀតក្នុងឆ្នាំ២០២៣ ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរសម្រេចបានជាង ២.៤៥៤ លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះបើតាមពិធីបើកព្រឹត្តិការណ៍ «ពិព័រណ៍កម្ពុជា២០២៣» ដែលរៀបចំឡើងនៅក្នុងទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍ខាងលើនេះ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋ...
អានបន្ថែមរដ្ឋបើកខ្សែរថយន្តក្រុងពិសេសពីរខ្សែ ដើម្បីទស្សនាស៊ីហ្គេមក្នុងរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Express Bus) ចំនួន ២ខ្សែ សម្រាប់បម្រើដល់ការធ្វើដំណើររបស់មហាជន ជាតិ និងអន្តរជាតិ ទៅទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេហ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ខ្សែរត់ពិសេសនេះ នឹងត្រូវរៀបចំដាក់ឱ្យដំណើរការដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នា...
អានបន្ថែមJICA គ្រោងជួយកម្ពុជា ១៦៧លានដុល្លារ ដើម្បីអភិវឌ្ឍផ្លូវជនបទជាង ៥០០គ.មនៅភាគពាយ័ព្យ
រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន JICA គ្រោងនឹងផ្តល់ហិរញ្ញប្បទានចំនួន ១៦៧លានដុល្លារ សម្រាប់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទប្រវែងជាង ៥០០គីឡូម៉ែត្រ គ្រប់ដណ្ដប់លើខេត្តគោលដៅចំនួន៤ ក្នុងភាគពាយ័ព្យ ប្រទេសកម្ពុជា។ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន JICA នឹងផ្តោតទៅលើការកែលម្អផ្លូវជនបទពីផ...
អានបន្ថែមអូស្ត្រាលីជួយបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងបំផុតនៅកម្ពុជា ដើម្បីជំរុញការប្រកួតប្រជែង
អូស្ត្រាលី កំពុងសហការជាមួយកម្ពុជា ដើម្បីរៀបចំបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេ ដើម្បីការប្រកួតប្រជែងតម្លៃលើទីផ្សារ។ នេះបើតាមស្ថានទូតអូស្ត្រាលី បានបញ្ជាក់លើទំព័រហ្វេកប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។ សួនកសិ-ឧស្សាហកម្មនេះ នឹងផ្តល់នូវកន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ជាពិសេសសម្រាប់...
អានបន្ថែមគម្រោងសង់ខ្សែកាប្លិ៍ក្រោមសមុទ្រពីហុងកុងមកកម្ពុជា តម្លៃ១៦៥លានដុល្លារ នឹងបញ្ជប់នៅឆ្នាំ២០២៤
គម្រោងតបណ្ដាញខ្សែកាប្លិ៍អុបកទិកក្រោមបាតសមុទ្រពីហុងកុង-រាជធានីភ្នំពេញ តម្លៃ ១៦៥លានដុល្លារ នឹងសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២៤ ដើម្បីឆ្លើយតបនិងតម្រូវការឱ្យបានគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីចុះហេត្ថលេខាលើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ ver...
អានបន្ថែម