ព័ត៌មានក្នុងស្រុក
សិង្ហបុរីដំឡើងពន្ធអចលនទ្រព្យទ្វេដងលើជនបរទេស ដើម្បីការពារប្រយោជន៍ពលរដ្ឋក្នុងស្រុក
រដ្ឋាភិបាលសិង្ហបុរីបានដំឡើងពន្ធទ្វេដងសម្រាប់ជនបរទេស ដែលមកទិញអចលនទ្រព្យជាលក្ខណៈឯកជននៅក្នុងប្រទេសសិង្ហបុរី នេះគឺជាការកែប្រែចុងក្រោយបំផុត ដើម្បីការពារតម្លៃ និងសិទ្ធិរបស់ប្រជាជនក្នុងស្រុក ខណៈចរន្តជនបរទេសចូលទៅទិញអចលនទ្រព្យក្នុងប្រទេសមានការកើនឡើងខ្លាំង ដែលនាំឱ្យមានការប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងប្រទេសយ៉ាងខ្លាំង។ បើយោងតាមសេចក្តីថ្លែងការណ៍រួមពីក្រសួងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជាតិ និងធនាគារកណ្តាល បាន...
អានបន្ថែមកម្ពុជាសម្រេចបើកស្ថានទូតប្រចាំប្រទេសប្រេស៊ីល
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ នេះបើតាមអនុក្រឹត្យលេខ ៧៧ អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ ស្ថានទូតនេះ មាននិវេសនដ្ឋាន នៅទីក្រុងប្រាស៊ីលីយ៉ា នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ បើតាមអនុក្រឹត្យខាងលើ ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្មទូត ០១នាក់ ដែលមានឋានៈជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។ បន្ថែមពីនេះ ...
អានបន្ថែមក្រុមហ៊ុនកូរ៉េស្នើបង្កើតមណ្ឌលស្រាវជ្រាវធំ១ទៀត ខណៈទើបបើកដំណើរការរោងចក្រនៅកំពង់ស្ពឺ
រោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្ត របស់ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd មកពីប្រទេសកូរ៉េ មានបំណងចង់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា ក្នុងការចូលរួមក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្រោយពីបើកដំណើររោងចក្រផលិតគ្រឿងបង្គុំផ្នែកខ្សែអគ្គិសនីរថយន្តកាលពីពេលថ្មីៗនេះ នៅខេត្តកំពង់ស្ពឺ។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ...
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនឹងត្រូវសង់ឆ្លងកាត់ខេត្ដ-ក្រុងចំនួន៥ ខណៈការសិក្សានឹងបញ្ជប់ខែឧសភានេះ
គំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបត្រូវបានបង្ហាញជាបឋមដោយត្រូវសាងសង់ឆ្លងកាត់រាជធានី-ខេត្តចំនួន៥។ ដោយឡែកការសិក្សាក៏គ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ២០២៣ នេះផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់នៅថ្ងៃទី២៨ មេសា ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ កំពុងធ្វើការសិក្សា ហើយគ្រោង...
អានបន្ថែមរោងចក្រថ្មីចំនួន៧ តម្លៃជាង ៦០លានដុល្លារ ទទួលបានការអនុម័តឱ្យបង្កើតនៅកំពង់ស្ពឺ កណ្តាល និងភ្នំពេញ
កាលពីថ្ងៃម្សិលមិញ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៧ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ៦០,១លានដុល្លារ នៅខេត្តកំពង់ស្ពឺ-៤កន្លែង កណ្តាល-២កន្លែង និងភ្នំពេញ-១កន្លែង។ គម្រោងទាំង៧នេះ រួមមានដូចខាងក្រោម៖ ១- “CAMBODIAN GOLDEN FRUIT TRADING CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយដែលមានទីតាំងវិនិ...
អានបន្ថែមសាលាដំបូងរាជធានីភ្នំពេញនឹងប្តូរទីតាំងថ្មីនៅតំបន់អភិវឌ្ឍន៍ OCIC ចាប់ពីថ្ងៃទី១២ ខែមិថុនា តទៅ
សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងផ្លាស់ប្តូរទៅទីតាំងថ្មីចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ សាលាដំបូងរាជធានីភ្នំពេញ នឹងផ្លាស់ប្តូរពីអគារលេខ២៥ ផ្លូវ២៧១ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប ...
អានបន្ថែមអង្គការ(FACT)ជួយអភិវឌ្ឍបីតំបន់ជុំវិញបឹងទន្លេសាបជាតំបន់ទេសចរណ៍សហគមដ៏សម្បូរបែប
អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល(FACT) នឹងជួយសាងសង់ផ្សារ ផ្ទះលំហែ និងបឹងហ្គាឡូបណ្តែតទឹកនៅតាមខេត្តជាប់បឹងទន្លេសាបរួមមាន ខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ គម្រោងសាងសង់នេះ ស្ថិតក្រោមគម្រោងថ្មី២ របស់អង្គការ ដែលត្រូវបានសម្ពោធឡើងនៅថ្ងៃទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដែលត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងរក្សានិរន្ត ភាពធនធានជលផលនៅក្នុងបឹងទន្លេសាប។ បើតាមលោក ...
អានបន្ថែមទន្លេសិប្បនិមិត្តនៅត្បូងឃ្មុំនឹងក្លាយគោលដៅទេសចរណ៍ថ្មី ខណៈអាជ្ញាធរកំពុងអភិវឌ្ឍជាតំបន់ឆ្លាតវៃ
អាជ្ញាធរខេត្តត្បូងឃ្មុំ បាននឹងកំពុងរៀបចំទន្លេសិប្បនិមិត្ត នៅជិតបុរីរដ្ឋបាលខេត្តឱ្យក្លាយជា sMART Area (តំបន់ឆ្លាតវៃ) សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។ បើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលបានឱ្យដឹងថា ទន្លេសិប្បនិមិត្តនេះ អាចផ្ទុក...
អានបន្ថែមរោងចក្រផលិតខ្សែអេឡិចត្រូនិចរថយន្តដ៏ធំមួយនៅកំពង់ស្ពឺ សម្ពោធបើកដំណើរការហើយ
រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តរបស់ក្រុមហ៊ុន យូរ៉ ហានេស ខេមបូឌា YURA Harness Cambodia ត្រូវបានសម្ពោធបើកដំណើរការផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ មេសា ២០២៣។នេះយោងតាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៦ មេសា ២០២៣។ ...
អានបន្ថែមស្ពានកោះនរា តម្លៃជិត៤០លានដុល្លារ សម្រេចការសាងសង់បាន៧០ភាគរយ
ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា តម្លៃ៣៨លានដុល្លារ បច្ចុប្បន្នសម្រេចការសាងសង់បាន ៧០ភាគរយ និងគ្រោងដាក់ដំណើរការតាមការគ្រោងទុក ។ ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាខាងលើនេះ បានបើកការដ្ឋានដំណើរការសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ (អានបន្ថែម) ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤,៥០ម៉ែត្រ ។ ស្ពានប...
អានបន្ថែម