សិង្ហបុរីដំឡើងពន្ធអចលនទ្រព្យទ្វេដងលើជនបរទេស ដើម្បីការពារប្រយោជន៍ពលរដ្ឋក្នុងស្រុក

រដ្ឋាភិបាលសិង្ហបុរីបានដំឡើងពន្ធទ្វេដងសម្រាប់ជនបរទេស ដែលមកទិញអចលនទ្រព្យជាលក្ខណៈឯកជននៅក្នុងប្រទេសសិង្ហបុរី នេះគឺជាការកែប្រែចុងក្រោយបំផុត ដើម្បីការពារតម្លៃ និងសិទ្ធិរបស់ប្រជាជនក្នុងស្រុក ខណៈចរន្តជនបរទេសចូលទៅទិញអចលនទ្រព្យក្នុងប្រទេសមានការកើនឡើងខ្លាំង ដែលនាំឱ្យមានការប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងប្រទេសយ៉ាងខ្លាំង។

បើយោងតាមសេចក្តីថ្លែងការណ៍រួមពីក្រសួងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជាតិ និងធនាគារកណ្តាល បានឲ្យដឹងថា

អត្រាពន្ធអចលនទ្រព្យសម្រាប់ជនបរទេសនឹងត្រូវតំឡើងពី៣០ ទៅ៦០ភាគរយ។

ចំណែក ពន្ធប្រថាប់ត្រារបស់អតិថិជនទិញបន្ថែម (ABSD) សម្រាប់ពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ក៏នឹងប្រឈមនឹងការកើនឡើងផងដែរ ប៉ុន្តែក្នុងតួរលេខតិចតួចប៉ុណ្ណោះ ហើយទៅលើតែអចលនទ្រព្យទីពីរ និងជាបន្ទាប់បន្សំរបស់ពួកគេប៉ុណ្ណោះ។ ប្រជាជនសិង្ហបុរីដែលទិញអចលនទ្រព្យលំនៅដ្ឋានទីពីរនឹងបង់អត្រា ABSD ២០ភាគរយ ដែលកើនឡើងពី ១៧ ភាគរយខណៈពេលដែលអ្នកដែលទិញអចលនទ្រព្យលំនៅដ្ឋានទីបីនិងបន្ទាប់របស់ពួកគេនឹងត្រូវបង់អត្រារហូតដល់ ៣០ភាគរយ ដែលអត្រានេះបានកើនឡើងពី ២៥ភាគរយ។

គួរបញ្ជាក់ថា តម្លៃអចលនទ្រព្យ និងតម្លៃជួលក្នុងប្រទេសសិង្ហបុរីបានឡើងថ្លៃជាលំដាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានការពន្យារពេលសាងសង់ដែលបណ្តាលមកពីបញ្ហាកូវីដ-១៩៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]