ព័ត៌មានក្នុងស្រុក
រយៈពេល៥ឆ្នាំ ស្ទឹងត្រែងសង់ផ្លូវក្នុងខេត្តនិងផ្លូវក្រវាត់ព្រំដែនបានជាង ៤០០គ.ម
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តស្ទឹងត្រែងបានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខ្វាត់ខ្វែង ក្នុងនោះរួមមានការអភិវឌ្ឍផ្លូវក្នុងខេត្តប្រមាណជាង ២០០គីឡូម៉ែត្រ និងផ្លូវក្រវាត់ព្រំដែនបានជាង ២០០គីឡូម៉ែត្រ ដែលបានរួមចំណែកកែប្រែក្លាយមុខមាត់ខេត្ត ឱ្យកាន់មានភាពស៊ីវិល័យ ពិសេសបានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចក្នុងខេត្តទាំងមូល។ នេះបើយោងតាមឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ: អភិបាលខេត...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាប្តេជ្ញាសង់សាលារៀនបន្ថែម ខណៈបច្ចុប្បន្នមានជិត ២ម៉ឺនសាលា
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាថានឹងសាងសង់សាលារៀបបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងចំនួនសិស្សដែលកំពុងតែកើនឡើង ខណៈបច្ចុប្បន្នសាលារៀនមានត្រឹម ១៨.៨៣០កន្លែង ប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ សម្តេចតេជោនាយករដ្ឋម...
អានបន្ថែមកម្ពុជា-ថៃ ចាប់ដៃគ្នានាំយកផ្សារទំនើប Big C មកបង្ហាញខ្លួននៅទីក្រុងរណបជ្រោយចង្វារ
ថ្មីៗនេះ អ្នកអភិវឌ្ឍដ៏ល្បីល្បាញរបស់កម្ពុជាគឺក្រុមហ៊ុន OCIC បានចុះអនុស្សារណៈជាមួយផ្សារទំនើប Big c របស់ប្រទេសថៃ ដើម្បីនាំយកផ្សារទំនើបយីហោល្បីនេះមកបង្ហាញខ្លួនក្នុងទីក្រុងរណបជ្រោយចង្វារថ្មី ដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់ក្រុមហ៊ុន OCIC នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។ គម្រោងផ្សារទំនើប big c នេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំ ២,៧ហិកតា នៅម្តុំរង្វង់មូលនាងទេមមច្ឆា ត្រើយខាងកើ...
អានបន្ថែមរដ្ឋសម្រេចឱ្យឯកជនបោះទុនជាង ១០លានដុល្លារសង់រោងចក្រធំៗ២ នៅខេត្តកណ្តាល
ថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត និងសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រធំៗពីរ មានតម្លៃសរុប ១០,៤លានដុល្លារ នៅខេត្តកណ្តាល និង រាជធានីភ្នំពេញ។ នេះបើតាមការប្រកាសផ្សាយរបស់គេហទំព័ររបស់ (CDC) នៅថ្ងៃទី២៤ មេសា ២០២៣។ គម្រោងទាំងពីរនេះរួមមានដូចខាងក្រោម៖ ១- “FITLY APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិ...
អានបន្ថែមក្រុងព្រះសីហនុមានអគារខ្ពស់សរុប១០០៦ ខណៈបច្ចុប្បន្ន ៦៤១អគារកំពុងគាំងនិងចាំដំណោះស្រាយ
រហូតមកទល់នឹងពេលនេះ ក្រុងព្រះសីហនុមានអគារខ្ពស់ៗសរុបចំនួន ១០០៦អាគារ ខណៈអគារចំនួន ៦១៤អគារកំពុងជាប់គាំង និងរង់ចាំការដោះស្រាយពីសំណាក់ភាគីដែលពាក់ព័ន្ធ។ យោងតាមរបាយការណ៍ផ្លូវការ ចេញដោយសមាគមអ្នកសាងសង់កម្ពុជាបានបង្ហាញថា សំណង់អគារ ខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ សរុបមាន ១០០៦អគារ ស្មើនឹង ៩០២គម្រោង រួមមាន សង្កាត់លេខ ១ មានចំនួន ៨៦អគារ ស្មើនឹង ៥៩គម្រោង សង្កាត់លេខ២ មានចំនួន ១០០អគារ ស្មើនឹង ៩៩គម្រោង សង្កាត់លេខ ៣ មា...
អានបន្ថែមវិមានឯករាជ្យក្នុងក្រុងបាត់ដំបង សាងសង់សម្រេចបាន ៨៥ ភាគរយ
គិតមកទល់ពេលនេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យ សម្រេចបានប្រហែល ៨៥ ភាគរយហើយ និង គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅ ចុងខែមេសា ឬដើមខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។ រដ្ឋបាលសាលាខេត្តបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យ សម្រេចបានប្រហែល ៨៥%ហើយ។ បច្ចុប្បន្ននេះ ក្រុមការងារក៏កំពុងតែធ្វើការពន្លឿន ការសា...
អានបន្ថែមបច្ចុប្បន្នកម្ពុជាមានកន្លែងឆៀករថយន្តចំនួន ២៣ទីតាំង ខណៈទើបសម្ពោធថ្មី នៅសំរោងអណ្តែត
គិតត្រឹមបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់អាជ្ញាបណ្ណអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៥ ធ្វើអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ស្មើនឹង ២៣ទីតាំងទូទាំងប្រទេស។ នេះបើតាមធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) របស់ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រវីហ៊ីឃល អ៊ិនស្អេកសិន ខមភេនី (CMVIC) សាខាសំរោងអណ្តែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ ក្នុងចំនួនទីតាំងសរ...
អានបន្ថែមកំពងផែទឹកជ្រៅជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ
កំពង់ផែកុងតាន័រទឹកជ្រៅជំហានទី១ ជម្រៅ ១៤,៥ម៉ែត្រ នៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ ឯកឧត...
អានបន្ថែមរដ្ឋគ្រោងបង្កើតមន្ទីរពិសោធន៍ថ្មីកម្រិតស្តង់ដារអន្តរជាតិល្អគ្មាន២ ដើម្បីទប់ស្កាត់ជំងឺសត្វ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបង្កើតមន្ទីរពិសោធន៍ថ្មីកម្រិតស្តង់ដាអន្តរជាតិល្អគ្មានពីរស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល។ នេះបើតាមកិច្ចប្រជុំស្តីពីការពិនិត្យកញ្ចប់ថវិការបស់គម្រោង ដើម្បីគាំទ្រដល់ការរៀបចំមន្ទីរពិសោធន៍ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ នឹងជួយដល់ផ្នែកចំណីអាហារឱ្យមានកម្រិតសុវត្ថិភាពខ្ពស់ ជួយទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប...
អានបន្ថែមកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៩០ម៉ឺននាក់ ក្នុងត្រីមាសទី១-២០២៣
រយៈពេល៣ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ប្រមាណ ៨៧២.០៤៩នាក់ ខណៈចំនួនជើងហោះហើរនៅកម្ពុជាបានកើនឡើងដល់ ៦.៦៩៩ជើង។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ឱ្យដឹង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៣ កម្ពុជាមានជើងហោះហើរចេញ-ចូលកម្ពុជាចំនួន ២.៤៦៤ជើង ដោយមានអ្នកដំណើរចេញចូលចំនួន ៣១៣.០៦៧នាក់ បើធៀបនឹង...
អានបន្ថែម