បច្ចុប្បន្នកម្ពុជាមានកន្លែងឆៀករថយន្តចំនួន ២៣ទីតាំង ខណៈទើបសម្ពោធថ្មី នៅសំរោងអណ្តែត

គិតត្រឹមបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់អាជ្ញាបណ្ណអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៥ ធ្វើអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ស្មើនឹង ២៣ទីតាំងទូទាំងប្រទេស។ នេះបើតាមធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) របស់ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រវីហ៊ីឃល អ៊ិនស្អេកសិន ខមភេនី (CMVIC) សាខាសំរោងអណ្តែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

ក្នុងចំនួនទីតាំងសរុប ក្រុមហ៊ុន CMVIC បានទទួលអាជ្ញាបណ្ណច្រើនជាងគេរហូតដល់ទៅ ១៩ទីតាំង ដោយក្នុងនោះ ៦ទីតាំងនៅភ្នំពេញ និង ១៣ទីតាំងផ្សេងទៀត នៅតាមបណ្តាខេត្ត។

ក្រៅពីនេះ ក្រុមហ៊ុន HK Car Inspection មានចំនួន ១ទីតាំង ,ក្រុមហ៊ុន Future Automobile Inspection (FAI) មានចំនួន ១ទីតាំង ,ក្រុមហ៊ុន So Brothers Co.,Ltd មានចំនួន ១ទីតាំង និងក្រុមហ៊ុន Auto Checks Expert មានចំនួន ១ទីតាំង ស្ថិតនៅទីរួមខេត្តតាកែវ គ្រោងនឹងបើកដំណើរការនៅពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នមានយានយន្តជាង ១៥៣ពាន់គ្រឿង ស្នើនឹង ១៤% ដែលផុតសុពលភាព នៅមិនទាន់បានឆៀក​​នៅឡើយទេ ដែលប្រឈមនឹងការផាកពិន័យ ៥០០រៀលក្នុង ១ថ្ងៃ សម្រាប់ឡានតូច និង ២០០០រៀល សម្រាប់​ឡានធំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]