មហាវិថីឈ្នះឈ្នះ ប្រវែងជាង ៨គ.ម សម្រេចបាន៩៥% ត្រៀមរួចស្រេចសម្រាប់ស៊ីហ្គេម

គិតត្រឹមថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ គម្រោងសាងសង់កំណាត់មហាវិថី ឈ្នះឈ្នះ ប្រវែងជាង ៨គ.ម សម្រេចបាន ៩៥% ហើយ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ នាពេលដល់ខ្លីខាងមុខនេះ។ នេះបើតាមការឱ្យដឹងរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ ការដ្ឋាននេះ ចាប់អនុវត្តពីគល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ៦A ដែលសម្រេចបានប្រមាណ ៩៥% នៃគម្រោងទាំងមូលរួមមាន៖ ការងារដាក់លូប្រអប់ និងលូមូលសម្រេ...

អាន​បន្ថែម

បច្ចុប្បន្នខេត្តពោធិ៍សាត់ មានក្រុមហ៊ុន សហគ្រាសសរុប ១.១៦២ កំពុងដំណើរការ

គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់ មានក្រុមហ៊ុន សហគ្រាស ពាណិជ្ជកម្មសរុបប្រមាណ ១.១៦២ក្រុមហ៊ុន បានបើកដំណើរការសកម្មភាពរបស់ខ្លួន។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម បានឱ្យដឹងថា ក្រុមហ៊ុន សហគ្រាសទាំង ១.១៦២ក្រុមហ៊ុន ក្នុងនោះរួមមាន ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមាន ២៩២ក្រុមហ៊ុន សហគ្រាសឯកបុគ្គលមាន ៤៨២ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនមាន ៣៨៨សាខា និងបានគ្...

អាន​បន្ថែម

បច្ចុប្បន្ន ខេត្តពោធិ៍សាត់កសាងផ្លូវជាតិ និងផ្លូវខេត្តបាន ៥៥ខែ្ស ប្រវែងជាង១.០៩៨គីឡូម៉ែត្រ

គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់បានកសាងផ្លូវជាតិ និងផ្លូវខេត្តបានចំនួន ៥៥ខែ្ស មានប្រវែងជាង ១០៩៨,២៩គីឡូម៉ែត្រ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់» នៅព្រឹកថ្ងៃទី០៧ ខែមីនានេះ។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមផ្លូវជាតិផ្លូវខេត្តសរុប ៥៥ខ្សែ រដ្ឋបាលខេត្តពោធិ៍សាត់មានផ្លូវជា...

អាន​បន្ថែម

GGGI៖ គម្រោងប្រើរថយន្តក្រុងអគ្គិសនី (E-Bus) ចរាចរក្នុងក្រុង អាចអនុវត្តបានគ្មានបញ្ហាចោទទេ

លទ្ធផលនៃការសិក្សាលើគម្រោងប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) បញ្ជាក់ឱ្យដឹងថា គម្រោងនេះអាចអនុវត្តបាន គ្មានបញ្ហាចោទទេ។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិង គណៈប្រតិភូវិទ្យាស្ថានកំណើនបៃតងសកល (GGGI) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ គណៈប្រតិភូ GGGI បានជម្រាបឱ្យដឹងថា ការសិក្សាបឋមសមិទ្ធិលទ្ធភាពសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ត្រូវបានបញ្ចប់ ហើយលទ្ធផល...

អាន​បន្ថែម

ក្រុមហ៊ុនម៉ាឡេស៊ី គ្រោងវិនិយោគរោងចក្របន្ទះសូឡាខ្នាតយក្ស នៅខេត្តត្បូងឃ្មុំ

ក្រុមហ៊ុន Sunview Group Berhad មកពីប្រទេសម៉ាឡេស៊ី គ្រោងធ្វើការវិនិយោគបង្កើតរោងចក្រខ្នាតយក្សមួយ ដើម្បីបម្រើឱ្យវិស័យថាមពលបន្ទះសូឡា នៅខេត្តត្បូងឃ្មុំ។ នេះបើយោងតាមលទ្ធផលនៃជំនួបរវាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃអភិបាលខេត្តត្បូងឃ្មុំ ជាមួយលោក អ៊ុង ហាំងភីង (ONG HANGPING) អគ្គនាយកក្រុមហ៊ុន Sunview Group Berhad នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ យោងតាមលោក OUG HANGPING ម្ចាស់រោងចក្រថាមពលបន្ទះសូឡា...

អាន​បន្ថែម

បច្ចុប្បន្ន ខេត្តតាកែវមានរោងចក្រ សហគ្រាស និងសិប្បកម្មកំពុងដំណើរការមានជិត ៧០០កន្លែង

គិតមកដល់បច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាស ធុនតូច មធ្យម និងសិប្បកម្ម មានជិត៧០០កន្លែង កំពុងដំណើរការនៅក្នុងខេត្តតាកែវ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តតាកែវ» កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមថា ក្រៅពីវិស័យកសិកម្ម វិស័យឧស្សាហកម្ម ក៏ជាវិស័យស្នូលរបស់ខេត្តតាកែវផងដែរ...

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជាង ៣០ម៉ឺនដុល្លារ ដើម្បីសាងសង់សាលា និងជួយជនពិការនៅកម្ពុជា

រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាសរុបជាង ៣០ម៉ឺនដុល្លារអាមេរិក ដល់ស្ថាប័នចំនួន ០៣ សម្រាប់អនុវត្តគម្រោងអប់រំនៅជនបទ និងស្ដារលទ្ធភាពពលកម្មជនពិការនៅកម្ពុជា។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំង ៣ នៅរសៀលថ្ងៃទី៦ ខែមីនានេះ។ ក្នុងនោះ កិច្ចសន្យាជំនួយដែលមានទឹកប្រាក់ចំនួន ១២០,៧៦៨ ដុល្លារអាមេរិក ត្រ...

អាន​បន្ថែម

ព្រលានយន្តហោះអន្តរជាតិសៀមរាប គ្រោងបើកដំណើរការខែតុលា ខណៈសំណង់សម្រេចបាន៨៦%

ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មីសាងសង់សម្រេចបាន ៨៦ភាគរយហើយ និងត្រៀមដាក់ឱ្យដំណើរការ សាកល្បងនៅខែមិថុនាខាងមុខនេះ។​​ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងYunnan Investment Group កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ  លោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានជម្រាបឱ្យដឹងថា ការសាង​សង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន ៨៦ភ...

អាន​បន្ថែម

ក្រុមហ៊ុន​អចលនទ្រព្យឡាវស្នើសង់​ពុទ្ឋបដិមាដ៏ធំ កម្ពស់ ៨០ម៉ែត្រ​នៅ​ខេត្ត​ព្រះសីហនុ

ក្រុមហ៊ុន​អចលនទ្រព្យដ៏ធំមួយនៅប្រទេសឡាវ Alpha Data Technology Lao Sole គ្រោងនឹងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់ ៨០ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរទាំងក្នុង និងក្រៅស្រុក។ នេះបើយោងតាមប្រសាសន៍របស់លោកវ៉ី ឈានជាំង (Wei Qianjiang) ប្រធានក្រុមហ៊ុន Alpha Data Technology Lao Sole Co., Ltd ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែមីនាឆ្នាំ២០២៣។ ឯកឧត...

អាន​បន្ថែម

តំណាងក្រុមហ៊ុនអាមេរិក សន្យាកៀរគរវិនិយោគិនអាមេរិកឱ្យមកដាក់ទុននៅកម្ពុជាឱ្យបានច្រើន

ក្រុមហ៊ុនធំៗចំនួន ០៦របស់សហរដ្ឋអាមេរិក សន្យានឹងជួយកៀងគរវិនិយោគិនអាមេរិកឱ្យមកដាក់ទុននៅកម្ពុជាឱ្យបានច្រើន។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិច-អាស៊ាន (US-ASEAN Business Council – US-ABC)។​ ក្រុមហ៊ុនទាំង ០៦ នេះរួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុនFord (RMA Group) ក្រុមហ៊ុន Pfizer ក្រុមហ៊ុ...

អាន​បន្ថែម