GGGI៖ គម្រោងប្រើរថយន្តក្រុងអគ្គិសនី (E-Bus) ចរាចរក្នុងក្រុង អាចអនុវត្តបានគ្មានបញ្ហាចោទទេ

លទ្ធផលនៃការសិក្សាលើគម្រោងប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) បញ្ជាក់ឱ្យដឹងថា គម្រោងនេះអាចអនុវត្តបាន គ្មានបញ្ហាចោទទេ។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិង គណៈប្រតិភូវិទ្យាស្ថានកំណើនបៃតងសកល (GGGI) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

គណៈប្រតិភូ GGGI បានជម្រាបឱ្យដឹងថា ការសិក្សាបឋមសមិទ្ធិលទ្ធភាពសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ត្រូវបានបញ្ចប់ ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។

គណៈប្រតិភូ បានឱ្យដឹងបន្ថែមថា យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សា ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សាសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក។ (អានបន្ថែម)

ក្រៅពីគម្រោង E-Bus វិទ្យាស្ថាន GGGI មានផែនការបន្ទាប់ ដោយគម្រោងនឹងសិក្សាអំពីគម្រោងលើកកម្ពស់គុណភាព​ខ្យល់នៅក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប  ដែលគ្រោងនឹងចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខ ដែលប៉ា​ន់ស្មានថានឹងត្រូវចំណាយរយៈពេលសិក្សាចំនួន ០២ឆ្នាំ ដែលទទួលបានថវិកាជំនួយពីប្រទេសបារាំង តាមរយៈ AFD​។

មួយវិញទៀត GGGI មានគម្រោងសិក្សាទាក់ទងនឹងការគ្រប់គ្រងកាកសំណល់ និងលើកកម្ពស់សុខភាពអនាម័យក្នុងការស់នៅក្នុងពេលខាងមុខផងដែរ។

គួរបញ្ជាក់ថា ក្រៅពីវិទ្យាស្ថានកំណើនបៃតងសកល (GGGI) កន្លងមកក៏មាន អង្គការ CDIA បានជួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អនុវត្តគម្រោងសិក្សាពេញលេញលើលទ្ធភាពរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈរថយន្តក្រុងអគ្គិសនីក្នុងខេត្តសៀមរាបផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]