ព័ត៌មានក្នុងស្រុក
រដ្ឋប្រកាសបើកឱ្យប្រើស្ពានអាកាសឬស្សីកែវបណ្តោះអាសន្ន ខណៈសំណង់សម្រេចជិត១០០ភាគរយ
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកឱ្យប្រើប្រាស់ស្ពានអាកាសឬស្សីកែវជាបណ្តោះអាសន្នចាប់ពីថ្ងៃទី0១ មីនា ២០២៣នេះតទៅ ខណៈបច្ចុប្បន្នសំណង់ស្ពានសម្រេចការសាងសង់បានស្ទើរតែ ១០០ភាគរយទៅហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ កុម្ភៈ ២០២៣។ តាមលិខិតដដែល បានបញ្ជាក់ថា សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញគោលការណ៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបើកស្ពានអាកាសឬស្សីកែវ ឱ្យពលរដ្ឋអាចប្រើប...
អានបន្ថែមឆ្នាំ២០២២ រដ្ឋចំណាយជាង ១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន
ក្នុងឆ្នាំ២០២២ រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានថវិកាជាង ១ពាន់លានដុល្លារ ក្នុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងអនុវត្តគម្រោងសេវាសង្គមប្រមាណជាង ២ពាន់គម្រោងក្នុងមួយឆ្នាំៗ។ នេះបើតាមការលើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្តេចក្រឡាហោម បានថ្លែងថា រយៈ ពេល៥ឆ្នាំ (២០១៨-២០២២) ...
អានបន្ថែមព្រលានតារាសាគរ-កោះកុង កំណត់បើកដំណើរការពាក់កណ្តាល២០២៣ ដោយមិនពន្យាពេលទៀតទេ
អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងគ្រោងបើកដំណើរការនៅពាក់កណ្តាល ឆ្នាំ២០២៣ ខាងមុខនេះ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍កំពុងពន្លឿនបញ្ចប់ដំណើរការសាងសង់ និងបំពេញនិតិវិធីសំខាន់ៗមួយចំនួន ដើម្បីឈានទៅកាន់ការប្រកបអាជីវកម្មអាកាសចរណ៍ ដោយមិនចង់ឱ្យមានការពន្យារពេលទៀតទេ។ នេះបើតាម ប្រសាសន៍របស់លោកជំទាវ ភូថង មិថុនា អភិបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកជំទាវ បានអះអាងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិ...
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ៣០លានដុល្លារ ដើម្បីពង្រីកប្រព័ន្ធទឹកស្អាតនៅស្វាយរៀង
រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣.៩៨៦លានយ៉េន ស្មើនឹង ៣០,៦ លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីពង្រីកប្រព័ន្ធផ្អត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ជំនួយនេះ ត្រូវបានផ្តល់តាមរយៈលិខិតប្តូរសារ ដែលចុះហត្ថលេខាដោយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជ...
អានបន្ថែមកម្ពុជា-វៀតណាមសម្ពោធបើកច្រកទ្វារព្រំដែន ក្អមសំណ-វិញសឿង ជាផ្លូវការហើយ
កម្ពុជា-វៀតណាម រួមគ្នាបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង ដោយរួមបញ្ចូលតែមួយនូវច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញសឿង ជាមួយនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ របស់កម្ពុជា។ នេះបើពិធីបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០៣។ ថ្លែងក្នុងពិធីបើក ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានថ្លែងអំណរគុណដល់វៀតណាមដែលខិតខំបង្កើតច្រកទ្វារព្រំដែនអន្...
អានបន្ថែមស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) បើកឱ្យប្រើប្រាស់សាកល្បងហើយ
ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ត្រូវបានបើកឱ្យប្រើប្រាស់ជាការសាកល្បងហើយ។ នេះបើតាមជំនួបពិធីបើក ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ស្ពានមិត្តភាពនេះ ស្ថិតក្នុងគម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលគិតត្រឹមខែមករា ឆ...
អានបន្ថែមផ្លូវជាតិលេខ៤ ប្រវែង៤០គ.មនេះ នឹងត្រូវពង្រីកពី ២គន្លង ទៅជា៤គន្លង
ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងពង្រីកផ្លូវជាតិលេខ៤ ប្រវែង ៤០គីឡូម៉ែត្រ ពី ២គន្លង ទៅជា ៤គន្លង ចំណែកជាង ១៥០គីឡូម៉ែត្រទៀតនឹងត្រូវបានពង្រីកដល់ ១០ម៉ែត្រ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ ៧ម៉ែត្រប៉ុណ្ណោះ ដោយទទួលបានថវិកាកម្ចីពីធនាគារពិភពលោកប្រមាណ ១១០លានដុល្លារ ក្រសួងបានដា...
អានបន្ថែម១ខែ អាកាសយានដ្ឋាន៣នៅកម្ពុជា ទទួលអ្នកដំណើរបានជាង ៤សែននាក់ កើន ៦៧៧ភាគរយ
ប្រទេសកម្ពុជាទទួលបានអ្នកដំណើរចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ មានចំនួនជាង ៤ សែននាក់ នៅក្នុងខែមករាឆ្នាំ២០២៣ ដែលបានកើនឡើងចំនួនជិត ៧០០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២កន្លងមក។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីពេលថ្មីៗនេះ។ អ្នកនាំពាក្យរូបនេះបានបង្ហាញទិន្នន័យចំនួនភ្ញៀវ ដែលធ្វើដំណើរចេញ...
អានបន្ថែមគម្រោងស្តារនិងលើកកម្ពស់ផ្លូវជាតិលេខ៤៨ សម្រេចបានជិត ២២%ហើយ
គិតត្រឹមថ្ងៃ២៣ ខែកុម្ភៈនេះ គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីចំណុចចំការហ្លួង ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បានជិត ២២% ហើយ។ នេះបើយោងតាមការចុះពិនិត្យផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ កុម្ភៈ ២០២៣។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡ...
អានបន្ថែមរោងចក្រដំឡើងរគ្រឿងអេឡិចត្រូនិកដ៏ធំតម្លៃ៣២លានដុល្លារ នៅតាកែវ បើកដំណើរការហើយ
រោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិក ដែលមានទុនវិនិយោគ ៣២លានដុល្លារ របស់ក្រុមហ៊ុន Meko Intelligent (Cambodia) Co., Ltd នៅក្នុងខេត្តតាកែវ ត្រូវបានសម្ភោធដាក់ឱ្យដំណើរការនៅពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងនៅក្នុងឱកាសនោះថា បច្ចុប្បន្ននេះកម្ពុជាយើងបានអភិវឌ្ឍសមត្...
អានបន្ថែម