កម្ពុជា-វៀតណាមសម្ពោធបើកច្រកទ្វារព្រំដែន ក្អមសំណ-វិញសឿង ជាផ្លូវការហើយ

កម្ពុជា-វៀតណាម រួមគ្នាបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង ដោយរួមបញ្ចូលតែមួយនូវច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញសឿង ជាមួយនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ របស់កម្ពុជា។ នេះបើពិធីបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០៣។

ថ្លែងក្នុងពិធីបើក ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានថ្លែងអំណរគុណដល់វៀតណាមដែលខិតខំបង្កើតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកវិញសឿង ដើម្បីឱ្យស្របទៅនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលកម្ពុជាបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីឆ្នាំ២០០១ កន្លងមក។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរង បានបន្តឱ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺជាចំណុចតភ្ជាប់ដ៏មានសារៈសំខាន់រវាងប្រទេសទាំងពីរ ក៏ដូចជារវាងខេត្តកណ្តាល និងខេត្តអានយ៉ាង។

ឯកឧត្តមបានបន្ថែមថា ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការ អភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរទំនិញធុនធ្ងន់ និងធុនស្រាល និងកសិផលរវាងប្រទេសទាំងពីរ សំដៅពង្រីកកំណើនសេដ្ឋកិច្ចដល់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

បន្ថែមពីនេះ ឯកឧត្តមសង្ឃឹមថា ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញ​សឿង នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ (កម្ពុជា-វៀត​ណាម ) ហើយជាពិសេស គឺខេត្តកណ្តាល និងខេត្តអានយ៉ាង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]