ព័ត៌មានក្នុងស្រុក
គម្រោងសង់ផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុង សង់បានជិត ៦០%ហើយ
គិតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចបានជិត៦០% ខណៈគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្ទាល់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន ចាន់ថុល ការសាងសង់ផ្លូវជាតិលេខ១០ ដែលចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ ខេត្តពោធិ៍...
អានបន្ថែមរដ្ឋបាលខេត្តពោធិ៍សាត់គ្រោងសង់រង្វង់មូលមានរូបដំរីចំនួន ៥០៥ ជានិមិ្មតរូបស្រុកវាលវែង
រដ្ឋបាលខេត្តពោធិ៍សាត់ គ្រោងនឹងកែប្រែរង្វង់មូលដំរី៥ នៅត្រង់ចំនុចប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ឱ្យក្លាយជារង្វង់មូល «ដំរីប្រាំរយប្រាំ» ដោយមានដាក់បន្ថែមរូបដំរីចំនួន៥០០ថែមទៀត។ ការកសាងរង្វង់មូល «ដំរីប្រាំរយប្រាំ» នេះ សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា និងកែប្រែទៅជាតំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្ររបស់ខេត្តផងដែរ។ រង្វង់មូលដំរី៥ ឬ រង្វង់មូលប្រម៉ោយ ជារ...
អានបន្ថែមរដ្ឋទើបអនុម័តគម្រោងថ្មី៣ នៅក្នុងខេត្តតាកែវ និងកំពង់ស្ពឺ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន 3គម្រោង ដែលមានទុនវិនិយោគសរុប ១៧,៦លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តតាកែវ និងកំពង់ស្ពឺ។ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “PENGJIAO (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧លាន...
អានបន្ថែមរោងចក្រទឹកស្អាតបាក់ខែងសម្រេចបាន ៩០% ខណៈរដ្ឋកំពុងខួងដាក់បំពង់ទឹកដ៏ធំក្រោមបាតទន្លេសាប
គម្រោងសាងសង់រោងចក្រទឹកស្អាតដ៏ធំមួយនៅបាក់ខែង សម្រេចបាន ៩០ភាគរយហើយ ខណៈរដ្ឋកំពុងបើកការដ្ឋានខួងដាក់បំពង់មេនាំទឹកស្អាតទំហំ២ម៉ែត្រ ក្រោមបាតទន្លេសាប។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមឡុង ណារ៉ូ បានឱ្យដឹងដែរថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំបំផុតរបស់កម្ពុជា គឺគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ដែលមានស...
អានបន្ថែមរដ្ឋសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានទុកសំរាមធំៗ២ នៅកំពង់ឆ្នាំង និងពោធិ៍សាត់
ទីលានទុកដាក់សំរាម ក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ដោយកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៃគម្រោងទាំងពីរនេះត្រូវបានចូលរួមដោយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ទីលានទុកដាក់សំរ...
អានបន្ថែមអគារសាលាតិចណូថ្មី គ្រោងសាងសង់នៅក្បែរវិមានឈ្នះឈ្នះ នៅឆ្នាំ២០២៣
វិស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ គ្រោងសាងសង់អគារថ្មីរបស់ខ្លួន នៅក្បែរវិមានឈ្នះឈ្នះ ដោយគ្រោងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣នេះ។ វិទ្យាសា្ថនតិចណូ គ្រោងសាងសង់អគារថ្មីនេះ នៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យាពេល ដោយគ្រោងនឹងចាប់ផ្តើមបុកគ្រឹះបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់មន្រ្តីការិយាល័យប្រតិបត្តិការនៃវិទ្យាសា្ថន នៅថ្ងៃទី២១ ខែកុម្ភៈនេះ។ វិទ្យាសា្ថនតិច...
អានបន្ថែមកំពង់ផែដងទង់ខេត្តកោះកុង នឹងបើកដំណើរការនៅចុងខែមីនា ឆ្នាំ២០២៣នេះ
កំពង់ផែទេសចរណ៍ខេត្តកោះកុង ឬកំពង់ផែដងទង់ ដែលត្រូវបានសាងសង់ឡើងវិញដោយចំណាយថវិកាជាង ១,៥លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាង។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា “រដ្ឋបាលខេត្តបាននិងកំពុងសាងសង់កំពង់ផែទេសចរណ៍ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ អាចនឹងបញ្ចប់នៅចុងខែ...
អានបន្ថែមADB ផ្តល់កម្ចីជិត ៦០លានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងក្រុងបាត់ដំបង
រាជរដ្ឋាភិបាលកម្ពុជា ទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនជិត ៦០លានុដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង។ នេះបើតាមលោក លាង វាសនា អភិបាលក្រុងបាត់ដំបង ក្នុងកម្មវិធីមួយស្តីពីផែនការការរៀបចំប្រព័ន្ធលូ និង ជួសជុលផ្លូវក្នុងក្រុង របស់វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង នៅពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកអភិបាល បានឱ្យដឹងថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាទទួលបានកម...
អានបន្ថែមគម្រោងស្តារនិងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបានជិត ១៨ភាគរយ
គម្រោងស្តារនិងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៤ ចំការហ្លួង ស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បានជិត ១៨ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី មិថុនា ភូថង នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកស្រីអភិបាលខេត្តបានឱ្យដឹងថា «...
អានបន្ថែមអគារសោតទស្សន៍ថ្មីរបស់ក្រសួងព័ត៌មាន សម្រេចការសាងសង់បាន ៩៩% ហើយ
គម្រោងសាងសង់អគារសោតទស្សន៍ថ្មី កម្ពស់១៤ជាន់ របស់ក្រសួងពត៌មានសម្រេចបាន ៩៩% ហើយ។ នេះបើតាមដំណើរចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ នៅសល់តែសាលប្រជុំធំមួយទៀតប៉ុណ្ណោះ គឺនៅជាន់ទី១២។ អគារថ្មីនេះ មានទីតាំងស្ថិតក្នុងបរិវេណក្រសួងព័ត៌មានផ្ទាល់តាមបណ្តោយផ្លូវមុន្នីវង្ស អគារថ្មីនេះ មានកម្ពស់ ១៤ជាន់ បណ្តោយ ៦៥ ...
អានបន្ថែម