កំពង់ផែដងទង់ខេត្តកោះកុង នឹងបើកដំណើរការនៅចុងខែមីនា ឆ្នាំ២០២៣នេះ

កំពង់ផែទេសចរណ៍ខេត្តកោះកុង ឬកំពង់ផែដងទង់ ដែលត្រូវបានសាងសង់ឡើងវិញដោយចំណាយថវិកាជាង ១,៥លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាង។

លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បានមានប្រសាសន៍នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា “រដ្ឋបាលខេត្តបាននិងកំពុងសាងសង់កំពង់ផែទេសចរណ៍ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ អាចនឹងបញ្ចប់នៅចុងខែមីនានេះ”។

កំពង់ផែនេះសាងសង់ឡើងដើម្បីបម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ និងសម្រាប់នាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយ័ព្យប្រទេស ដូចជា ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំងបម្រើដល់ការនាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ។

កំពង់ផែ​ដងទង់នេះ​ជា​កំពង់ផែ​ខ្នាត​មធ្យម មាន​ទំហំ ១១៥ ម៉ែត្រ x ១៦,៥ ម៉ែត្រ ដោយ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង ១,៥ លាន​ដុល្លារ ក្នុងការ​ស្ថាបនា​សាងសង់ឡើងវិញ។

កំពង់​ផែ​ដងទង់​នេះ ធ្លាប់​បាន​សាងសង់ និង​ជួសជុល​៣​ដង​រួច​មក​ហើយ ហើយ​នៅខែឧសភា ឆ្នាំ២០២១ ​ឆ្នាំ​២០២១ នឹង​ត្រូវ​បានបើកការដ្ឋានសាងសង់​ជា​ផែ​ដងទង់​ថ្មី ដែល​មាន​ស​ភាពរឹងមាំជាងមុន៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]