ព័ត៌មានក្នុងស្រុក
គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត”
គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដែលជាការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១៣ ខែមករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមឯកឧត្តម ផៃ ស៊...
អានបន្ថែមកម្ពុជា-ជប៉ុន ប្តេជ្ញានឹងចាប់ផ្តើមអនុវត្តគម្រោងថាមពលស្អាត នាខែមីនា ឆ្នាំនេះ
កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន តាមរយៈគម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន ខណៈគម្រោងនេះត្រូវបានភាគីទាំងពីរអះអាងថា នឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៣នេះផងដែរ។ នេះបើតាមការឱ្យដឹងពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលថ្ងៃទី១២ ខែមករា ។ ទីភ្នាក់ងារជប៉ុន JICA បានបញ្ជាក់ថា គម្រោងនេះគឺផ្តោតសំខាន់ល...
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ តម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងឃុំ១ខេត្តសៀមរាប
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាចំនួន ២០៤៦៣៧ ដុល្លារអាមេរិក សម្រាប់សម្រាប់ការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងសហគមន៍ឃុំកំពង់ឃ្លាំង ខេត្តសៀមរាប។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ជំនួយនេះ នឹងយកមកអនុវត្តចំពោះគម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលនឹងត្រូវសាងសង់ និងតបណ្តាញចែកចាយទឹកស្អាតប្រមាណ ៨គីឡូម៉ែត្រ...
អានបន្ថែមរដ្ឋកំពុងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ ៤
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរកវិធានការចាំបាច់មួយដើម្បីកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។ ក្រុមការងារ បានពិនិត្យពិភាក្សាស្វែងយល់ពីវិធានការ និងវិធីសាស្រ្តផ្សេងៗក្នុងការកែលម...
អានបន្ថែមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចុះហត្ថលេខាក្នុងខែកុម្ភៈខាងមុខនេះ
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរ...
អានបន្ថែមក្រសួងកំពុងសិក្សាលទ្ធភាពបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ធំ១ទៀត ក្នុងក្រុងច្បារមន
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន BUCG ដើម្បីសិក្សាលទ្ធភាពបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ធំមួយទៀតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រសួងសាធារណការ និងភាគីពាកព័ន្ធទាំងអស់ នៅថ្ងៃទី១០ មករា ២០២៣។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលបំណងគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺសំដៅកែលម្អប្រព័...
អានបន្ថែមក្រសួងជំរុញឱ្យជប៉ុនសិក្សាពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងលឿនក្នុងទីក្រុងភ្នំពេញ
មន្រ្តីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមហ៊ុនជប៉ុន NIPPON KOEI សិក្សាពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ (Tramway)។ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សំណើរមួយនេះបានលើកឡើង ដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុនទាក់ទងនឹងគម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួនបីនៃផ្លូវដែកភ...
អានបន្ថែមសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងកើន ៦% ឆ្នាំ២០២៣ ខណៈវិស័យសំណង់កើន ១,៧%
ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុកថានឹងកើនដល់ ៦% ក្នុងឆ្នាំ២០២៣ នេះ បើទោះបីជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។ នេះបើតាមវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ២០២៣ របស់ធនាគារជាតិកម្ពុជា។ កំណើននេះ កើនឡើងដោយសារវិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា ១,៧% និង ១,២% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារអចលនទ្រព...
អានបន្ថែមមជ្ឈមណ្ឌលសំចតប៉ោយប៉ែត តម្លៃជាង ២លានដុល្លារ សង់បានជាង ៣៣% ហើយ
មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត តម្លៃជាង ២,៣លានដុល្លារអាមេរិក សម្រេចការសាងសង់បាន ៣៣.១៨% ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងដំណើរពិនិត្យការដ្ឋានសាងសង់ ជាមួយឯកឧត្តមអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២២ ហើយគ្រោងន...
អានបន្ថែមគិតត្រឹមដើមឆ្នាំ ២០២៣ ក្រុមហ៊ុនចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាមានជាង ២ម៉ឺនក្រុមហ៊ុន
គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ មានចំនួន ២០៨០៩ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥.៨៣ ប៊ីលានដុល្លារអាមេរិក។ នេះបើតាមការប្រកាសឱ្យដឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។ ដោយឡែក ចំនួននាមករណ៍បម្រុងទុកមានចំនួន ១៣០៦៨ ក្រុមហ៊ុន។ ក្នុងនោះផងដែរ សកម្មភាពអាជីវកម្មទាំង៥ ដែលមានទុនចុះបញ្ជីធំជាងគ...
អានបន្ថែម