ព័ត៌មានក្នុងស្រុក
កម្ពុជាគ្រោងសង់ផ្លូវដែកល្បឿនលឿនដំបូងគេបំផុត តម្លៃជាង ៤ពាន់លានដុល្លារ
រដ្ឋាភិបាលកម្ពុជាគ្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ និងប្រវែងប្រមាណ ៣៨២គ.ម។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលបឋមនៃការសិក្សារបស់ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ មករា ២០២៣។ តាមរបាយការណ៍របស់ (CRBC)បានបង្ហាញថា គម្រោងនេះមានប្រវែងស...
អានបន្ថែមរដ្ឋចំណាយ ២លានដុល្លារ កែលម្អផ្លូវ ៦៨គ.ម ភ្ជាប់ពីខេត្តសៀមរាប ទៅឧត្តរមានជ័យ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្តល់ថវិកាប្រមាណ ២លានដុល្លារ សម្រាប់ជួយកែលម្អផ្លូវប្រវែង៦៨គីឡូម៉ែត្រ ពីខេត្តសៀមរាប ទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរវាងភូមិសាស្រ្តទាំងពីរ។ ផ្លូវមួយខ្សែនេះមានប្រវែង ៦៨គីឡូម៉ែត្រនេះ ឆ្លងកាត់ភូមិសាស្ត្រខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលក្នុងនោះមានគម្រោងស្ថាបនាផ្លូវ...
អានបន្ថែមគម្រោងកែលម្អផ្លូវជនបទប្រវែងជាង១១គ.ម នៅស្វាយរៀង សង់បាន ៧០% ហើយ
គម្រោងកែលម្អផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងប្រមាណ ១១,៩គីឡូម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១៨ ត្រង់ចំណុចភូមិអូរដូនអាម ឃុំព្រះពន្លា ទៅដល់ភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រេចបាន ៧០% ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមីនា ខាងមុខ។ នេះបើតាមក្រសួងអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ គម្រោងកែលម្អផ្លូវនេះ ស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ...
អានបន្ថែមក្នុងឆ្នាំ២០២២ កម្ចីធនាគារក្នុងវិស័យសំណង់ និងអចលទ្រព្យ មាន៩% ដូចគ្នា
ក្នុងឆ្នាំ២០២២ ឥណទានត្រូវបានផ្តល់ដោយវិស័យធនាគារទៅវិស័យសំខាន់ៗ មានអត្រាកំណើន ១៩,៣% ធៀបនឹង ២២% ឆ្នាំមុន ខណៈវិស័យសំណង់រួមចំណែក ៩% និងការជួញដូរអចលទ្រព្យរួមចំណែក ៩% ដូចគ្នា នៃកម្ចីសរុបទាំងមូល។ នេះបើតាមសេចក្តីសង្ខេបអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣។ កម្ចីក្នុងវិស័យធនាគារមានចំនួនសរុបប្រមាណ ១៨៨,១ ទ្រីលានរៀល ស្មើ ៤៦ ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ កម្ចីសម្រាប់ការទិញផ្ទះជ...
អានបន្ថែមអាកាសចរណ៍ចិន-កម្ពុជានៅមិនទាន់បន្ដ ទោះចិនបើកប្រទេសហើយក្តី
ក្រោយប្រទេសចិនប្រកាសបើកប្រទេសរបស់ខ្លួនឡើងវិញ ស្ថានភាពការហោះហើររវាងប្រទេសកម្ពុជា និងចិន គិតត្រឹមខែមករា ឆ្នាំ២០២៣នេះ នៅមិនទាន់មានការវិវត្តគួរឲ្យកត់សម្គាល់នៅឡើយដោយកម្ពុជាត្រូវរង់ចាំមើលកត្តាមួយចំនួន ទើបអាចវាយតម្លៃពីការងើបឡើងវិញនៃទីផ្សារនេះ។ បើយោងតាមទិន្នន័យរបស់លេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា កាលពីខែសីហា ឆ្នាំ២០២២ កន្លងមក កម្ពុជាមានជើងហោះហើររវាងចិន និងកម្ពុជាចំនួន៣០ជើងក្នុងមួយសប្តាហ៍ (កូតាកំ...
អានបន្ថែមតើច្បាប់វិនិយោគថ្មីផ្តល់នូវការធានាអ្វីខ្លះដល់អ្នកវិនិយោគ?
កម្ពុជាបានអនុម័តបង្កើត និងអនុម័តច្បាប់ស្តីពីវិនិយោគថ្មីកាលពីខែតុលា ឆ្នាំ២០២១ ដែលច្បាប់នេះមានលក្ខណៈជាសកល ជួយបង្កើនចំណូលរបស់រដ្ឋ និងភាពងាយស្រួលដល់អ្នកវិនិយោគរយៈពេលវែង។ (អានបន្ថែម) ចំណុចពិសេសនៃច្បាប់នេះមួយទៀតនោះ គឺមានលក្ខណៈអនុគ្រោះយ៉ាងច្រើនពិសេសលើផ្នែកពន្ធដារ និងពន្ធគយ ចំពោះគម្រោង ឬក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ (អានបន្ថែម) ទន្ទឹមនឹងនេះផងដែរ ក្រៅពីលក្ខខណ្ឌអនុគ្រោះ ច្បាប់នេះ ក៏បានចែង...
អានបន្ថែមរដ្ឋអនុម័តគម្រោងធំៗ៤ តម្លៃ ៦៥.៤លានដុល្លារ នៅក្នុងខេត្តបី
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុប ៦៥.៤លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៤កន្លែង នៅខេត្តកំពង់ស្ពឺ ស្វាយរៀង និងកណ្តាល។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“AROMA SUCCESS GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុ...
អានបន្ថែមមន្ទីរពេទ្យតេជោសន្តិភាពសាងសង់សម្រេចបានជាង ៨០% ហើយ
មន្ទីរពេទ្យតេជោសន្តិភាព សម្រាប់ព្យាបាលជំងឺកូវីដ១៩ ត្រូវបានសាងសង់សម្រេចបានជាង ៨០% ហើយ ដែលគ្រោងនឹងសាងសង់រួចរាល់នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពីធីអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ សម្តេចបានឱ្យដឹងថា ការសាងសង់មន្ទីរពេទ្យនេះ នឹងបំពាក់បរិក្ខារ ដោយប្រែក្លាយមន្ទីរពេទ្យនេះ ឱ្យក្ល...
អានបន្ថែមកម្ពុជាសម្រេចយកផ្លូវ ២ខ្សែនៅភ្នំពេញ ដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកផ្លូវចំនួន ០២ខ្សែនៅក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាពីសំណាក់ឯកឧត្ដម ស៊ូឌីម៉ាន ហាសេង ( Sudirman Haseng ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ ផ្លូវ២ខ្សែសម្រាប់ត្រៀមដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ីនេះ គឺជាផ្លូវតភ្ជ...
អានបន្ថែមKOICA បានអនុម័តគម្រោង ៣លានដុល្លារ ដើម្បីអភិរក្សសារមន្ទីរទួលស្លែងជំហានទី២
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានសម្រេចបង្កើតគម្រោងថ្មីតម្លៃ ៣លានដុល្លារអាមេរិក ដើម្បីធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ រយៈពេល ៥ឆ្នាំ ដែលចាប់អនុវត្តពីឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំបូកសរុបរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ KOICA និង UNESCO។ គម្រោងជំហានទី២ នេះ នឹងផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន...
អានបន្ថែម