គម្រោងកែលម្អផ្លូវជនបទប្រវែងជាង១១គ.ម នៅស្វាយរៀង សង់បាន ៧០% ហើយ

គម្រោងកែលម្អផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងប្រមាណ ១១,៩គីឡូម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១៨ ត្រង់ចំណុចភូមិអូរដូនអាម ឃុំព្រះពន្លា ទៅដល់ភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រេចបាន ៧០% ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមីនា ខាងមុខ។ នេះបើតាមក្រសួងអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

គម្រោងកែលម្អផ្លូវនេះ ស្ថិតក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ដោយប្រើប្រាស់ថវិកាសរុប ១២០ លា​​​នដុល្លារអាមេរិក ដែលកំពុងធ្វើការស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុងប្រវែងសរុបជាង ៧២៤គីឡូម៉ែត្រ ក្នុងខេត្តចំ​នួ​ន​​​១០ រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និង​ក្រ​ចេះ​​។​​

បន្ថែមពីនេះទៀត គម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយប្រើប្រាស់ហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនិហរ័ណនៃសាធារណរដ្ឋកូរ៉េ  និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា ស្ថិតក្រោមក្របខណ្ឌគម្រោងនេះ ខេត្តស្វាយរៀង បានទទួលផ្លូវចំនួន ៤ខ្សែ មានប្រវែងសរុប ៥៧,២​​គីឡូម៉ែត្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]