មន្ទីរពេទ្យតេជោសន្តិភាពសាងសង់សម្រេចបានជាង ៨០% ហើយ

មន្ទីរពេទ្យតេជោសន្តិភាព សម្រាប់ព្យាបាលជំងឺកូវីដ១៩ ត្រូវបានសាងសង់សម្រេចបានជាង ៨០% ហើយ ដែលគ្រោងនឹងសាងសង់រួចរាល់នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បានថ្លែងក្នុងពីធីអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

សម្តេចបានឱ្យដឹងថា ការសាងសង់មន្ទីរពេទ្យនេះ នឹងបំពាក់បរិក្ខារ ដោយប្រែក្លាយមន្ទីរពេទ្យនេះ ឱ្យក្លាយជាមន្ទីរពេទ្យឯកទេសព្យា​បាលជំងឺមហារីកសម្រាប់ព្យាបាលអ្នកជំងឺមហារីក ជាពិសេសស្ត្រី។

សម្តេចតេបានបន្ថែមថា ប្រសិនបើជំងឺកូវីដ១៩ ផ្ទុះឡើងវិញនោះ យើងត្រូវតែមានមន្ទីរពេទ្យធំមួយ សម្រាប់គោលដៅយូរអង្វែងដើម្បីធ្វើការពិនិត្យ និងព្យាបាលប្រជាជន ដែលតម្រូវឱ្យមានការសាងសង់មន្ទីរពេទ្យតេជោសន្តិភាពនេះឡើង។

សម្តេចតេជោ បានបន្តថា មន្ទីរពេទ្យនេះ ត្រូវបានចាត់ទុកថាជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១ម៉ឺនគ្រែ ដែលស្មើនឹង ១០ដងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលចាប់ផ្តើមបើកការដ្ឋានកាលពីខែកុម្ភៈ ឆ្នាំ២០២២។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]