KOTRA សន្យាកៀរគរវិនិយោគិនកូរ៉េមកកម្ពុជាបន្ថែម ខណៈបច្ចុប្បន្នមានជាង ២០០ក្រុមហ៊ុន

ទីភ្នាក់ងារពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) បានសន្យាថានឹងកៀរគរវិនិយោគិនកូរ៉េមកកម្ពុជាបន្ថែម ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកូរ៉េជាង ២០០ កំពុងដំណើរការវិនិយោគនៅកម្ពុជា។ នេះបើតាមកិច្ចពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង KOTRA នៅថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជាមួយភាគីកូរ៉េថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ក...

អាន​បន្ថែម

ក្នុងឆ្នាំ២០២២ ក្រសួងវប្បធម៌អភិរក្សសំណង់បុរាណបានចំនួន ១៣៧សំណង់

ក្នុងឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការអភិរក្សសំណង់បុរាណ និងបេតិកភណ្ឌបានចំនួន ១៣៧សំណង់ ស្មើនឹង ២១៦ទីតាំង។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ ​និងវិចិត្រសិល្បៈឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសិទចតុម្មុខ។ ក្នុងនោះ សំណង់ដែលបានជួសជុលសរុបចំនួន ៤៨សំណង់ ស្មើនឹង ៧៥ទីតាំង និងសំណង់ដែលបានអភិរក្សក្រៅពីការជួសជុលសរុបចំនួន ៨៩សំណង់ ស...

អាន​បន្ថែម

គម្រោងពង្រីកប្រព័ន្ធទឹកស្អាតតម្លៃ ២២លានដុល្លារ នៅពោធិ៍សាត់សម្រេចបានជាង ៦៤ភាគរយ

រហូតដល់ពេលនេះ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងពោធិ៍សាត់ ដែលមានតម្លៃជាង ២២លានដុល្លារអាមេរិក ក្រោមជំនួយរបស់ប្រទេសជប៉ុន សម្រេចការសាងសង់បានជាង ៦៤ភាគរយហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​គម្រោងពង្រីកសមត្...

អាន​បន្ថែម

មូលបត្ររដ្ឋដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារ ដើម្បីកៀងគរមូលធននាពេលអនាគត

រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយមូលបត្ររដ្ឋ ដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារមូលបត្រ  ដើម្បីកៀងគរមូលធនពីទីផ្សារក្នុងស្រុក នាពេលអនាគត។ ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កាលពីថ្ងៃទី២៥ ខែមករា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើ...

អាន​បន្ថែម

ម៉ាឡេស៊ីសន្យាកៀងគរធុរជននិងទេសចរម៉ាឡេស៊ីមកវិនិយោគនៅខេត្តព្រះសីហនុឱ្យបានច្រើន

តំណាងប្រទេសម៉ាឡេស៊ីបានសន្យាកៀងគរនាំយកអ្នកធុរកិច្ច និងអ្នកទេសចរជនជាតិម៉ាឡេស៊ីមកទស្សនា និងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្តលើកទឹកចិត្តមកវិនិយោគលើគ្រប់វិស័យ ខណៈខេត្តព្រះសីហនុមានសក្តានុពលគ្រប់វិស័យ។ លោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋម៉ាឡេស៊ីដែលបានមកធ្វើការនៅក្នុ...

អាន​បន្ថែម

រដ្ឋត្រៀមដីប្រវែង ១៦ គ.ម សង់សួនច្បារទុកជាប្រវត្តិសាស្ត្រ តាមបណ្តោយដងទន្លេសាប

រដ្ឋបាលខេត្តកំពង់ឆ្នាំ បានត្រៀមដីប្រវែង ១៦ គីឡូម៉ែត្រតាមបណ្តោយដងទន្លេសាប ដើម្បសាងសង់សួនច្បារសាធារ​ណៈ ទុកជាប្រវត្តិសាស្ត្រ ក្រោយជម្លៀសប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរស់នៅជាប់មាត់ទន្លេនេះ​។ នេះបើតាមសន្និ​សីទ​​សារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រ​ដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងសន្និសីទឱ្យដឹ...

អាន​បន្ថែម

អន្តរក្រសួង កំពុងដាក់គោលដៅទាក់ទាញវិនិយោគថ្មីៗ មកអភិវឌ្ឍន៍អគារជាប់គាំងនៅព្រះសីហនុ

គណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុកដោះស្រាយអគារជាប់គាំងនៅខេត្តព្រះសីហនុ បានដាក់ចេញក្របខណ្ឌគោលនយោបាយដើម្បីដោះស្រាយអគារជាប់គាំងជាង ១ពាន់អគារនៅខេត្តព្រះសីហនុ តាមរយៈទាក់ទាញវិនិយោគថ្មីៗ មកអភិវឌ្ឍន៍បញ្ចប់អគារជាប់គាំងទាំងអស់ ដោយផ្តល់ការលើកទឹកចិត្តពន្ធដារ និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ គណៈកម្មាធិការ បានសម្រេចចេញនូវសេចក្តីព្រាងនេះ ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតា...

អាន​បន្ថែម

២០២៣ ខេត្តកំពង់ឆ្នាំងមានគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៣  

រដ្ឋបាលខេត្តកំពង់ឆ្នាំងនឹងទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ដែលរំពឹងនឹងក្លាយជាចលករជំរុញវិស័យដឹកជញ្ជូននៅក្នុងខេត្ត។ ក្នុងនោះ គម្រោងមួយត្រូវបានរដ្ឋាភិបាលអនុម័តរួចរាល់ហើយ ខណៈគម្រោងចំនួន២ទៀតកំពុងរង់ចាំការអនុម័ត។ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ "ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​" របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមករា ឆ្ន...

អាន​បន្ថែម

គម្រោងសង់ប្រព័ន្ធទឹកស្អាតថ្មី នៅបាត់ដំបងតម្លៃជាង ២៩លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ប្រព័ន្ធទឹកស្អាតថ្មីមួយនៅខេត្តបាត់ដំបង ដែលមានទឹកប្រាក់ប្រមាណ ២៩,៨៧ លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ ស្ថិតក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (Provin...

អាន​បន្ថែម

រដ្ឋគ្រោងសង់អគារអន្តេវាសិកនៅរាជធានី និងខេត្ត ឱ្យច្រើនបន្ថែមទៀតសម្រាប់និស្សិតស្រី

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានគម្រោងសាងសង់អគារអន្តេវាសិកសម្រាប់និស្សិតស្ត្រី និងនិស្សិតក្រីក្របន្ថែមទៀត ដើម្បីជាការលើកទឹកចិត្ត និងជំរុញនិសិ្សតស្រីទាំងអស់ បានស្នាក់នៅ និងបន្តការរៀនសូត្រឱ្យបានខ្ពង់ខ្ពស់។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២៦ ខែមករា ២០២៣។ នាឱកាសនោះ សម្ដេចបានលើកឡើងថា៖«ខណៈចំនួនស្ត្រីនៅឧត្តមសិក្សាមានការធ្លាក់ចុះ ហេតុនេះខ្ញុំកំពុងពិចារណាកសាងអន្តេវា...

អាន​បន្ថែម