កម្ពុជាគ្រោងបង្កើតមណ្ឌលពាណិជ្ជកម្មឯកជន ៥ទៀតនៅចិន ខណៈបច្ចុប្បន្នមាន១ នៅជប៉ុន

ក្រសួងពាណិជ្ជកម្ម គ្រោងនឹងបង្កើតវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៥ទីតាំងទៀតនៅប្រទេសចិន ខណៈបច្ចុប្បន្នមានមជ្ឍមណ្ឌលបែបនេះមួយនៅប្រទេសជប៉ុន។ នេះបើតាមការឱ្យដឹងពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ការបង្កើតមជ្ឍមណ្ឌលទាំង ៥ទីតាំងនេះ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជានៅលើទីផ្សារប្រទេសចិនបន្ថែមទៀត។ មជ្ឍមណ្ឌលទាំង ៥នេះ​ នឹងមាននៅទីក្រុងឆាងឈុន ហាបីន ណានជីង ថាយយាន...

អាន​បន្ថែម

រដ្ឋកំណត់សង់ផ្លូវថ្មី១ខ្សែ ៧២គីឡូម៉ែត្រ ភ្ជាប់សៀមរាប-បាត់ដំបង ក្នុងឆ្នាំ២០២៤

គម្រោងសាងសង់ផ្លូវមួយខ្សែ មានប្រវែង៧២គីឡូម៉ែត្រ ភ្ជាប់ខេត្តសៀមរាបទៅកាន់ខេត្តបាត់ដំបង នឹងចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះហើយ។ លោក ព្រួញ រិទ្ធិ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានមានប្រសាសន៍ឱ្យដឹងពីកាលបរិច្ឆេទ នៃការចាប់ផ្តើមដំណើរការគម្រោងសាងសង់ផ្លូវមួយខ្សែនេះ ដែលអាចចាប់ផ្ដើមបើកការដ្ឋាន​សាងសង់នៅឆ្នាំ២០២៤។ លោកបានមានប្រសាសន៍ថា ​គម្រោងសាងសង់​ផ្លូវ​មួយខ្សែនេះ​ជាសរសៃឈ...

អាន​បន្ថែម

ត្រឹម២០២២ រដ្ឋសង់ផ្លូវក្នុងខេត្តក្រចេះបានជាង ១ពាន់ គ.ម ខណៈផ្លូវលំជាង ៤០០គ.ម ត្រូវបានថែទាំ

ខេត្តក្រចេះមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសរុបប្រវែង ១.១៩០,៤២ គីឡូម៉ែត្រ ខណៈដែលផ្លូវលំជនបទមាន ៣១ខ្សែ ប្រវែង ៤៨០,៩០ គីឡូម៉ែត្រ ត្រូវបានថែទាំជាប្រចាំ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ ផ្លូវក្រាលកៅស៊ូគ្រប់ប្រភេទប្រវែង ៣៩៩,១១គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ៣,១១គីឡូម៉ែត្រ ក្រាលក្រួសក្រហមប្រវែង ៧៨៨,២០គីឡូម៉ែត្រ ស្ពានចំនួន ១៣៨កន្...

អាន​បន្ថែម

ខេត្តក្រចេះទទួលបានក្រុមហ៊ុនរុករករ៉ែចំនួន ៦១ ខណៈមានក្រុមហ៊ុនរ៉ែមាសតែ ១គត់

ខេត្តក្រចេះ មានក្រុមហ៊ុនរុករករ៉ែចំនួន ៦១ក្រុមហ៊ុន ស្មើនឹង ៦៥ អាជ្ញាបណ្ណ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ "ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​" កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ក្រុមហ៊ុនសិក្សាស្រាវជ្រាវរ៉ែលោហៈ ៥ក្រុមហ៊ុន ស្មើនឹង ៦អាជ្ញាបណ្ណ ក្រុមហ៊ុន អាជីវកម្មរ៉ែមាស ១ក្រុមហ៊ុន ស្មើនឹង ១អាជ្ញាប...

អាន​បន្ថែម

រដ្ឋគ្រោងបើកការដ្ឋានសាងសង់ផ្លូវសំខាន់ៗ ៣ខ្សែទៀត នៅក្រចេះមុនចូលឆ្នាំខ្មែរ

ក្នុងឆ្នាំ២០២៣នេះ ខេត្តក្រចេះជាខេត្តមួយ ដែលទទួលបានការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ឋជាច្រើនជាងគេ។ នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៣នេះ ខេត្តក្រចេះនឹងទទួលបានគម្រោងផ្លូវថ្នល់សំខាន់ៗ ចំនួន៣បន្ថែមទៀត។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្ដម វ៉ា ថន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្ល...

អាន​បន្ថែម

ក្រសួងនឹងចេញរបាយការណ៍លម្អិតពីគម្រោងព្រែកជីកទន្លេបាសាក់ភ្ជាប់សមុទ្រកែបដាច់ខែនេះ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងចេញរបាយការណ៍លម្អិតស្តីពីការសិក្សាលើគម្រោងព្រែកជីកទន្លេបាសាក់ភ្ជាប់ទៅសមុទ្រខេត្តកែប ដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងបង្អស់របស់កម្ពុជា នៅដំណាច់ខែនេះ។ នេះបើតាមការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចានថុល ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមការសិក្សារ គម្រោងនេះនឹងត្រូវដាក់ទ្វារទឹកចំនួន ...

អាន​បន្ថែម

២០២២ កម្ពុជានាំចូលសម្ភារសំណង់ ដែក-ដែកថែប និងស៊ីម៉ង់ សរុបប្រមាណជាង១ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចូលសម្ភារសំណង់គិតជាទឹកប្រាក់សរុបមានប្រមាណ ១.៣២៦ លានដុល្លារ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣។ សម្ភារៈសំណង់ទាំងនោះរួមមាន ដែក និងដែកថែបមានប្រមាណ ៤៤៧លានដុល្លារ ស៊ីម៉ង់មានប្រមាណ ២៥លានដុល្លារ និងគ្រឿងអេឡិចត្រូនិច និងសម្ភារៈអគ្គិសនីប្រមាណ ២៩៣៣លានដុល្លារអាមេរិក។ បើគិតជាភាគរយ មុខទំនិញសំខាន់ៗទាំងនេះ មានការថយចុះ និង...

អាន​បន្ថែម

២០២២ ទំហំពាណិជ្ជកម្មកម្ពុជានិងអន្តរជាតិ​សម្រេចបានជាង ៥២ពាន់លានដុល្លារ​

នៅក្នុងឆ្នាំ២០២២កន្លងមក ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ សម្រេចបានថវិកាប្រមាណ ៥២,៤២ ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើន ៩,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២១។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ លោកបានឱ្យដឹងថា ទំហ...

អាន​បន្ថែម

២០២២ ក្រសួងចុះបញ្ជីក្រុមហ៊ុន-សហគ្រាសបានជាង ១ម៉ឺនក្រុមហ៊ុន កើន៤០%

ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុន ចំនួន ១០.៧០១ ក្នុងឆ្នាំ២០២២ កើនឡើង ៤០ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញនៅថ្ងៃចន្ទនេះ។ ក្នុងរបាយការណ៍ ក្រសួងបញ្ជាក់ថា ករណីស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម មាន ៨៨៨ក្រុមហ៊ុន កើន ៣៤ភាគរយធៀបនឹង ៦៤៣​ក្រុមហ៊ុន ក្នុងឆ្នាំ២០២១។​ ដោយឡែក ករណីស្នើសុំលិខិតអនុញ្ញា​ត ឬអាជ្ញាប័ណ្ណតាមប្រព័ន្ធអេឡិចត្រូនិក មានជាង ៦ពាន់ ក្រុមហ៊ុន។ ប...

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងថ្មី៣ តម្លៃ ១៨លានដុល្លារ នៅខេត្តកណ្តាល និងតាកែវ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុប ១៨លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តតាកែវ និងកណ្តាល។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“NEW TARGET FOOTWEAR (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧,...

អាន​បន្ថែម