រដ្ឋគ្រោងបើកការដ្ឋានសាងសង់ផ្លូវសំខាន់ៗ ៣ខ្សែទៀត នៅក្រចេះមុនចូលឆ្នាំខ្មែរ

ក្នុងឆ្នាំ២០២៣នេះ ខេត្តក្រចេះជាខេត្តមួយ ដែលទទួលបានការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ឋជាច្រើនជាងគេ។ នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៣នេះ ខេត្តក្រចេះនឹងទទួលបានគម្រោងផ្លូវថ្នល់សំខាន់ៗ ចំនួន៣បន្ថែមទៀត។

នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្ដម វ៉ា ថន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងបីនោះរួមមាន៖ ទី១ គម្រោងផ្លូវជាតិលេខ ៧ ប្រវែង ៣១,២៥ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទីរួមខេត្តក្រចេះ ទៅឃុំស្វាយជ្រេះ ស្រុកស្នួល ខេត្តក្រចេះ។ ទី២ គម្រោងផ្លូវខេត្តលេខ ៣៧៧ ប្រវែង ៣៥,៥ គីឡូម៉ែត្រ ចាប់ពី រង្វង់មូលព្រាបស ទីរួមខេត្តក្រចេះ ទៅទីរួមស្រុកសំបូរ ខេត្តក្រចេះ និងមានស្ពានចំនួន៩ មានប្រវែងសរុប ៤១៣ ម៉ែត្រ។ ទី៣ គម្រោងផ្លូវលេខ ៣៧៧ A ដែលមានប្រវែង ១៣,៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលសណ្តាន់ ទៅផ្លូវជាតិលេខ៧។

គម្រោងផ្លូវថ្នល់ទាំងបីនេះជាកម្ចីថវិកា ក្នុងអត្រាការប្រាក់សម្បទាន ពីសំណាក់ធនាគារពិភពលោក (World Bank) មកកាន់ប្រទេសកម្ពុជា ប៉ុន្តែឯកឧត្ដមមិនបានបញ្ជាក់ពីទំហំទឹកប្រាក់សាងសង់នៅឡើយទេ។

ឯកឧត្តមបញ្ជាក់បន្ថែមថា គម្រោងទាំងបីនេះនឹងត្រូវបានបើកការដ្ឋានសាងសង់ ដោយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]