ព័ត៌មានក្នុងស្រុក
អារ៉ាប៊ីសាអូឌីតប្រកាសនឹងបើកស្ថានទូតផ្លួវការនៅកម្ពុជាក្នុងពេលឆាប់ៗនេះ
ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសជាផ្លូវការថា ខ្លួននឹងបើកសាងសង់ស្ថានទូតអារ៉ាប៊ីសាអូឌីតជាផ្លូវការ នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមរបស់ប្រទេសទាំងពីរ។ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានពិភាក្សាជាមួយឯកឧត្តម Mohammed Mbark Al Saefi ទីប្រឹក្សាក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីស្វែងរកទីតាំងសមស្របណាមួយ ...
អានបន្ថែមកម្ពុជាស្នើហុងគ្រីសិក្សាពីការវិនិយោគបន្ថែម ខណៈទំហំពាណិជ្ជកម្មកើនដល់ ៨៤% ក្នុងឆ្នាំ២០២២
ប្រទេសកម្ពុជា បានស្នើដល់វិនិយោគិនហុងគ្រីសិក្សា និងស្វែងយល់ពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបានជាង ៧លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះបើតាមជំនួបរវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុ...
អានបន្ថែម២០២២ គយរកចំណូលបានជាង ២,៦ពាន់លានដុល្លារ ក្នុងនោះសម្ភារៈសំណង់ចំនួន ៥,៩%
ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ១០ ៩៩៨,៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ ១៨,៣% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមការប្រកាស របស់អគ្គនាយកដ្ឋាន កាលពីថ្ងៃទី ៣ កុម្ភៈ កន្លងមកនេះ។ ចំណូលរកបាន រួមមាន អាករលើតម្លៃបន្ថែមមានចំនួន ៤.១៦៩,៨ ប៊ីលានរៀល (ត្រូវជា ៣៧,៩%នៃចំណូលសរុប), អាករពិសេសមានចំនួន ៤.១៥១,៦ ប៊ីលានរៀល (ត្រូវជា ៣៧,៧% នៃចំណូលសរុប), ពន្ធគយមានចំនួន ២...
អានបន្ថែមព្រលានយន្តហោះតារាសាគរសម្រេចបាន៨០% គ្រោងបញ្ចប់ក្នុងខែមិថុនាឆ្នាំនេះ
គិតរហូតមកទល់នឹងពេលនេះ ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សម្រេចការសាងសង់ជារួមបានប្រមាណ ៨០% ហើយ ដោយយោងតាមរបាយការណ៍របស់ក្រុមហ៊ុនគ្រោងនឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៣នេះ។ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការបើកដំណើរការត្រូវរង់ចាំមើលតាមការជាក...
អានបន្ថែមWorld Bank ប្តេជ្ញាបន្តជួយកែលម្អផ្លូវជាង ៧៥០គ.ម ក្នុងខេត្តសំខានៗ៨ទៀតនៅកម្ពុជា
ធនាគារពិភពលោកបានផ្តល់ហិរញ្ញប្បទានមួយចំនួនធំដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងកែលម្អប្រព័ន្ធផ្លូវថ្នល់ជំហានទី២ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ ដែលមានប្រវែងប្រមាណ ៧៥០ គីឡូម៉ែត្រក្នុងខេត្តសំខាន់ៗចំនួន ៨ ។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី Vica Rosario Bogaerts តំណាងធនាគារពិភពលោក ក្នុងពិធីបិទបញ្ចប់ជាស្ថាពរនូវគម្រោងគ្រប់គ្រង...
អានបន្ថែមRoyal Group កំពុងពន្លឿនតភ្ជាប់ខ្សែបញ្ជូនថាមពលក្រោមបាតសមុទ្រទៅកាន់កោះរ៉ុង
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group បានវិនិយោគ តភ្ជាប់ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ពីដីគោក ទៅកាន់កោះរ៉ុង ដែលក្រុមហ៊ុនកំពុងវិនិយោគជាច្រើនកន្លែង រួមមានសណ្ឋាគារលំដាប់ផ្កាយ និងអាកាសយានដ្ឋានផងដែរ។ ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ចាប់ផ្តើមសាងសង់ នៅខែកញ្ញា ឆ្នាំ២០២២ ដែលមានប្រវែងប្រមាន៦០គីឡូម៉ែត្រ ដែលជាការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុនជាមួ...
អានបន្ថែមរដ្ឋសម្ពោធឱ្យប្រើ អគារ និងម៉ាស៊ីនលាងឈាមថ្មី តម្លៃជិត ២០ម៉ឺនដុល្លារនៅមន្ទីរពេទ្យកំពង់ឆ្នាំង
អគារ និងម៉ាស៊ីនលាងឈាមថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដែលមានតម្លៃ ១៩២.៤៣៩ ដុល្លារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីធ្វើឡើងក្រោមអធិបតីភាព លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ អគារលាងឈាមថ្មីនេះ មានបំពាក់ដោយម៉ាស៊ីនលាងឈាមចំនួន ០២គ្រឿង និងម៉ាស៊ីនបន្សុទ្ធទឹក ០១គ្រឿង និងម៉ាស៊ីនអេកូ ០១គ្រឿង។ ជាមួយគ្នានេះដែរ អគារថ្មីនេះ នឹងបំពេញតម្រូ...
អានបន្ថែមJICA ផ្តល់ជំនួយសង់រោងចក្រទឹកស្អាតដ៏ធំមួយក្នុងសង្កាត់និរោធ ដែលគ្រោងសង់ក្នុងឆ្នាំ ២០២៦
កម្ពុជា នឹងមានរោងចក្រទឹកស្អាតនិរោធជំហានទី៣ ដែលមានសមត្ថភាពផលិតទឹកបានរហូត ១៣០ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ ខណៈរោងចក្រនេះ ក៏គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៦ខាងមុខនេះផងដែរ។ នេះបើតាមពិធីចុះហត្ថលេខាលើកំណត់ប្រជុំពិភាក្សា ស្តីពីការរៀបចំសិក្សាសមិទ្ធិលទ្ធភាព របស់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង JICA កាលថ្ងៃទី២ ខែកុម្ភៈ។ ឯកឧ...
អានបន្ថែមផ្លូវថ្មីតភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៤៥គ.ម
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ នេះ ផ្លូវតភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបានប្រមាណជា ៤៥គីឡូម៉ែត្រហើយ សល់ប្រមាណជា១៦គីឡូម៉េត្រទៀតប៉ុណ្ណោះអាចភ្ជាប់គា្នបានហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ព...
អានបន្ថែមកម្ពុជាកំពុងជំរុញពន្លឿនការសាងសង់ភូមិកីឡាដំបូងបង្អស់របស់ខ្លួន ដើម្បីឱ្យទាន់ស៊ីហ្គែម
ការសាងសង់ភូមិកីឡាសម្រាប់ទទួលកីឡាករចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ អាចនឹងជួបហានិភ័យខ្ពស់ ប្រសិនបើសង់មិនរួចរាល់តាមផែនការកំណត់ ខណៈការប្រកួតខិតជិតចូលមកដល់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ភូមិកីឡាត្រូវទទួលការស្នាក់នៅរបស់ប្រតិភូអត្តពលិកចន្លោះ ៦០០០ទៅ៧០០០នាក់។ ក្នុ...
អានបន្ថែម