World Bank ប្តេជ្ញាបន្តជួយកែលម្អផ្លូវជាង ៧៥០គ.ម ក្នុងខេត្តសំខានៗ៨ទៀតនៅកម្ពុជា

ធនាគារពិភពលោកបានផ្តល់ហិរញ្ញប្បទានមួយចំនួនធំដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងកែលម្អប្រព័ន្ធផ្លូវថ្នល់ជំហានទី២ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ ដែលមានប្រវែងប្រមាណ ៧៥០ គីឡូម៉ែត្រក្នុងខេត្តសំខាន់ៗចំនួន ៨ ។

នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី Vica Rosario Bogaerts តំណាងធនាគារពិភពលោក ក្នុងពិធីបិទបញ្ចប់ជាស្ថាពរនូវគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហានទី១ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ។

សម្រាប់ជំហាន២ មានរយៈពេល​ ៣ឆ្នាំ​ នឹងចាប់ផ្ដើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ ក្រោមគម្រោងនេះ រាជរដ្ឋាភិបាលគ្រោងនឹងធ្វើការកែលម្អផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងក្រាលបេតុងមានប្រវែងសរុបប្រមាណ ៧៥០ គីឡូម៉ែត្រ  ព្រមទាំងសំណង់សិល្បៈការ្យមួយចំនួនទៀត នៅក្នុងខេត្តចំនួន ៨ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ និងខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ក្នុងជំហានទី១បានចាប់ផ្តើមដំណើរការពីខែកក្កដា ឆ្នាំ២០១៧ និងបញ្ចប់ជាស្ថាពរកាលពីខែសីហា ឆ្នាំ២០២២ ដោយធ្វើការកែលម្អផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ និងបេតុង បានប្រវែង ២៥២,៦១ គ.ម និងស្ពានបេតុង ចំនួន ១៤កន្លែង ប្រវែងសរុប ៤៥០ម៉ែត្រ លូប្រអប់ចំនួន ៦១កន្លែង លូមូលចំនួន ៣៦១ កន្លែង នៅក្នុងខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងខេត្តសៀមរាប៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]