កម្ពុជាកំពុងជំរុញពន្លឿនការសាងសង់ភូមិកីឡាដំបូងបង្អស់របស់ខ្លួន ដើម្បីឱ្យទាន់ស៊ីហ្គែម

ការសាងសង់ភូមិកីឡាសម្រាប់ទទួលកីឡាករចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ អាចនឹងជួបហានិភ័យខ្ពស់ ប្រសិនបើសង់មិនរួចរាល់តាមផែនការកំណត់ ខណៈការប្រកួតខិតជិតចូលមកដល់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តមបានឱ្យដឹងថា ភូមិកីឡាត្រូវទទួលការស្នាក់នៅរបស់ប្រតិភូអត្តពលិកចន្លោះ ៦០០០ទៅ៧០០០នាក់។ ក្នុងដំណាច់ខែមករានេះ គឺត្រូវទទួលជាង ១៨៣០គ្រែ សម្រាប់ការស្នាក់នៅ ហើយនៅខែកុម្ភៈត្រូវទទួលជាង ២០០០គ្រែទៀត ហើយនៅចុងបញ្ចប់នាខែមីនាខាងមុខនឹងត្រូវទទួលសរុប ជាង ៦០០០គ្រែ សម្រាប់ការប្រកួតនៅភ្នំពេញ ដោយមានអត្តពលិកត្រូវហូបចុកស្នាក់នៅក្នុងភូមិកីឡាយ៉ាងតិចក៏មានចន្លោះ ៤០០០ទៅ ៥០០០នាក់ ក្នុង១ថ្ងៃ ខណៈចំនួនអត្តពលិកមួយចំនួនទៀតត្រូវស្នាក់នៅបណ្តាខេត្តគោលដៅមួយចំនួនតាមប្រភេទកីឡានីមួយៗ។

ឯកឧត្តមបន្តថា៖ «វានឹងមានហានិភ័យខ្ពស់ណាស់ ប្រសិនបើយើងសាងសង់ភូមិកីឡានេះមិនរួចរាល់តាមផែនការកំណត់។ ដូច្នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMSOC បានជំរុញពន្លឿនឲ្យការសាងសង់ភូមិកីឡាឲ្យទាន់ពេលវេលា ដោយឲ្យគណៈកម្មការជំនាញចុះត្រួតពិនិត្យមើលរាល់ថ្ងៃតែម្តង។ ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាក្រុមហ៊ុនសាងសង់បានផ្តល់សក្ខីកម្មពីការដំណើរការសាងសង់ និងវឌ្ឍនភាពការងារបានល្អប្រសើរផងដែរ»។

ឯកឧត្តមបន្ថែមទៀតថា ៖ «ប្រសិនបើម្ចាស់ផ្ទះកម្ពុជារៀបចំភូមិកីឡបានល្អ និងទាន់ពេលវេលា គឺជាការរៀបចំស្តង់ដាកម្រិតអូឡាំពិក មិនមែនត្រឹមតែជាស្តង់ដាស៊ីហ្គេមប៉ុណ្ណោះទេ ដោយការប្រកួតស៊ីហ្គេម មានប្រទេសខ្លះរៀបចំស៊ីហ្គេមពីមុនមក គឺមិនមានភូមិកីឡាឡើយ»។

គួរបញ្ជាក់ថា ភូមិកីឡានេះ កំពុងត្រូវបានសាងសង់ដោយកម្មករសរុបជិត ៣០០០នាក់ ដែលកំពុងសម្រុកការសាសសង់ឱ្យទាន់ពេលវេលា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៣ខែ ឆ្នាំ២០២៦ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២ពាន់នាក់

ក្នុងត្រីមាសទី១ ពោលចាប់ខែមករា ដល់ខែមីនា ឆ្នាំ២០២៦ កម្ពុ […]

រដ្ឋដាក់គោលដៅអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាកោះទេសចរណ៍លំដាប់ពិភពលោក

អន្តរក្រសួង បានដឹកនាំក្រុមការងារជំរុញការវិនិយោគក្នុងខេត […]

កម្ពុជារកចំណូលបានជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ គិតត្រឹមខែឧសភា ២០២៦

សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋរាយការណ៍ពីការធ្លាក់ចុះនៃ […]

ក្រសួងពីរ ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងជនបទនៅកម្ពុជា

អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងអភិ […]

រដ្ឋជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកោះកុងឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះទៅពិនិត្យរមណីយដ្ឋានកោះទទឹង ដ […]

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]