ក្រុមហ៊ុនអឺរ៉ុបមួយនេះ នៅតែរក្សារជំហរចង់វិនិយោគសង់កន្រ្តកខ្សែកាបនៅក្រុងភ្នំពេញ

ក្រុមហ៊ុនសញ្ជាតិអូទ្រីស Doppelmayr Group បាននិងកំពុងពិនិត្យលទ្ធភាពនៃការតភ្ជាប់គម្រោង​ “កន្រ្តកខ្សែកាប” (Cable Car) ដែលខ្លួនគ្រោងវិនិយោគ ជាមួយគម្រោងដឹកជញ្ជូនសាធារណៈ ដែលកំពុងអនុវត្ត និងសិក្សា នៅក្នុងទីក្រុងភ្នំពេញ។ កន្លងមក ក្រុមហ៊ុននេះធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគលើការដឹកជញ្ជូនដោយប្រើប្រាស់ “កន្រ្តកខ្សែកាប” ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ (អាន...

អាន​បន្ថែម

IFAD ផ្តល់ហិរញ្ញប្បទាន ១៩៤លានដុល្លារ គាំទ្រសេដ្ឋកិច្ចជនបទនៅកម្ពុជា

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development) ឬហៅកាត់ថា IFAD បានផ្តល់ហិរញ្ញប្បទានចំនួន ១៩៤ លានដុល្លារ ដល់កម្ពុជា ក្នុងការគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម។ កិច្ចព្រម​​​ព្រៀង​​​​​​ហិរញ្ញប្បទាន​​នេះត្រូវបានចុះហត្ថលេខាដោយលោក Alvaro Lario ប្រធាន IFAD​ និងលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលប...

អាន​បន្ថែម

ជប៉ុន ចង់បង្កើតរោងចក្រច្នៃគ្រាប់ និងសម្បកស្វាយចន្ទីទៅជាប្រេងឥន្ធនៈនៅកម្ពុជា

ថ្មីៗនេះ ក្រុមហ៊ុនជប៉ុនបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសម្បកគ្រាប់ស្វាយចន្ទីទៅជាប្រេងឥន្ធនៈនៅកម្ពុជានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ ជាមួយអគ្គនាយកក្រុមហ៊ុន Top Planning Japan Co., LTD នៅថ្ងៃទី០៧ ខែកុម្ភៈ ២០២៣។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនដ៏ធ...

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងថ្មី១១ តម្លៃជិត ៦០លានដុល្លារ នៅខេត្តក្រុង៤

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ១១គម្រោង ដែលមានទុនវិនិយោគសរុប ៥៧,៩លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួន ១១កន្លែង នៅខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- “ONTIME INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំនៃគ្រឿងសង្ហារិមធ្វើពីលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិស...

អាន​បន្ថែម

កម្ពុជា និងកូវ៉ែត ប្តេជ្ញាបន្តជំរុញសហប្រតិបត្តិការរុករកប្រេង និងឧស្ម័ន

កម្ពុជា និងកូវ៉ែត បានជំរុញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យការរុករកប្រេង និងឧស្ម័ន។ នេះបើតាមជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា​ ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី ឯកអគ្គរាជទូតនៃប្រទេសកូវ៉ែតប្រចាំកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ​បន្ថែមពីនេះ ភាគីទាំងបានប្តេជ្ញាផងដែរ ក្នុងការជំរុញបន្ថែមទៀតនូវវិស័យមួយចំនួនផ្សេងទៀត រួមមាន ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។...

អាន​បន្ថែម

ត្រឹម១ខែ ក្រុមហ៊ុនចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានកើនជិត ១ពាន់ក្រុមហ៊ុន

ត្រឹមថ្ងៃទី០៦ កុម្ភៈ ២០២៣ នេះ ក្រុមហ៊ុន និងសហគ្រាស ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួន ២១.៦០៩ក្រុមហ៊ុន កើនជិត ៨០០ក្រុមហ៊ុន បើធៀបនឹង១ខែមុន ដើមទុនសរុបមានចំនួន ៦,១៥ ពាន់លានដុល្លារ កើន០,៣២ពាន់លានដុល្លារ ធៀបនឹង១ខែមុនដូចគ្នា។ (អានបន្ថែម) របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា នាមករណ៍បម្រុងទុក មានប្រមាណជាង ១៣ ពាន់ក្រុមហ៊ុន សហគ្រាស។ ទាក់ទងការ...

អាន​បន្ថែម

កម្ពុជា-ជប៉ុន កំពុងជំរុញចេញផែនការយុទ្ធសាស្រ្តគ្រប់គ្រងទឹកកខ្វក់នៅទូទាំងប្រទេស

ក្រសួងសាធារណការ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា បានសហការគ្នា ដើម្បីជំរុញ និងពន្លឿនចេញផែនការយុទ្ធសាស្រ្តគម្រោងបច្ចេកទេសគ្រប់គ្រងទឹកកខ្វក់ និងអនាម័យនៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមកិច្ចប្រជុំអនុគណៈកម្មការក្រុមការងារបច្ចេកទេសស្ដីពីទឹកកខ្វក់ និងអនាម័យក្នុងទីក្រុងលើកទី៤ នៅថ្ងៃទី៦ ខែកុម្ភៈ។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ទឹក ...

អាន​បន្ថែម

គម្រោងសង់ស្ពានអាកាសព្រះមុនី្នវង្ស សម្រេចបានជាង ១១ភាគរយហើយ

ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមានរង្វង់មូលលើ​អាកាស​ដំបូងគេនៅកម្ពុជា ​បាននឹងកំពុងដំណើរការសាងសង់​យ៉ាង​មមាញឹក ខណៈមកដល់​ពេលនេះក្រុមការងារបច្ចេកទេសកំពុងខួងគ្រឹះសសរ ២១៩ដើម នៅលើផ្លូវ៦០ម៉ែត្រ និងផ្លូវព្រះមុនី្នវង្ស​ដែលស្មើនឹងជាង ១១ភាគរយនៃគម្រោងទាំងមូលហើយ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន​BTV នៅថ្ងៃទី០៧ ខែកុម្ភៈ ​ឆ្នាំ២០២៣នេះថា ​គ...

អាន​បន្ថែម

អង់គ្លេសចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពិសេសថាមពល នៅកម្ពុជា

វិនិយោគិនអង់គ្លេស ចង់ជំរុញការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសក្នុងវិស័យថាមពល។ នេះបើតាមជំនួបរវាងឯកឧត្តម សុខ ខាវ៉ាន់  រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (UK Infrastructure and Projects Authority- IPA) និងតំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (IPA) បានបញ្ជា...

អាន​បន្ថែម

គម្រោងសង់ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា សម្រេចបាន ៥០%ហើយ

រហូតមកទល់ពេលនេះ សាងសង់ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់ពីកោះពេជ្រ ឆ្លងកាត់ទន្លេបាសាក់ ទៅគម្រោងអភិវឌ្ឍន៍កោះនរា សម្រេចការសាងសង់បានជាង ៥០ ភាគរយហើយ។ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យនាព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ ២០២៣ ថាការសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រទៅកាន់កោះនរាកំពុងដំណើរការយ៉ាងរលូនទៅតាមផែនការ​ដែលបានគ្រោងទុក ដោយគិតរហូតមកទល់នឹងពេលនេះ គម្រោងនេះសម្រេចបានប្រហ...

អាន​បន្ថែម