គម្រោងសង់ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា សម្រេចបាន ៥០%ហើយ

រហូតមកទល់ពេលនេះ សាងសង់ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់ពីកោះពេជ្រ ឆ្លងកាត់ទន្លេបាសាក់ ទៅគម្រោងអភិវឌ្ឍន៍កោះនរា សម្រេចការសាងសង់បានជាង ៥០ ភាគរយហើយ។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យនាព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ ២០២៣ ថាការសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រទៅកាន់កោះនរាកំពុងដំណើរការយ៉ាងរលូនទៅតាមផែនការ​ដែលបានគ្រោងទុក ដោយគិតរហូតមកទល់នឹងពេលនេះ គម្រោងនេះសម្រេចបានប្រហែលជា ៥០ ភាគរយហើយ ដោយការងារធំៗ និងពិបាកៗត្រូវបានបញ្ចប់ និងដោះស្រាយរួចរាល់ហើយ នៅតែបន្តការងារមួយចំនួនផ្សេងទៀតតែប៉ុណ្ណោះ។

ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]