IFAD ផ្តល់ហិរញ្ញប្បទាន ១៩៤លានដុល្លារ គាំទ្រសេដ្ឋកិច្ចជនបទនៅកម្ពុជា

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development) ឬហៅកាត់ថា IFAD បានផ្តល់ហិរញ្ញប្បទានចំនួន ១៩៤ លានដុល្លារ ដល់កម្ពុជា ក្នុងការគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម។

កិច្ចព្រម​​​ព្រៀង​​​​​​ហិរញ្ញប្បទាន​​នេះត្រូវបានចុះហត្ថលេខាដោយលោក Alvaro Lario ប្រធាន IFAD​ និងលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលបម្រុងរបស់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)នេះ មានទំហំទឹកប្រាក់​សរុប​ចំនួន ១៩៤​ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានពី IFAD ចំនួន ៤៧,៩ លានដុល្លារអាមេរិក។​​

កម្មវិធីនេះ មានគោលបំណង​ចូលរួម​កាត់​បន្ថយ​ភាពក្រីក្រ និងភាពងាយរងគ្រោះនៅជនបទ តាម​រយៈ​ការ​​លើកកម្ពស់ភាពធន់ទៅនឹងអាកាសធាតុ ​និង​​ការជំរុញ​កំណើន​លូតលាស់​នៃ​វិស័យ​កសិកម្ម​ ប្រកប​ដោយ​បរិយាប័ន្ននិងចីរភាពបរិស្ថាន លើខ្សែច្រវាក់ផលិតកម្ម  និងការនាំចេញ។

កម្មវិធីនេះមាន​វិសាលភាព​គ្រប​ដណ្ដប់ទូទាំងប្រទេស ហើយនឹងអនុវត្តលើការអភិវឌ្ឍខ្សែ​​ច្រវាក់​​​​​​​តម្លៃ​​គោលដៅ​ចំនួន ០៦ រួមមាន បន្លែ មាន់ ដំឡូងមី គ្រាប់ស្វាយចន្ទី ផ្លែឈើស្រស់ និង ផ្លែឈើដែលបានកែច្នៃរួច៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]