២០២២ កម្ពុជានាំចូលសម្ភារសំណង់ ដែក-ដែកថែប និងស៊ីម៉ង់ សរុបប្រមាណជាង១ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចូលសម្ភារសំណង់គិតជាទឹកប្រាក់សរុបមានប្រមាណ ១.៣២៦ លានដុល្លារ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣។

សម្ភារៈសំណង់ទាំងនោះរួមមាន ដែក និងដែកថែបមានប្រមាណ ៤៤៧លានដុល្លារ ស៊ីម៉ង់មានប្រមាណ ២៥លានដុល្លារ និងគ្រឿងអេឡិចត្រូនិច និងសម្ភារៈអគ្គិសនីប្រមាណ ២៩៣៣លានដុល្លារអាមេរិក។

បើគិតជាភាគរយ មុខទំនិញសំខាន់ៗទាំងនេះ មានការថយចុះ និងកើនឡើងចំនួន -១%, ២២%, -៤៣% និង ១៤% រៀង​គ្នា ធៀបនឹងឆ្នាំ២០២១។

គួរម្លឹកទៀតថា ជារួមកម្ពុជាបាននាំចូលមុខទំនិញសំខាន់ៗមានចំនួនទឹកប្រាក់សរុបប្រមាណ ២៩.៩៤៣ លានដុល្លារ កើនឡើង ៤% ស្មើនឹង ១.២៣៩លានដុល្លារ ធៀបនឹងឆ្នាំ២០២១។  (អានបន្ថែម)

ដោយឡែកសម្រាប់ការនាំចេញវិញ ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញមុខទំនិញសំខាន់ៗមានចំនួនជាទឹកប្រាក់ប្រមាណ ២២.៤៨៣ លានដុល្លារអាមេរិក កើនឡើង ១៦% ស្មើនឹង ៣.១៧៤ ធៀបនឹងឆ្នាំ២០២១។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម រកចំណូលជូនជាតិបានប្រមាណ ៦៣.០៤៩.៦៦២.៦៨៩ រៀល កើនឡើង ៦,៥៧% ធៀបនឹងឆ្នាំ២០២១ ខណៈក្រសួងចំណាយថវិកាអស់ប្រមាណ ១០១.៩១២.៦៩៣.៦២៣ រៀល​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]