រដ្ឋកំណត់សង់ផ្លូវថ្មី១ខ្សែ ៧២គីឡូម៉ែត្រ ភ្ជាប់សៀមរាប-បាត់ដំបង ក្នុងឆ្នាំ២០២៤

គម្រោងសាងសង់ផ្លូវមួយខ្សែ មានប្រវែង៧២គីឡូម៉ែត្រ ភ្ជាប់ខេត្តសៀមរាបទៅកាន់ខេត្តបាត់ដំបង នឹងចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះហើយ។

លោក ព្រួញ រិទ្ធិ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានមានប្រសាសន៍ឱ្យដឹងពីកាលបរិច្ឆេទ នៃការចាប់ផ្តើមដំណើរការគម្រោងសាងសង់ផ្លូវមួយខ្សែនេះ ដែលអាចចាប់ផ្ដើមបើកការដ្ឋាន​សាងសង់នៅឆ្នាំ២០២៤។

លោកបានមានប្រសាសន៍ថា ​គម្រោងសាងសង់​ផ្លូវ​មួយខ្សែនេះ​ជាសរសៃឈាមដ៏សំខាន់ ​ដែល​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​ដាក់​ចូល​ក្នុង​គម្រោងអាទិភាពផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកាន់តែងាយស្រួល និងចំណាយពេលតិចជាងមុន រវាងខេត្តទាំងពីរ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្ថែមថា ​ផ្លូវនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់វិស័យទេសចរណ៍ និងជួយជំរុញកំណើន​សេដ្ឋកិច្ចជាតិថែមទៀតផង។

ចំណែក ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗកន្លងទៅ បានមានប្រសាសន៍ឱ្យដឹងថា នៅពេលដែលគម្រោងសាងសង់ផ្លូវនេះរួចរាល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលខេត្ដទាំង ២ នឹងចំណេញចម្ងាយផ្លូវរហូតដល់ទៅ ៨០ គីឡូម៉ែត្រ បើធៀបនឹងការធ្វើដំណើរលើផ្លូវ ដែលមានបច្ចុប្បន្ន។

គួររម្លឹកថា កន្លងមករដ្ឋាភិបាលបានធ្វើការសិក្សាចប់សព្វគ្រប់លើគម្រោងសង់ផ្លូវមួយខ្សែនេះរួចរាល់ហើយ ដោយសហការជាមួយក្រុមហ៊ុន China Road and Bridge Corporation កាលពីខែសីហា ឆ្នំា២០២១មកម្ល៉េះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]