ព័ត៌មានក្នុងស្រុក
អាជ្ញាធរខេត្តកណ្តាល ព្រមានបិទអាជីវកម្មកំពង់ចម្លង ដែលមិនអនុវត្តគោលការណ៍សុវត្ថិភាព
រដ្ឋបាលខេត្តកណ្តាល បានព្រមានបិទអាជីវកម្មកំពង់ចម្លងទាំងឡាយណា ដែលមិនអនុវត្តគោលការណ៍បច្ចេកទេសសុវត្ថិភាពទូកចម្លងបានត្រឹមត្រូវ ដែលតម្រូវឱ្យមានការប្រើប្រាស់ទូកដែកមានទំហំខ្នាតសមស្រប ឬសាឡង់មក ជំនួសទូកឱប ដើម្បីសុវត្ថិភាពអ្នកដំណើរ។ នេះបើតាមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងអាជីវកម្មកំពង់ចម្លង ក្នុងខេត្តកណា្តលនៅថ្ងៃទី៥ មករា។ នាឱកាសនោះ លោកជី ស៉ីវុដ្ឋា នាយករដ្ឋបាលសាលា...
អានបន្ថែមគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ ព្រែកក្តាម-ធ្លាម្អម បើកឱ្យប្រើប្រាស់ហើយ
គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានបើកដាក់ឱ្យធ្វើចរាចរណ៍ទាំងសងខាងហើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ ផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពី គ.ម ៧៤+០០០ ដល់ គម ១១៥+០០០ ស្ថិតក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូ...
អានបន្ថែមថៃបានផ្តល់បទពិសោធន៍ដ៏អស្ចារ្យមួយ ដើម្បីរៀបចំប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា
ថ្មីៗនេះ មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានចុះទស្សនកិច្ចសិក្សាអំពីប្រព័ន្ធធារាសាស្ត្រនៅប្រទេសថៃ ដើម្បីចាប់យកបទពិសោធន៍ល្អៗមករៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅប្រទេសកម្ពុជា។ នេះបើតាមវគ្គបណ្តុះបណ្តាលនៅប្រទេសថៃរបស់គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ (NaSDeP) រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែធ្នូ ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ មានការសហការជាមួយនាយកដ្ឋានភូមិន្ទស្រោចស្រពនៃប្រ...
អានបន្ថែមរយៈពេលត្រឹម១ខែធ្នូ ២០២២ រដ្ឋអនុម័តបាន ១០គម្រោង តម្លៃជិត ៥០លានដុល្លារ
រយៈពេលត្រឹម១ខែធ្នូ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន១០គម្រោង ដែលមានទុនវិនិយោគសរុប ៤៨,៧លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ១០កន្លែង នៅខេត្តតាកែវ កំពង់ចាម ព្រះសីហនុ កណ្តាល និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- QUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD. គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ដែលមានទីតា...
អានបន្ថែមAEON ភ្នំពេញ មានដំបូលសូឡាធំបំផុតទី៤ ក្នុងចំណោមផ្សារទំនើបAEON នៅជប៉ុន
ផ្សារទំនើបអ៊ីអនភ្នំពេញរបស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី បានតម្លើងផ្ទាំងកញ្ចក់សូឡាមានសមត្ថភាព ១,៩ មេហ្កាវ៉ាត់ (MW) នៅលើដំបូលអគារទំហំប្រមាណ ៨៨៤៨,២១ ម៉ែត្រក្រឡា ដែលនឹងក្លាយជាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតទីបួនក្នុងចំណោមផ្សារទំនើបទាំងអស់ក្នុងប្រទេសជប៉ុន។ ។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ ផ្ទាំងសូឡាទើបតែតម្លើងនេះ បានដំណើរការផលិតថាមពលជាមួយនឹងបណ្តាញថាមពលជាតិ តាំងព...
អានបន្ថែមរដ្ឋប្រកាសសង់ផ្លូវសំខាន់ៗ ៤ខ្សែ ក្នុងខេត្តក្រចេះ នៅមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ
រាជរដ្ឋាភិបាលកម្ពុជានឹងងចាប់ផ្តើមសាងសង់ផ្លូវសំខាន់ៗចំនួន ៤ខ្សែ បន្ថែមទៀតក្នុងខេត្តក្រចេះ ក្នុងឆ្នាំ២០២៣ នេះ។ នេះបើតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅខេត្តក្រចេះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ នាឱកាសពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះដែរ សម្តេចតេជោក៏បានប្រកាសបន្ថែមនូវសម្មិទ្ធិផលថ្មីៗជាច្រើនសម្រាប់ពលរដ្ឋខេត្តក្រចេះនាដើមឆ...
អានបន្ថែមរដ្ឋបើកការដ្ឋានសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ តម្លៃជាង១១១លានដុល្លារ ជាផ្លូវការហើយ
រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនិង ផ្លូវតភ្ជាប់ ក្នុងខេត្តក្រចេះ តម្លៃជាង ១១១លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមដំណើរដោយឯកឧត្តម វ៉ាង វិនធៀន (H.E Mr. Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន នៅទី០២ ខែមករា ឆ្នាំ២០២៣នេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ...
អានបន្ថែមរដ្ឋជំរុញវិនិយោគបន្ថែមលើរោងចក្រស៊ីម៉ង់តិ៍ ដើម្បីឆ្លើយតបតម្រូវការកើនឡើង
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស៊ីម៉ង់តិ៍នៅកម្ពុជាមានតម្រូវការខ្ពស់ ដែលទាមទារឱ្យមានការវិនិយោគផលិតបន្ថែម ខណៈពេលដែលរោងចក្រផលិតស៊ីម៉ង់តិ៍ទាំង៥ ផលិតបានប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា បច្ចុប្បន្ន ផលិតនូវស៊ីម៉ង់តិ៍...
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ តម្លៃ២០លានដុល្លារ នៅព្រះសីហនុសង់បាន ៧៤%ហើយ
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅព្រែកអូរឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សម្រេចការសាងសង់បាន ៧៤%ហើយ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ស្ថានីយទី៣នេះ នឹងមានសមត្ថភាពចម្រោះទឹកកខ្វក់ចំណុះ ២០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប MABR ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ២០លា...
អានបន្ថែមចិនផ្តល់កម្ចី ១២១លានដុល្លារ ដល់កម្ពុជា ដើម្បីជួសជុលផ្លូវជាតិលេខ៣១ និង៣៣
រាជរដ្ឋាភិបាល បើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀតស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ក្រោមកម្ចីសម្បទាន ១២១លានដុល្លារ ពីប្រទេសចិន។ ពិធីបើកការដ្ឋាន ត្រូវបានប្រព្រឹត្តិទៅក្រោមធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅកម្ពុជា។ ផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRB...
អានបន្ថែម