រដ្ឋជំរុញវិនិយោគបន្ថែមលើរោងចក្រស៊ីម៉ង់តិ៍ ដើម្បីឆ្លើយតបតម្រូវការកើនឡើង

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស៊ីម៉ង់តិ៍នៅកម្ពុជាមានតម្រូវការខ្ពស់ ដែលទាមទារឱ្យមានការវិនិយោគផលិតបន្ថែម ខណៈពេលដែលរោងចក្រផលិតស៊ីម៉ង់តិ៍ទាំង៥ ផលិតបានប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។​

ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា បច្ចុប្បន្ន ផលិតនូវស៊ីម៉ង់តិ៍ខ្លួនឯង មានប្រមាណជា៩លានតោន ក៏ប៉ុន្តែប្រើមិនទាន់គ្រប់ទេ ដោយតម្រូវការជាង១០លានតោន ដែលត្រូវនាំចូលពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការ។

សម្តេចតេជោមានប្រសាសន៍ថា៖ “បើយោងតាមការព្យាករ យើងនៅមានតម្រូវការនៃកាប្រើប្រាស់ស៊ីម៉ង់តិ៍នេះតទៅទៀត ដោយសារតែឥឡូវនេះ ស៊ីម៉ង់តិ៍មិនមែនគ្រាន់តែកសាងផ្ទះ អគារនោះទេ ស៊ីម៉ង់តិ៍ចាប់ផ្តើមប្រើប្រាស់សម្រាប់ប្រព័ន្ធផ្លូវផងដែរ”។​

ការកើនឡើងនៃវិស័យសំណង់ រីកដុះដាលដូចផ្សិតនាពេលបច្ចុប្បន្ននេះ បាននិងកំពុងជំរុញឲ្យមានកំណើននៃ តម្រូវការវត្ថុធាតុដើមកាន់តែច្រើន ដែលរួមមានស៊ីម៉ង់តិ៍។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន ៥រោងចក្រកំពុងដំណើរការ ដែលក្នុងនោះរួមមាន​ ១-រោងចក្រកំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) ២-រោងចក្រស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd)​​ ៣-រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) ៤-​រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) ៥-និងរោងចក្រផលិតស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]