រដ្ឋប្រកាសសង់ផ្លូវសំខាន់ៗ ៤ខ្សែ ក្នុងខេត្តក្រចេះ នៅមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ

រាជរដ្ឋាភិបាលកម្ពុជានឹងងចាប់ផ្តើមសាងសង់ផ្លូវសំខាន់ៗចំនួន ៤ខ្សែ បន្ថែមទៀតក្នុងខេត្តក្រចេះ ក្នុងឆ្នាំ២០២៣ នេះ។ នេះបើតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅខេត្តក្រចេះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

នាឱកាសពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះដែរ សម្តេចតេជោក៏បានប្រកាសបន្ថែមនូវសម្មិទ្ធិផលថ្មីៗជាច្រើនសម្រាប់ពលរដ្ឋខេត្តក្រចេះនាដើមឆ្នាំ២០២៣ ក្នុងនោះរួមមាន៖

ទី១ ផ្លូវជាតិលេខ៧៣ តភ្ជាប់ខេត្ត២ គឺខេត្តត្បូងឃ្មុំមកទល់និងព្រំដែនខេត្តក្រចេះ មានចំងាយ ៥០គ.ម ដែលបច្ចុប្បន្ន បានបញ្ចប់នីតិវិធីលទ្ធកម្ម និងគ្រោងចុះហត្ថលេខានៅចុងខែមករា ឆ្នាំ២០២៣ មានទុនវិនិយោគប្រមាណ ១៥,៧ លានដុល្លារអាមេរិក ក្រោមឥណទានហិរញ្ញប្បទានធនាគារពិភពលោក។

ទី២ ផ្លូវលេខ ៣៧៧ ពីក្រុងក្រចេះ ទៅស្រុកសំបូរប្រវែង ៣៥,៥ គ.ម ដែលនឹងត្រូវបើកការដ្ឋានមុនចូលឆ្នាំខ្មែរ។ ផ្លូវមួយខ្សែនេះ មានសារៈសំខាន់ណាស់សម្រាប់បម្រើដល់វិស័យទេសចរណ៍សត្វផ្សោត នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។

ទី៣ ផ្លូវលេខ ២៧៧ ពីសណ្តាន់ ទៅសង្គមប្រវែង ១៣,៦ គ.ម បច្ចុប្បន្នបានបញ្ចប់នីតិវិធី និងគ្រោងចុះហត្ថលេខានៅចុងខែមករា ដែលនឹងប្រើប្រាស់ថវិកាប្រមាណ ២៥,៧ លានដុល្លារអាមេរិក។

ទី៤ ផ្លូវជាតិលេខ៧ ចាប់ពីគីឡូម៉ែត្រលេខ ៣០០ ដល់គីឡូម៉ែត្រលេខ ៣១ រង្វង់មូលក្រចេះ មានប្រវែង ៣១.២៥ គ.ម គ្រោងចុះហត្ថលេខា​នៅខែមីនានេះ ដែលគ្រោងនឹងប្រើប្រាស់ថវិកាប្រមាណ ១៥លានដុល្លារអាមេរិក។

ក្នុងនោះមាន៣គម្រោង នឹងបើកការដ្ឋានសាងសង់នៅមុនចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនិង ផ្លូវតភ្ជាប់(ដែលនឹងក្លាយជាមហាវិថីដ៏ធំមួយក្នុងខេត្តក្រចេះ) តម្លៃជាង ១១១លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិនផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]