ថៃបានផ្តល់បទពិសោធន៍ដ៏អស្ចារ្យមួយ ដើម្បីរៀបចំប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា

ថ្មីៗនេះ មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានចុះទស្សនកិច្ចសិក្សាអំពីប្រព័ន្ធធារាសាស្ត្រនៅប្រទេសថៃ ដើម្បីចាប់យកបទពិសោធន៍ល្អៗមករៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្តនៅប្រទេសកម្ពុជា។ នេះបើតាមវគ្គបណ្តុះបណ្តាលនៅប្រទេសថៃរបស់គម្រោងរៀបចំស្តង់​ដារជាតិប្រព័ន្ធធារាសាស្ត្រ (NaSDeP) រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែធ្នូ ឆ្នាំ២០២២។

វគ្គបណ្តុះបណ្តាលនេះ មានការសហការជាមួយនាយកដ្ឋានភូមិន្ទស្រោចស្រពនៃប្រទេសថៃ [Royal Irrigation Department (RID)] ដែលជាស្ថាប័នមានបទពិសោធន៍នៅក្នុងការរៀបចំ និងការអនុវត្តស្តង់ដារប្រព័ន្ធធារាសាស្ត្រ។

មន្ត្រីជំនាញកម្ពុជា បានធ្វើទស្សនកិច្ចសិក្សានៅ RID ដើម្បីផ្លាស់ប្តូរគំនិតយោបល់លើវិស័យធារាសាស្ត្រ និងដកស្រង់យកបទពិសោធន៍ បញ្ហា និងកត្តាប្រឈមនានាពី RID ទាក់ទងនឹងការរៀបចំ និងប្រើប្រាស់នូវស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបានចុះទស្សនកិច្ចផ្ទាល់ដល់ទីតាំងប្រព័ន្ធធារាសាស្ត្រ  ដែលជាកន្លែងដែល RID អនុវត្តស្តង់ដារប្រព័ន្ធធារាសាស្ត្រផងដែរ។

ទន្ទឹមនឹងនេះ ការរៀបចំ និងការអនុវត្តស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រនឹងនាំមកនូវប្រព័ន្ធធារាសាស្ត្រដែលមានស្តង់ដារ និងគុណភាពនៅក្នុងប្រទេសកម្ពុជា ព្រមទាំងកាត់បន្ថយនូវបន្ទុករបស់កសិករក្នុងការចំណាយលើការថែទាំប្រព័ន្ធ​​ធារាសាស្ត្រ ដែលនាំមកនូវការកើនឡើងនូវចំនួន និងគុណភាពផលិតផលកសិកម្មនៅក្នុងប្រទេស។

គួរបញ្ជាក់ថា គម្រោង NaSDeP ត្រូវបានចាប់ផ្តើមឡើងកាលពីខែមីនា ឆ្នាំ២០២២​ ដោយមានការសហការជ្រោមជ្រែងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]