ព័ត៌មានក្នុងស្រុក
សម្ដេច ហ៊ុន សែន៖ រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ មិនមែនសុទ្ធតែជាកម្ចីពីបរទេសទាំងស្រុងទេ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា រាល់គម្រោងវិនិយោគក្នុងស្រុកទាំងអស់ សុទ្ធតែមានការរួមចំណែកពីថវិកាបដិភាគរបស់រដ្ឋាភិបាល ពោលគឺមិនមែនអាស្រ័យតែលើការវិនិយោគ ឬកម្ចីពីបរទេសទាំងស្រុងទេ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលព្រឹកថ្ងៃទី ១ កុម្ភៈ នេះ សម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិបាលតែងតែសន្សំ និងប្រមូលបដិភាគសម្រាប់ត្រៀមអភិវឌ្ឍន៍លើគម្រោងចាំបាច់នានាក្នុងស្រុក។ ស...
អានបន្ថែមរដ្ឋគ្រោងវិនិយោគផ្ទាល់សរុប ១៤០០លានដុល្លារ នៅឆ្នាំ២០២១ ភាគច្រើនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ
ក្នុងឆ្នាំ ២០២១ នេះ រដ្ឋាភិបាលគ្រោងនឹងវិនិយោគលើគម្រោងអភិវឌ្ឍន៍នានាសរុបជាង ១៤០០ លានដុល្លារអាមេរិក ដែលនេះគឺរួមបញ្ចូលទាំងថវិកាវិនិយោគផ្ទាល់ក្នុងស្រុក និងថវិកាបដិភាគរបស់រដ្ឋាភិបាលផងដែរ ហើយការវិនិយោគនេះទៀតសោតភាគច្រើនជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមប្រសាសន៍របស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលព្រឹកថ្ងៃទី ១ កុម្ភៈ នេះ។ សម្ដ...
អានបន្ថែមក្រុមហ៊ុនចិនកំពុងជួយពង្រឹងសុវត្ថិភាពលើគម្រោងស្ថាបនាផ្លូវជាតិលេខ ៥ ដែលគ្រោងបញ្ចប់ឆាប់ៗនេះ
ក្រុមហ៊ុនចិន Jiangsu Guoqiang Galvanization Industrial (JSGQ) កាលពីថ្មីៗនេះ បានផ្គត់ផ្គង់ផលិតផលការពារសុវត្ថិភាពចរាចរណ៍ ដល់កំណាត់ផ្លូវប្រមាណ ៨០ គីឡូម៉ែត្រ នៃការដ្ឋាផ្លូវជាតិលេខ ៥ ដែលគ្រោងនឹងបញ្ចប់ខែ កក្កដា ឆ្នាំ២០២១ នេះ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន PRNewswire។ ការផ្គត់ផ្គង់សម្ភារៈការពារសុវត្ថិភាពនេះ ត្រូវបានចាប់ផ្ដើមតាំងតែពីពាក់កណ្ដាលខែ មករា មកម្ល៉េះ។ ដោយឡែក គម្រោងផ្លូវជាតិលេខ ៥ នេះ គឺជាផ្នែកម...
អានបន្ថែមរដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើប្រាសផ្លូវចំនួន ២ ខ្សែទៀត នៅស្ពានអាកាសចោមចៅ
រដ្ឋាភិបាល បានប្រកាសដាក់ឱ្យដំណើរការផ្លូវចំនួន ២ ខ្សែទៀត ដែលនៅទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ។ នេះបើយោងតាមប្រសាសន៍ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកសម្ពោធជាផ្លូវការអគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ២២ ខែមករា នេះ។ (អានបន្ថែម) សម្ដេច បានឱ្យដឹងថា៖ «កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ នៅពេលបើកការដ្ឋានសាងសង់នៅទីនោះ ខ្ញុំបានប្រកាសដាក់ឱ...
អានបន្ថែមស្ពានបុរាណអាយុកាលជិត ៩០០ឆ្នាំ នៅខេត្តសៀមរាប នឹងជួសជុលរួច នាខែមិថុនាខាងមុខ
ស្ពានតាអោង ឬ តាអុង ដែលស្ពានបុរាណអាយុកាលជិត៩០០ឆ្នាំ នៅស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជួសជុលជាលើកដំបូង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយបើយោងតាមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ការដ្ឋានគ្រោងនឹងបញ្ចប់នៅខែមិថុនា ខាងមុខនេះ។ លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាប្រធានគម្រោងជួសជុលស្ពានតាអោងឱ្យដឹងថា ស្ពាននេះ មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវច...
អានបន្ថែមការដ្ឋានស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា បញ្ចប់បាន ៣៦% ហើយ
ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ពីផ្លូវជាតិលេខ ៥ ម្តុំឃ្លាំងសាំងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ គិតត្រឹមថ្ងៃទី ២០ មករា ឆ្នាំ២០២១ នេះ សម្រេចបាន ៣៦% ហើយ ។ នេះបើយោងតាម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ស្ពានបេតុងមួយខ្សែនេះ គឺកំពុងសាងសង់ស្របនឹងស្ពានបាឡេដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃ ហើយក្រោយស្ពានបេតុង រដ្ឋាភិបាលនឹងរុះស្ពានបាឡេចេញ។ ស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា មា...
អានបន្ថែមអាមេរិកសម្រេចជួយកម្ពុជាជួសជុល និងកែលម្អ ប្រាសាទព្រះវិហារ និងប្រាសាទបាក់ខែង
សហរដ្ឋអាមេរិក កាលពីថ្មីនេះ សម្រេចផ្ដល់ជំនួយជិតកន្លះលានដុល្លារដើម្បីជួសជុលប្រាសាទបុរាណពីរនៅកម្ពុជា គឺប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ នេះបើយោងតាម ការឱ្យដឹងពីស្ថានទូតអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី ១៧ មករាកន្លងទៅ។ កិច្ចព្រមព្រៀងជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងមូលនិធិវិមានពិភពលោក (WMF) របស់សហរដ្ឋអាមេរិក។ បើយោងតាមកិច្ចព្រមព្...
អានបន្ថែមវិធីសាស្ត្រការពារ និងកាត់បន្ថយហានិភ័យពីទឹកជំនន់ ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ
ទឹកជាដៃគូរសហការដ៏សំខាន់បំផុតក្នុងវិស័យសំណង់ តែក៏អាចជាសត្រូវដ៏អាក្រក់បំផុតក្នុងការបំផ្លាញសមិទ្ធិផលសំណង់បានដែរ ដូចប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បាននិយាយថា «ទឹកជាសត្រូវនៃផ្លូវ» ក្នុងន័យនេះ ឯកឧត្តម ចង់សំដៅទៅលើផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ដែលបន្សល់ដោយសារគ្រោះទឹកជំនន់នាពេលកន្លងមក។ ជាក់ស្ដែង គ្រោះទឹកជំនន់ដែលគ្របដណ្ដប់កម្ពុជាក្នុងកំឡុងពេលដ៏ខ្លី បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាក្...
អានបន្ថែមស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់តម្លៃជាង ១៤០ លានដុល្លារ នៅខេត្តព្រះសីហនុសម្រេចបាន ៤៨% ហើយ
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃជាង ១៤០ លានដុល្លារ នៅខេត្តព្រះសីហនុ មកទល់បច្ចុប្បន្នសម្រេចបាន ៤៨% ហើយ។ នេះបើតាមការលើកឡើងរបស់អភិបាលក្រុងព្រះសីហនុ លោកអ៊ី សុខឡេង កាលពីថ្ងៃទី ១៤ មករា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត លោក អ៊ី សុខឡេង បានមានប្រសាសន៍ថា៖ «មូលហេតុនៃកសាងស្ថានីយប្រព្រឹត្តិកម្មនេះ គឺដើម្បីសម្អាតទឹកកខ្វក់ ដែលហូរចេញពីទីតាំងរបស់...
អានបន្ថែមរដ្ឋដកយកដី ២០ ហិកតាពីបឹងតាមោកពីឯកជនវិញ ហើយមោឃៈការសាងសង់អាគារទីបញ្ជាការស្រាលនៅសង្កាត់ស្រះចក
រដ្ឋាភិបាលកម្ពុជា បានសម្រេចទុកជាមោឃៈ ការកាត់ដីបឹងតាមោក ២០ ហិកតាឱ្យទៅឯកជន ក៏ដូចជា និរាករណ៍ការសាងសង់អគារទីបញ្ជាការស្រាលលើដី ១,៥ ហិកតា នៅខណ្ឌដូនពេញផងដែរ។ នេះបើយោងតាមអនុក្រឹត្យ លេខ០៨ ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១។ កាលពីខែធ្នូ ឆ្នាំ ២០២០ រដ្ឋាភិបាល បានចេញលិខិតចំនួន ២ ដែលក្នុងនោះ លិខិតមួយសម្រេចប្រគល់ផ្ទៃបឹងតាមោក ២០ ហិកតាឱ្យទៅលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។ ហើយលិខិតមួយទៀត គឺជាការដោះដូរឱ្យអ្នកទាំង...
អានបន្ថែម