ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់តម្លៃជាង ១៤០ លានដុល្លារ នៅខេត្តព្រះសីហនុសម្រេចបាន ៤៨% ហើយ

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃជាង ១៤០ លានដុល្លារ នៅខេត្តព្រះសីហនុ មកទល់បច្ចុប្បន្នសម្រេចបាន ៤៨% ហើយ។ នេះបើតាមការលើកឡើងរបស់អភិបាលក្រុងព្រះសីហនុ លោកអ៊ី សុខឡេង កាលពីថ្ងៃទី ១៤ មករា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត លោក អ៊ី សុខឡេង បានមានប្រសាសន៍ថា៖ «មូលហេតុនៃកសាងស្ថានីយប្រព្រឹត្តិកម្មនេះ គឺដើម្បីសម្អាតទឹកកខ្វក់ ដែលហូរចេញពីទីតាំងរបស់ប្រជាពលរដ្ឋ មុននឹងហូរចូលទៅសមុទ្រ»។

លោកបន្ថែមទៀតថា ស្ថានីយព្រឹត្តិកម្មទឹកកខ្វក់នេះ នឹងមានសមត្ថិភាពសម្អាតទឹកកខ្វក់ក្នុងមួយថ្ងៃបាន ១២,៤០០ ម៉ែត្រគូប។

គួររំលឹកផងដែរថា គម្រោងនេះកំពុងអនុវត្តដោយក្រុមហ៊ុន BUCG ហើយបើយោងតាមការសិក្សាផែនការមេ គម្រោងនេះនឹងត្រូវអនុវត្តជា ៣ ដំណាក់កាល គឺ ដំណាក់កាលទី១ ពីឆ្នាំ២០១៩ ដល់២០២១ ដំណាក់កាលទី២ ពីឆ្នាំ ២០២១ ដល់ ២០២៣ និង ដំណាក់កាលទី៣ ពីឆ្នាំ ២០២៣ ដល់ ២០៣០។

ដោយឡែក ទុនវិនិយោគប៉ាន់ស្មានសម្រាប់ដំណាក់កាលទី ១ គឺប្រមាណ ១៤៣ លានដុល្លារអាមេរិក។ (អានបន្ថែម)

លើសពីនេះ ខេត្តព្រះសីហនុក៏កំពុងមានគម្រោងធំជាច្រើនទៀត ដូចជាគម្រោងលើសកម្ពស់ផ្លូវ៣៤ ខ្សែ និង ១១ ខ្សែ ផ្លូវល្បឿនលឿន កំពង់ផែ ព្រលានយន្តហោះអន្តរជាតិ និងទីលានចាក់សម្រាមជាដើម ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជនជាតិជប៉ុនផ្តល់ដីជាង៣ហិកតា​ និងជាអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើសួនសាធារណៈ

ក្រុមគ្រួសារជនជាតិជប៉ុនមួយគ្រួសារ បានសម្រេចប្រគល់ដីទំហំ […]

ផ្លូវបេតុង ១ខ្សែប្រវែងជាង ៧គីឡូម៉ែត្រ នៅតំបន់គិរីរម្យ តម្លៃ១,២២លានដុល្លារ បើកឱ្យប្រើប្រាស់ហើយ

ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ គម្ […]

Bentley និង NXT BLD រួមានគ្នាផ្ដល់ជំនួយ ៣លានដុល្លារដល់វិស្វករច្នៃប្រឌិតជំនាន់ថ្មី

Bentley Systems និង NXT BLD បានសហការគ្នាបង្កើតកម្មវិធីម […]

ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ៨លានដុល្លារ ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម

បន្ទាប់ពីប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្ល […]