រដ្ឋគ្រោងវិនិយោគផ្ទាល់សរុប ១៤០០លានដុល្លារ នៅឆ្នាំ២០២១ ភាគច្រើនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ

ក្នុងឆ្នាំ ២០២១ នេះ រដ្ឋាភិបាលគ្រោងនឹងវិនិយោគលើគម្រោងអភិវឌ្ឍន៍នានាសរុបជាង ១៤០០ លានដុល្លារអាមេរិក ដែលនេះគឺរួមបញ្ចូលទាំងថវិកាវិនិយោគផ្ទាល់ក្នុងស្រុក និងថវិកាបដិភាគរបស់រដ្ឋាភិបាលផងដែរ ហើយការវិនិយោគនេះទៀតសោតភាគច្រើនជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

នេះបើតាមប្រសាសន៍របស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលព្រឹកថ្ងៃទី ១ កុម្ភៈ នេះ។
សម្ដេចបានឱ្យដឹងថា៖ «ឆ្នាំ ២០២១ នេះ យើងគ្រោងវិនិយោគផ្ទាល់ចំនួន ១ ៤០០ លានដុល្លារ ក្នុងនោះ ថវិកាបដិភាគគ្រោងនឹងត្រូវចំណាយគឺ ២១១ លានដុល្លារ»។

សម្ដេច ក៏បានសង្កត់ធ្ងន់ថា ទឹកប្រាក់នេះគឺជាការវិនិយោគផ្ទាល់ក្នុងស្រុក ដោយមិនទាន់រាប់បញ្ចូលការវិនិយោគពីក្រៅប្រទេសឡើយ។

សម្ដេចបានបន្តថា៖ «រៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងតែត្រៀមថវិកាដើម្បីវិនិយោគលើគម្រោងនានា ឧទាហរណ៍ គម្រោងសាងសង់ផ្លូវ ជួសជុលផ្លូវ ធ្វើប្រឡាយទឹក អណ្ដូងទឹក សាលារៀន និងមន្ទីរពេទ្យជាដើម យើងត្រូវវិនិយោគផ្ទាល់ខ្លួនផងដែរ។ បើយើងមានលុយច្រើនគឺយើងធ្វើច្រើន»។

បើយោងតាមសម្ដេច ហ៊ុន សែន នៅក្នុងឆ្នាំ ២០១៩ កម្ពុជាបានវិនិយោគផ្ទាល់ ៥៩៤ លានដុល្លារ ដែលក្នុងនោះ ១៧៩ លានដុល្លារ ជាថវិការបដិភាគ។ ដោយឡែក ឆ្នាំ ២០២០ សម័យកូវីដ កម្ពុជាវិនិយោគផ្ទាល់ដល់ ១៤២៥ លានដុល្លារ ដែលក្នុងនោះថវិកាបដិភាគមាន ២១៥ លានដុល្លារ»។

លើសពីនេះ សម្ដេចក៏បានបញ្ជាក់ថា រាល់គម្រោងវិនិយោគទាំងអស់ សុទ្ធតែទាមទារឱ្យមានបដិភាគពីរដ្ឋាភិបាល ដោយមិនអាស្រ័យតែលើការវិនិយោគទាំងស្រុងពីបរទេសនោះទេ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]