ព័ត៌មានក្នុងស្រុក
គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក បើកការដ្ឋានសាងសង់ជាផ្លូវការ
អត្ថបទផ្សព្វផ្សាយ បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីបើកការដ្ឋានសាងសង់គម្រោង ដឹណេតឆឺរ៉ល ជាផ្លូវការហើយ នៅថ្ងៃទី ៤ ធ្នូ ២០២១ កន្លងទៅនេះ ដែលជាគម្រោងសហគមន៍ធម្មជាតិបែបបៃតងមួយលើផ្ទៃដីសរុប ៦០ហិកតា ក្នុងកម្មវិធីបើកសម្ពោធការដ្ឋានសាងសង់នេះ មានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រងរបស់បុរី ហ្គោលដេន ផាក និងភ្ញៀវកិត្តិយស។ គម្រោង ដឹណេតឆឺរ៉ល គឺស្ថិតនៅជាប់ផ្លូវជាតិលេខ ៦A គល់ស្ពានទី៩ ពោលគឺត្រឹមតែ ៣នាទី ពីផ្លូវ...
អានបន្ថែមហេតុអ្វីអ្នកអភិវឌ្ឍអចលនទ្រព្យធំៗហ៊ានបោះទុនបន្ថែមសង់គម្រោងនានាទោះក្នុងវិបត្តិកូវីដ?
សរសរដោយ៖ អ្នកវិភាគអចលនទ្រព្យឯករាជ្យលោក Eric Won Chon Lap ២ ឆ្នាំនៃវិបត្តិកូវីដ បានធ្វើឱ្យក្រុមហ៊ុនជាច្រើនជួបនឹងបញ្ហា ខ្លះត្រូវបិទ និងខ្លះទៀតត្រូវខំរស់ដោយបង្កើតការប្រកួតប្រជែងក្នុងទីផ្សារ។ ដោយឡែក អ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើននៅកម្ពុជា បានសម្របខ្លួនបានយ៉ាងរហ័ស ដោយប្រើប្រាស់ចំណូលពីអាជីវកម្មចម្រុះរបស់ពួកគេ។ អ្នកអភិវឌ្ឍន៍ខ្លះទៀត យល់ឃើញថាអំឡុងពេលកូវីដនេះគឺជាឱកាស ហើយសង្ងំពង្រីកប្រតិបត្តិការអាជី...
អានបន្ថែមអ្វីទៅជាដីសម្បទានសង្គមកិច្ច? ដើម្បីទទួលបានដីសម្បទានសង្គមកិច្ច តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
តាំងពីចាប់ផ្ដើមគម្រោងកាលពីឆ្នាំ ២០០៨ មកទល់បច្ចុប្បន្ន ដីធ្លីសរុបយ៉ាងហោចជាង ៣ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០ លានដុល្លារ តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED ។ តើដីសម្បទានសង្គមកិច្ចជាអ្វី? ពលរដ្ឋក្រីក្រត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះទើបទទួលបានដី? ប្រជាជនទូទៅមានសិទ្ធិឬទេ? បើតាមអនុក្រឹត្យលេខ ១៩ អនក...
អានបន្ថែមខុនដូស្ដង់ដាជប៉ុនកណ្ដាលក្រុង L’attrait បញ្ចប់ការសាងសង់ជាស្ថាពរ និងបើកដំណើរការហើយ
L’attrait BOEUNG KENG KANG ដែលជាគម្រោងខុនដូលំដាប់ខ្ពស់ដំបូងគេបង្អស់ដែលអភិវឌ្ឍដោយក្រុមហ៊ុនជប៉ុន ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងដំណើរការទាំងស្រុងចាប់ពីខែវិច្ឆិកានេះតទៅ បើទោះបីជាគម្រោងរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក្ដី។ មានទីតាំងស្ថិតនៅកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ សង្កាត់បឹងកេងកង ១ អគារខុនដូនេះ មានកម្ពស់ ២៦ ជាន់ និង ១៤៩ យូនីត ដែលរួមមានបន្ទប់ស្ទូឌីយ៉ូ បន្ទប់គេង១ បន្ទប់គេង២ និងយូនីត penthouse ។ ...
អានបន្ថែមរដ្ឋបាលក្រុងភ្នំពេញ អនុញ្ញាតឱ្យអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ដំណើរការឡើងវិញហើយ
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃព្រឹកថ្ងៃទី ៣០ វិច្ឆិកា ចេញសម្ដេចសម្រេចថ្មី អនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ តែត្រូវធ្វើតាមគម្លងប្រក្រតីភាពថ្មី។ តាមសេចក្តីសម្រេចថ្មីនេះ គឺកែប្រែទៅលើប្រកាសកាលពីម្សិលមិញ (២៩ វិច្ឆិកា) ដែលថាអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវផ្អាកសិនដោយត្រូវរង់ចាំរហូតដល់ក្រោយថ្ងៃទី...
អានបន្ថែមកម្ពុជាផ្សព្វផ្សាយច្បាប់វិនិយោគថ្មីដល់ធុរជនចិន ៣០០នាក់ ទិសដៅទាក់ទាញការវិនិយោគបន្ថែម
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៩ វិច្ឆិកានេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មីដល់វិនិយោគិន និងធុរជនចិន សរុបជាង ៣០០នាក់ តាមប្រព័ន្ធអនឡាញ ទិសដៅដើម្បីទាក់ទាញការវិនិយោគបន្ថែម។ នាឱកាសនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបង្ហាញថា គិតត្រឹម ខែតុលា ឆ្នាំ២០២១ ចិនបានបណ្តាក់ទុននៅកម្ពុជាសរុបជាង ២៧ ប៊ីលានដុល្លារអាមេរិក ដោយតួលេខនេះរំពឹងថានឹងកើនជាបន្ដបន្ទាប់ ខណៈទំនាក់ទំនងទ្វេភា...
អានបន្ថែមកោះជាង ២៣ កន្លែង ក្នុងភូមិសាស្រ្តខេត្តកោះកុង នឹងត្រូវផ្លាស់ប្ដូរមុខមាត់ជាតំបន់អភិវឌ្ឍឆាប់ៗ
រដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរពាក់ព័ន្ធនឹងចាប់ផ្ដើមចុះពិនិត្យ និងប្រមូលទិន្នន័យ តាមបណ្ដាកោះនានាជាង ២៣ កន្លែង ក្នុងភូមិសាស្រ្តខេត្តកោះកុង ទិសដៅដើម្បីបង្កើនការគ្រប់គ្រង ជំរុញវិស័យទេសចរណ៍ និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបន្ថែម។ គោលការណ៍ថ្មីនេះ ត្រូវបានដាក់ឡើង ក្នុងកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលដឹកនាំដោយ លោក អ៊ុក ភ័ក្រ្តាប្រធានលេខាធិការគណៈកម្មាធិការគ្រប់គ្រងនិងអភ...
អានបន្ថែមមណ្ឌលកំសាន្តឆ្នេរសមុទ្រ Beach Club ថ្មីស្រឡាងមួយនៅឆ្នេរអូរត្រេះ បើកដំណើការហើយ
មណ្ឌលកំសាន្តឆ្នេរសមុទ្រ (Beach Club) ដែលមានទីតាំងនៅឆ្នេរអូរត្រេះ នៃក្រុងព្រះសីហនុ បានប្រកាសបើកដំណើរការជាផ្លូវការហើយ កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា។ គម្រោងមណ្ឌលកម្សាន្តឆ្នេរសមុទ្រនេះ រួចមានកន្លែងលំហែកាយ កម្សាន្តលក្ខណៈស៊ីវិល័យ កន្លែងមើលទេសភាព ចំណតកាប៉ាល់ ...
អានបន្ថែមសម្ដេចហ៊ុន សែន បញ្ជាឱ្យដកហូតដីព្រៃលិចទឹកពីអ្នកមានអំណាចដែលទន្ទ្រានខុសច្បាប់ មកវិញ
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្មីៗនេះ បានដាក់បញ្ជាឱ្យធ្វើការដកហូតដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ពីអ្នកមានអំណាច និងជនខិលខូចដែលទន្ទ្រានដីខុសច្បាប់ មកវិញទាំងអស់ ខណៈក្រសួងដែនដី ក៏បានសម្រេចបង្កើតក្រុមការងារពិសេសស្រាវជ្រាវ និងបង្រ្កាបសកម្មភាពទាំងនេះផងដែរ។ សម្ដេចបានបញ្ជាក់ក្នុងសារសម្លេងថា ការងារនេះគឺរឿងសំខាន់ដែលត្រូវតែធ្វើ បើទោះបីជាត្រូវលះបង់អី និងតម្លៃប៉ុន្មាន រដ្ឋគឺត្រូវយកដីទាំងនោះមកវិញឱ្យបាន។ ...
អានបន្ថែមសមាគមលំនៅឋាននិងរដ្ឋាករទឹក រួមគ្នាដោះស្រាយបញ្ហាកង្វះបណ្ដាញទឹកស្អាតតាមបុរីជាយក្រុង
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចសហការគ្នាដោះស្រាយបញ្ហាកង្វះបណ្ដាញទឹកស្អាតក្នុងវិស័យសំណង់ បុរី លំនៅឋាន និងខុនដូនានា ពិសេសគម្រោងដែលស្ថិតនៅតំបន់ជាយក្រុង ខណៈតម្រូវការទឹកស្អាតបាន និងកំពុងកើនឡើង។ ភាគីទាំង២ បានជួបប្រជុំពិភាក្សាពីបញ្ហានេះ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ដោយបានឯកភាពគ្នាលើចំណុចសំខាន់ធំៗ ២។ ការងារសំខាន់ទី ១ គឺភាគីទាំង ២ នឹងរួមគ្នាបង្កើ...
អានបន្ថែម