ព័ត៌មានក្នុងស្រុក
៨ខែ ដើមឆ្នាំ២០២៥៖ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៤លាននាក់
រយៈពេល ៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ដែលនឹងប្រារព្ធនៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុ...
អានបន្ថែមកម្ពុជា-ជប៉ុន រួមគ្នាពង្រឹងវិស័យទេសចរណ៍ចំពេលចំនួនភ្ញៀវទេសចរជប៉ុនកំពុងកើនឡើងនៅកម្ពុជា
ក្រសួងទេសចរណ៍ អភិបាលខេត្តអៃឈិ និងគណៈប្រតិភូវិស័យឯកជនក្រុមហ៊ុនជប៉ុន កាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានបើកកិច្ចពិភាក្សាគ្នា ដើម្បីធ្វើពិពិធកម្មទីផ្សារទេសចរណ៍ថ្មីបន្ថែម សំដៅរួមគ្នាជួយឱ្យមានកំណើនភ្ញៀវទេសចររវាងកម្ពុជា និងជប៉ុន។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ជំនួបពិភាក្សារវាងគណៈប្រតិភូជប៉ុន ក្នុងគោលបំណងរួមគ្នាជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន រួមមានការផ្សព្វផ្ស...
អានបន្ថែមកម្ពុជារំពឹងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងឈានដល់ $១.១ពាន់លាន នៅចុងឆ្នាំនេះ
ក្រសួងពាណិជ្ជកម្ម បានបង្ហាញក្តីរំពឹងថា ការធ្វើពាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងឈានដល់ ១.១ពាន់លានដុល្លារ នៅចុងឆ្នាំ ២០២៥ នេះ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើក "វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២" ក្រោមមូលបទ "កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល" នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ លោកជំទាវ បញ្ជាក់ថា វិស័យពាណិជ្...
អានបន្ថែមក្រុមហ៊ុន Jardine របស់ហុងកុង ចង់វិនិយោគលើវិស័យអចលនទ្រព្យរបស់កម្ពុជា
ក្រុមហ៊ុន Jardine Matheson នៅទីក្រុងហុងកុង ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងលើសក្ដានុពលនៃវិស័យអចលនទ្រព្យរបស់កម្ពុជា ដោយបានបញ្ជាក់ពីផែនការចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យមួយនេះនៅកម្ពុជានាពេលខាងមុខនេះផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Elton Chan នាយកក្រុមហ៊ុន Jardine Matheson នៅថ្ងៃទី១១ ខែកញ្ញា ឆ្ន...
អានបន្ថែម៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន
ក្នុងរយៈពេល៨ខែ ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ២០២៥ កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៤៧២.៨០៣តោន គិតជាទឹកប្រាក់បានចំនួន ៣៤៨.១៨លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។ ប្រភពដដែលបានឱ្យដឹងថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៧២.៨០៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦ ដោយក្នុ...
អានបន្ថែមកម្ពុជានឹងទិញយន្ដហោះចិនចំនួន ២០គ្រឿង ដើម្បីបង្កើនការតភ្ជាប់ដែនអាកាសរវាងប្រទេសទាំងពីរ
ក្រុមហ៊ុនកម្ពុជា Cambodia Airways គ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់ប្រភេទ C909 regional ចំនួន ២០គ្រឿង ដែលក្នុងនោះចំនួន ១០គ្រឿង ត្រូវបានបញ្ជាក់ពីការបញ្ជាទិញរួចរាល់ហើយ និង ចំនួន ១០គ្រឿងផ្សេងទៀត ស្ថិតក្នុងការបញ្ជាទិញបន្ទាប់។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ លោក Wang Wenbin បានឱ្យដឹងថា ក្នុងពិធី...
អានបន្ថែមសូមណែនាំវីឡា ៣ប្រភេទ ក្បែរព្រលានយន្តហោះថ្មី តម្លៃត្រឹមជាងដប់ម៉ឺនដុល្លារប៉ុណ្ណោះ!
នេះជាឱកាសល្អសម្រាប់អ្នកដែលកំពុងស្វែងរកផ្ទះតម្លៃខ្ទង់ដប់ម៉ឺនដុល្លារក្នុងបុរី ប៉េង ហួត ហើយក្បែរព្រលានយន្តហោះថ្មី។ ខាងក្រោមនេះជាវីឡាកូនកាត់ ៣ប្រភេទ របស់បុរី ប៉េង ហួត ក្នុងគម្រោង ដឹស្តា ដាយមិន (ផ្លូវ ៦០ម៉ែត្រ) និង គម្រោង ដឹស្ដា មេរាហ្កាដិន (ផ្លូវ ៥០ ម៉ែត្រ) ដែលបានសាងសង់រួចរាល់ ១០០% អាចឱ្យលោកអ្នកចូលរស់នៅបានភ្លាមៗ ត្រឹមតែ ១សប្ដាហ៍ប៉ុណ្ណោះ។ វីឡា កូនកាត់ LA ជាវីឡាកូនកាត់ដែលមានទំហំផ្ទះ ៥ម x ១២ម មានកម្ពស...
អានបន្ថែមក្រសួង២ សហការគ្នាធ្វើបរិវត្តកម្មឌីជីថលលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា
ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីរួមគ្នាជំរុញការធ្វើបរិវត្តកម្មឌីជីថលវិស័យធនធានទឹក និងឧតុនិយមកម្ពុជា។ ពិធីចុះ MoU ខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេដ្ឋា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រ...
អានបន្ថែមកម្ពុជា បង្ហាញផែនការសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤ទៀត តាមបណ្តោយព្រំដែនជាមួយវៀតណាម
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការកំណត់ទីតាំង ពិនិត្យលទ្ធភាព និងវិធានការដោះស្រាយដីបម្រុងទុកសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤កន្លែង នាពេលខាងមុខឆាប់ៗនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ បានឱ្យដឹងថា ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង ដែលសា...
អានបន្ថែមកម្ពុជា និងក្រុមហ៊ុន COFCO រួមគ្នាជំរុញការនាំចេញដំឡូងមីស្ងួត ៥០ម៉ឺតោន ទៅកាន់ប្រទេសចិន
ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន COFCO Biotechnology Co., Ltd. រួមគ្នាជំរុញការនាំចេញដំឡូងមីស្ងួតចំនួន ៥០ម៉ឺនតោន ទៅកាន់ទីផ្សារចិន បន្ទាប់ពីភាគីទាំងពីរបានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទីទី២១ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម គណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វ...
អានបន្ថែម