៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៤៧២.៨០៣តោន គិតជាទឹកប្រាក់​បានចំនួន ៣៤៨.១៨លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។

ប្រភពដដែលបានឱ្យដឹងថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៧២.៨០៣តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦ ដោយក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបមានចំនួន ​២៦ ក្នុងបរិមាណអង្ករចំនួន ២២. ៦៩១តោន គិតជាទឹកប្រាក់ចំនួន ១៧៦.៣៣លានដុល្លារ។ ជាមួយគ្នានេះ បាននាំចេញទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១១៦.៣២០តោន គិតជាទឹកប្រាក់ចំនួន ៦៨,៨៦លានដុល្លារ។

លើសពីនេះ បាននាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ប្រទេស ក្នុងបរិមាណចំនួន ៦២.១៥៨ តោន​ គិតជាទឹកប្រាក់ចំនួន ៤៣,៥០លានដុល្លារ និងទៅកាន់គោលដៅ ៣២ប្រទេស ផ្សេងទៀតមានដូចជា៖ អាហ្វ្រិក  មជ្ឈឹម បូព៌ា អាមេរិក កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន។ល។ បានចំនួន   ៦៧.៤១១ តោន គិតជាទឹកប្រាក់ចំនួន ៥៩,៤៨ លានដុល្លារ។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៨៧% ប្រភេទអង្ករសគ្រាប់វែង ៩.៧២% អង្ករចំហ៊ុយ ១% អង្ករសរីរាង្គចំនួន ១.៨៣%  និងអង្ករផ្សេងៗចំនួន ០.៤៥%។ ទន្ទឹមគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤.៨៤៨.៨៣៥តោនជាស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ១.១១៤,២៥ លានដុល្លារ។

គួររំលឹកថា វិស័យស្រូវអង្ករកម្ពុជា បានដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច ខណៈកាលពីឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជា រកចំណូលបានជិត ២ពាន់លានដុល្លារ ពីវិស័យដ៏សំខាន់មួយនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]