ព័ត៌មានក្នុងស្រុក
Colliers៖ វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីនឹងស្ទុះវិញនៅឆ្នាំ ២០២៣ ខណៈកម្ពុជានឹងនាំមុខគេផ្នែកកាស៊ីណូ
វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករថា នឹងស្ទុះឡើងវិញជាបន្ដបន្ទាប់ចាប់ពីចុងឆ្នាំ ២០២១ នេះតទៅ ហើយនឹងស្ទុះខ្លាំងបំផុតនៅឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញមួយនៅកាណាដា Colliers International កាលពីថ្មីនេះ។ របាយការណ៍ដែលមានឈ្មោះថា Hotel Insights Q1 បានឱ្យដឹងទៀតថា ក្នុងចំណោមប្រទេសក្នុងអាស៊ីប៉ាស៊ីហ្វិកទាំងអស់ ប្រទេសកម្ពុជា និងម៉ាកាវ នឹងនាំមុខគេលើវិ...
អានបន្ថែមគម្រោងអគារពាណិជ្ជកម្មនិងលំនៅឋានថ្មីមួយកន្លែងនឹងបង្ហាញខ្លួននៅភាគខាងជើងភ្នំពេញឆាប់ៗ
គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដែលជាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋាន នៅជាប់នឹងគម្រោងពហុកីឡដ្ឋានមរតកតេជោ បានបើកលក់ជាផ្លូវការហើយ ដោយនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៣ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ។ គម្រោងនេះ លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន ៣៥ ០០០ ហិចតា នៅភាគខាងជើងនៃទីក្រុងភ្នំពេញ ។ ភូមិកីឡដ...
អានបន្ថែមក្រសួងបើកឱ្យប្រើសេវាស្កេន QR Code លើប្លង់រឹងឡើងវិញ ក្រោយផ្អាកមួយរយៈដើម្បីដំឡើងប្រព័ន្ធថ្មី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៣១ ខែមីនា កន្លងមកនេះ បានប្រកាសបើកដំណើរប្រព័ន្ធស្កេន QR Code លើសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ឡើងវិញហើយ បន្ទាប់ពីបានផ្អាកមួយរយៈដើម្បីដំឡើងប្រព័ន្ធថ្មី។ សេចក្ដីប្រកាសរបស់ក្រសួងបានឱ្យដឹងថា ក្រុមការងារបច្ចេកទេសបានដំឡើងប្រព័ន្ធថ្មីឡើងវិញរួចរាល់ហើយ ដូច្នេះការប្រើប្រាស់នឹងងាយស្រួល និងរលូនជាងប្រព័ន្ធចាស់។ (អានបន្ថែម) គួរបញ្ជាក់ផង...
អានបន្ថែមរដ្ឋាភិបាលត្រៀមកាត់ដីសរុបជាង ១០០០ ហិកតា ជូនប្រជាជនក្រីក្រនៅខេត្តបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង បាននឹងកំពុងរៀបចំដីដីសម្បទានសង្គមកិច្ចប្រមាណជាង ១០០០ហិកតា ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។ នេះបើយោងតាមវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី ២៩ មីនា។ លោក កត់ បូរ៉ាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា រដ្ឋបាលខេត្តកំពុងចុះវាយតម្លៃដី ដែលស្ថិតក្នុងភូមិកំពង់ល្ពៅ ឃុំកំព...
អានបន្ថែមរដ្ឋាភិបាលសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត បង្កើតជាទីក្រុងបូកគោថ្មី
រដ្ឋាភិបាលបានសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត ដើម្បីបង្កើតជាក្រុងបូកគោថ្មី។ នេះបើយោងតាមអនុក្រឹត្យលេខ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ប្រភពដដែលបានឱ្យដឹងថា ឃុំទាំង ៣ នឹងត្រូវក្លាយជាសង្កាត់នៃក្រុងបូកគោ ដោយរួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ដោយឡែក សម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ នឹងត្រូវតែអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខ...
អានបន្ថែមវិភាគ៖ ក្រោយឆ្លងផុតរលកទី៣ តើទីផ្សារអចនទ្រព្យកម្ពុជានឹងផ្លាស់ប្ដូរទ្រង់ទ្រាយទៅជាយ៉ាងណា?
វិបត្តិកូវីដបានដាក់សម្ពាធលើទីផ្សារអចលនទ្រព្យមួយកម្រិតធំកាលពីឆ្នាំ ២០២០ ហើយដោយសារតែមានព្រឹត្ដិការណ៍ឆ្លងក្នុងសហមគន៍ ២០ កុម្ភៈ ទីផ្សារនៅក្នុងឆ្នាំ ២០២១ បន្តរងសម្ពាធកាន់តែខ្លាំង។ បើយោងតាមការសង្កេតរបស់អ្នកជំនាញ ក្នុងប៉ុន្មានខែចុងក្រោយនេះ សកម្មភាពការទិញលក់មានការថមថយមួយកម្រិតធំ។ ជាមួយនឹងបញ្ហាដែលកើតឡើងដដែលៗនេះ មានសំណួរសំខាន់ៗ ២ ត្រូវបានចោទឡើងថា តើទីផ្សារទទួលបានមេរៀនអ្វីខ្លះ ហើយក្រោយឆ្លងផុតរលកទី៣ តើទីផ្...
អានបន្ថែមអភិបាលខេត្តមណ្ឌលគិរីព្រមានចាត់វិធានការធ្ងន់លើអ្នកយកដីព្រំដែនធ្វើជាកម្មសិទ្ធិខុសច្បាប់
រដ្ឋបាលខេត្តមណ្ឌលគិរី បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ជាបន្តបន្ទាប់ ពិសេសដីនៅតាមព្រំដែន ដោយព្រមានថានឹងចាត់វិធានការណ៍ធ្ងន់លើអ្នកដែលបន្តរំលោភដោយគ្មានករណីលើកលែង។ នេះបើយោងតាម ឯកឧត្តមអភិបាលខេត្ត សា្វយ សំអ៊ាង កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «មានប្រជាពលរដ្ឋមួយចំនួន បានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យើងបាន និងកំពុងឱ្យមន...
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ចំនួន៥ តម្លៃ ១,៣ ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៥កន្លែង តម្លៃសរុបជាង ១,៣ ពាន់លានដុល្លារ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន ISLAND LABORATOIRE CO., LTD. ដែលនឹងវិនិយោគប្រមាណ ៦,៣លានដុល្លារ បង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង រាជធានីភ្នំពេញ។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន FANG HUA POLYURETHA...
អានបន្ថែមរដ្ឋស្នើឱ្យម្ចាស់អគារទាំងអស់ បន្ធូរបន្ថយ ឬពន្យារពេលយកថ្លៃជួល ក្នុងអំឡុងវិបត្តិកូវីដ
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអំពាវនាវដល់ម្ចាស់អគារទាំងអស់ កុំបញ្ឈប់កិច្ចសន្យា ឬបណ្ដេញអ្នកជួលចេញ ក្នុងករណីពួកគេមិនមានលទ្ធភាពបង់ថ្លៃជួល ក្នុងពេលមានវិបត្តិនៃជំងឺកូវីដ១៩។ នេះបើតាម សេចក្តីប្រកាសកាលពីថ្ងៃទី២៥ ខែមីនា កន្លងមកនេះ។ សំណូមពរនេះ ក៏សំដៅលើអគារទីតាំងអាជីវកម្ម និងរោងចក្រផងដែរ ដោយរដ្ឋាភិបាលជំរុញឱ្យភាគីម្ចាស់ទីតាំង និងភាគីអ្នកជួលធ្វើការចរចា សម្របសម្រួលគ្នាពន្យារពេលបង់ថ្លៃសេវាជួលឡើងវិញ ហើយបើទៅរួច...
អានបន្ថែមរដ្ឋបន្តលើកលែងការបង់ពន្ធ ៣ខែទៀត ដល់អាជីវកម្មទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍
អាជីវកម្មទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងខេត្តក្រុងគោលដៅចំនួន៧ នឹងត្រូវបានលើកលែងពន្ធប្រចាំខែ រយៈពេល ៣ខែ ទៀត ពោលគឺរហូតដល់ខែមិថុនា។ សេចក្តីប្រកាសរបស់រដ្ឋាភិបាលដែលចេញផ្សាយថ្ងៃទី ២៥ ខែមីនា កន្លងមកនេះ បានឱ្យដឹងថា ខេត្តក្រុងគោលដៅទាំង ៧ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត។ ទោះជាយ៉ាងណា អាជីវកម្មទាំ...
អានបន្ថែម