គម្រោងរីសតខ្នាតយក្សតម្លៃជាង ៣ប៊ីលានលើកោះត្រល់គ្រោងនឹងបើកសម្ពោធចុងខែមេសានេះ

រីសតខ្នាតយក្សទំហំជាង ១ពាន់ហិកតា នៅលើកោះត្រល់ ឬកោះ Phu Quoc គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២១ ខែមេសា ខាងមុខនេះហើយ។ នេះបើយោងតាម Inside Asian Gaming កាលពីពេលថ្មីៗនេះ។ រីសតនេះមានឈ្មោះថា Phu Quoc United Center ហើយបានសាងសង់ឡើងដោយក្រុមហ៊ុន VinGroup ក្រោមទុនវិនិយោគប្រមាណ ២,៨៥ ពាន់លានដុល្លារ។ គម្រោងនេះស្ថិតនៅភាគខាងជើងនៃកោះ Phu Quoc ដោយរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ ឧទ្យានកម្សាន្តធំជាងគេបង្អស់នៅវៀតណា...

អាន​បន្ថែម

ក្រសួងរៀបចំដែនដីកំពុងពន្លឿនបញ្ចប់ផែនការប្រើប្រាស់ដីនៅមណ្ឌលគិរី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពន្លឿនបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី ក្នុងគោលបំណងដើម្បីរឹតបន្តឹងករណីកាន់កាប់ដីខុសច្បាប់ ក៏ដូចជារៀបចំសណ្ដាប់ធ្នាប់ការទិញលក់ និងប្រើប្រាស់ដីនៅក្នុងខេត្តនេះផងដែរ។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី ៨ ខែមេសា កន្លងទៅនេះ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង...

អាន​បន្ថែម

សាឡាងឆ្លងកោះនរា-កោះពេជ្រ បើកដំណើរការដើម្បីរំដោះការកកស្ទះចរាចរណ៍

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ដំណើរការសាឡាងខ្នាតធំ ២គ្រឿង សម្រាប់ដឹកយានយន្ត និងចម្លងអ្នកដំណើរឆ្លងរវាងកោះនរា និងកោះពេជ្រ ដើម្បីរំដោះការកកស្ទះលើស្ពានព្រះមុនីវង្ស។ នេះបើតាមការជូនដំណឹងរបស់មន្ទីសារធារណការ និងដឹកជញ្ជូនរាជធានីនៅព្រឹកថ្ងៃ ទី៩ ខែមេសានេះ។ ការដាក់ឱ្យដំណើរការសាឡាងនេះ គឺដើម្បីជួយរំដោះការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សថ្មី ព្រោះស្ពានព្រះមុនីវង្សចាស់កំពុងបិទជួសជុលរយៈពេល ៣ថ្ងៃ។ (អានបន្ថែម) ...

អាន​បន្ថែម

បណ្ឌិត គីម ហ៊ាង៖ វិស័យអចលនទ្រព្យក៏នឹងស្ទុះឡើងបើរដ្ឋធ្វើរឿងមួយនេះមែន

អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន KW Cambodia លោកបណ្ឌិត គីម ហ៊ាង បានសំដែងសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យក៏នឹងមានដង្ហើមឡើងវិញដែរ ក្រោយភាពស្ងប់ស្ងាត់មួយរយៈពេលធំ បើរដ្ឋាភិបាលសម្រេចបើកឱ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចចូលមកសៀមរាបអង្គរនៅចុងឆ្នាំនេះពិតមែន។ លោកបានឱ្យដឹងទៀតថា៖ «នេះគឺជំហានដ៏ឆ្លាតវៃមួយរដ្ឋាភិបាល ដូចនឹងប្រទេសផ្សេងៗទៀត ដែលបាននឹងកំពុងធ្វើដូចគ្នា។ ជាក់ស្ដែង ភ្ញៀវទេសចរណ៍ន...

អាន​បន្ថែម

7-Eleven លើកផ្លាកនៅពីរទីតាំងក្នុងក្រុងភ្នំពេញ ដោយប្រកាសថានឹងបើកឆាប់ៗ

ផ្សារមីនីម៉ាតដ៏ពេញនិយម 7-Eleven កាលពីថ្មីៗនេះ បានលើកផ្លាកនៅទីតាំង ២កន្លែង ក្នុងក្រុងភ្នំពេញ ជាមួយនឹងសេចក្ដីប្រកាសមុខការដ្ឋានដែលសរសរថា «ជួបគ្នាទីនេះ ក្នុងពេលឆាប់ៗ»។ បើសង្កេតតាមទីតាំងជាក់ស្ដែង សាខាទី ១ គឺស្ថិតនៅតាមបណ្ដោយផ្លូវជាលេខ ៥ ម្ដុំព្រែកព្នៅ ឯមួយសាខាមួយទៀត ស្ថិតនៅតាមបណ្ដោយផ្លូវជាលេខ៦ ម្ដុំព្រែកលាប។ លើសពីនេះ ពីក្រោយផ្លាកដែលសរសរថា «ជួបគ្នាទីនេះ ក្នុងពេលឆាប់ៗ» ក៏ឃើញថាមានការដ្ឋានកំពុងសាងសង់ផ...

អាន​បន្ថែម

ផ្សារទំនើបថ្មី ៤កន្លែង បើកដំណើរការនៅត្រីមាសទី១ ទោះទីផ្សារប៉ះពាល់ខ្លាំងពីវិបត្តិកូវីដក្ដី

ក្នុងអំឡុង ៣ខែដំបូងនៃឆ្នាំ ២០២១ នេះ មានផ្សារទំនើបថ្មី ៤កន្លែង បានបញ្ចប់ការសាងសង់ និងបើកដំណើរការ ទោះបីទីផ្សារកំពុងប៉ះពាល់ខ្លាំងពីវិបត្តិកូវីដក្ដី។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia កាលពីថ្មីៗនេះ។ របាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថា ការបញ្ចប់ការដ្ឋានសាងសង់នេះ គឺស្របនេះដែរទីផ្សារកំពុងដាំក្បាលចុះដោយសារព្រឹត្តិការណ៍ ២០ កុម្ភៈ។ បើយោងតាម Google Mobility Tracker ស្ថានភាពទីផ្សារទំនើបនៅកម្ពុជា ត្រឹមចុងខ...

អាន​បន្ថែម

CBRE៖ ឆ្នាំ២០២១ វិស័យអចលនទ្រព្យនឹងជួបហានិភ័យ ៣ ធំៗ

ការផ្គត់ផ្គង់លើសតម្រូវការ ការថមថយនៃរំហូរសាច់ប្រាក់ចូលក្នុងទីផ្សារ និងការពន្យារពេលបញ្ចប់ការដ្ឋាននៃគម្រោងអចលនទ្រព្យនានា គឺជាហានិភ័យចម្បងបំផុតដែលនឹងជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២១ ក្រៅពីវិបត្តិកូវីដ។ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្មីៗនេះ។ ការស្ទង់មតិនេះក៏បានបង្ហាញ ក្រៅពីហានិភ័យចម្បងទាំង ៣ខាងលើ ទីផ្សារក៏អាចនឹងត្រូវគំរាមកំហែងពីបញ្ហាផ្សេងៗទៀតដូចជា កា...

អាន​បន្ថែម

CBRE៖ តម្លៃលក់បូរីជាមធ្យមថយចុះ ១៥% អំឡុងពេល ៦ ខែចុងក្រោយនេះ

តម្លៃលក់បូរី ជាមធ្យមថមថយប្រមាណ ១៣% ទៅ ១៩% សម្រាប់គ្រប់ប្រភេទផ្ទះទាំងអស់ អំឡុងរយៈពេល ៦ ចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សារត្រីមាសទី១ ឆ្នាំ២០២១ របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីម្សិលមិញនេះ។ របាយការណ៍ដដែលបានឱ្យដឹងថា ការធ្លាក់ចុះនៃតម្លៃនេះ ជាកត្តាបង្ហាញថាទីផ្សារបូរី ចាប់ផ្ដើមទទួលរងសម្ពាធពីវិបត្តិកូវី១៩ ហើយ បន្ទាប់ពីមានលំនឹង និងអាចទប់ទល់នឹងបញ្ហាជំងឺកាចសាហាវមួយនេះបានជាងមួយឆ្នាំ។ ...

អាន​បន្ថែម

បច្ចុប្បន្នភាពនៃតម្លៃ និងនិន្នាការទីផ្សារអចលនទ្រព្យធំៗទាំង ៤ប្រភេទ សម្រាប់ត្រីមាសទី១ នៃឆ្នាំ ២០២១

បើទោះបីជាអ្នកជំនាញភាគច្រើនបានព្យាករណ៍កាលពីចុងឆ្នាំ ២០២០ ថាទីផ្សារនឹងមានការងើបឡើងវិញខ្លាំងនៅឆ្នាំ ២០២១ ក្ដី ការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យការព្យាករណ៍ មិនដូចក្ដីរំពឹង ហើយទីផ្សារប្រែជាគ្មានស្ថិរភាពជាងមុនទៅទៀត។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាញកាលពីថ្ងៃទី ៦ មេសា នេះ។ របាយការណ៍ដដែលបង្ហាញថា បញ្ហាធំៗដែលទីផ្សារកំពុងប្រឈមខ្លាំងរួមមាន ការផ្គត់ផ្គង់លើសតម្រូវការ ការថយចុ...

អាន​បន្ថែម

ក្រសួងចេញគោលការណ៍ថ្មី ៤ ចំណុចដើម្បីឱ្យម្ចាស់គម្រោងបុរីនិងអគារខ្ពស់ៗអនុវត្តតាម

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើដល់ម្ចាស់បុរី និងអគារខ្ពស់នានាទូទាំងប្រទេស ឱ្យចូលរួមអនុវត្តគោលការណ៍ថ្មី ៤ចំណុចសំខាន់ៗ ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍កម្ពុជា។ នេះបើតាមសេចក្តីណែនាំ ស្តីពីវិធានការណ៍បង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍  កាលពីថ្មីៗនេះ។ បើយោងតាមប្រភពដដែល គោលការណ៍ទាំង ៤ នោះរួមមាន៖ ១) មិនត្រូវចុះកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ជាមួយក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិត ណ...

អាន​បន្ថែម