សាឡាងឆ្លងកោះនរា-កោះពេជ្រ បើកដំណើរការដើម្បីរំដោះការកកស្ទះចរាចរណ៍

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ដំណើរការសាឡាងខ្នាតធំ ២គ្រឿង សម្រាប់ដឹកយានយន្ត និងចម្លងអ្នកដំណើរឆ្លងរវាងកោះនរា និងកោះពេជ្រ ដើម្បីរំដោះការកកស្ទះលើស្ពានព្រះមុនីវង្ស។ នេះបើតាមការជូនដំណឹងរបស់មន្ទីសារធារណការ និងដឹកជញ្ជូនរាជធានីនៅព្រឹកថ្ងៃ ទី៩ ខែមេសានេះ។

ការដាក់ឱ្យដំណើរការសាឡាងនេះ គឺដើម្បីជួយរំដោះការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សថ្មី ព្រោះស្ពានព្រះមុនីវង្សចាស់កំពុងបិទជួសជុលរយៈពេល ៣ថ្ងៃ។ (អានបន្ថែម)

ប្រភពដដែលបញ្ជាក់ថា សាឡាងទាំង ២ នេះ នឹងដំណើរការចម្លងពីម៉ោង ៥:៣០នាទីព្រឹក រហូតដល់ម៉ោង ៨យប់។ សាឡាងនេះទៀតសោត គឺនឹងប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះ ពោលគឺប្រើប្រាស់ក្នុងអំឡុងពេលស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាដែលកំពុងសាងសង់។

គួរបញ្ជាក់ផងដែរ ក្រៅពីសាឡាង រដ្ឋបាលរាជធានីភ្នំពេញ និង ក្រុមហ៊ុន OCIC ក៏កំពុងពិចារណាសាងសង់ស្ពានបេតុងមួយខ្សែបន្ថែមទៀតផងដែរ នៅតំបន់ព្រែកប្រាផងដែរ ដើម្បីរំដោះចរាចរណ៍លើផ្លូវជាតិលេខ១ និង ផ្លូវជាតិលេខ២។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប

ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការន […]