ព័ត៌មានក្នុងស្រុក
ប្រៀបធៀបអត្រាការកម្ចីទិញផ្ទះរបស់ធនាគារធំៗមួយចំនួនក្នុងអំឡុងវិបត្តិកូវីដ១៩
អត្រាការប្រាក់ ចាត់ទុកថាគឺជាកត្តាក៏ចំបង និងសំខាន់មួយចំណោមកត្តាសំខាន់ផ្សេងៗទៀត មុននឹងសម្រេចថានឹងស្នើសុំកម្ចីទិញគេហដ្ឋានពីធនាគារណាមួយ។ ទោះបីស្ថិតក្នុងស្ថានភាពវិបត្តិកូវីដដូចនេះក្ដី ក៏នៅមានឱកាស ដោយសង្កេតឃើញថា ធនាគារមួយចំនួនបានកាត់បន្ថយអត្រាការប្រាក់ ក្នុងគោលបំណងដើម្បីជំរុញលំហូរសាច់ប្រាក់ និងនឹងកំណើនសេដ្ឋកិច្ច។ ដូច្នេះសម្រាប់អ្នកដែលកំពុងស្វែងរកប្រាក់កម្ចីទិញផ្ទះនៅពេលនេះ គឺអាចនឹងទទួលបានអត្ថប្រយោជន៍ដែលម...
អានបន្ថែមទីផ្សារខុនដូអាចនឹងប្រសើរឡើងវិញចាប់ពីត្រីមាសទី១ ឆ្នាំក្រោយ ទោះបីជានៅទ្រឹងមួយរយៈក្ដី
ទីផ្សារខុនដូមិនសូវជាប៉ះពាល់ខ្លាំងក្នុងកំឡុងកូវីដ ១៩ទេ ហើយទីផ្សារនេះអាចនឹងត្រឡប់មកប្រសើរឡើងវិញ ចាប់ពីត្រីមាសទី១ ឬទី២ ឆ្នាំ២០២១។ នេះបើតាមអ្នកនាង អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Freshnews កាលពីថ្ងៃទី ១៣ កក្កដា ២០២០។ អ្នកនាង បានឲ្យដឹងថា៖ «ចំពោះទីផ្សារខុនដូយើងអាចនិយាយបានថាវាប៉ះពាល់តិចតួចទេ បើធៀបនឹងសណ្ឋាគារ និងទីផ្សារ Retail (ផ្សារទំនើប)។ ហើយផលប៉ះពាល់ទ...
អានបន្ថែមអគារការិយាល័យ ៦ បានបញ្ចប់ការសាងសង់នៅត្រីមាសទី ២ ឆ្នាំ ២០២០ ទោះបីទីផ្សារស្ថិតក្នុងវិបត្តិក្ដី
អគារការិយាល័យចំនួន ៦ កន្លែង (៥ កន្លែងជាប្រភេទម្ចាស់តែមួយ និង ១ កន្លែងជាប្រភេទប្លង់កម្មសិទ្ធិច្រើន) បានបញ្ចប់ការសាងសង់នៅត្រីមាសទី ២ ឆ្នាំ ២០២០ នេះ ទោះបីអត្រាការជួល និងថ្លៃជួលធ្លាក់ចុះ ដែលបង្កដោយវិបត្តិកូវីដក៏ដោយ។ នេះបើយោងតាមរបាយការណ៍ទិដ្ឋភាពទីផ្សាររបស់ភ្នាក់ងារ CBRE ចេញផ្សាយកាលពីថ្ងៃទី ៧ ខែកក្កដា កន្លងមកនេះ។ ចំពោះអគារការិយាល័យប្រភេទម្ចាស់តែមួយ ឬ Centrally-owned គឺមាន Grade B ចំនួន ១ និង Grade C ...
អានបន្ថែមក្រសួងដែនដីសហការជាមួយធនាគារធំៗ គ្រោងបង្កើតប្រព័ន្ធចុះបញ្ជីប្រកបអាជីវកម្មសំណង់អនឡាញ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងធ្វើការជាមួយធនាគារកាណាឌីយ៉ា និងធនាគារ ABA ដើម្បីពង្រឹងការងារចុះបញ្ជីប្រកបអាជីវកម្មសំណង់តាមប្រព័ន្ធអេឡិចត្រូនិច និងបង្កើតប្រព័ន្ធបង់ថ្លៃតាមប្រព័ន្ធអេឡិចត្រូនិច។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ០២ កក្កដា ២០២០នេះ។ របាយការណ៍ដដែលបានឲ្យដឹងថា ក្រុមការងារក្រសួងបានជួបពិភាក្សាការងារជាមួយធនាគារកាណាឌីយ៉ា លើការងារប្រតិបត្តិការ...
អានបន្ថែមវិភាគ៖ វិបត្តិកូវីដនឹងធ្វើឲ្យអ្នករកស៊ីដីវណ្ណករ និងវិស័យធនាគារដួលរលំ តើពិតឬទេ?
ធនាគារជាតិនៃកម្ពុជា សមាគមមីក្រ៉ូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធ បានច្រានចោលការលើកឡើងថា វិបត្តិកូវីដ-១៩ អាចនឹងធ្វើឲ្យធនាគារនៅកម្ពុជាមួយចំនួនធំដួលរលំ ដោយគូសបញ្ជាក់ថា ទោះបីជាមេរោគកូវីដ-១៩ ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្ដី ប៉ុន្តែលទ្ធភាពនៃការដួលរលំនៃវិស័យធនាគារ គឺនៅទាប។ នេះគឺដោយសារតែ វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅមានភាពរឹងមាំ ចំនួនអ្នកគ្មានលទ្ធភាពសងបំណុលគឺនៅទាប និងជាពិសេសតម្លៃទ្រព្យតម្កល...
អានបន្ថែមCBRE: ស្ថានភាពផ្សារទំនើប ក្នុងត្រីមាសទី ២ ស្ថិតនៅដក ១៩% ក្រោមបន្ទាត់គោល តែចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗ
ទីផ្សារតូបជួលក្នុងផ្សារទំនើប ឬ Retail នៅកម្ពុជា គិតត្រឹមចុងខែមិថុនា គឺនៅអវិជ្ជមាន ពោលគឺ ដក១៩% ក្រោមបន្ទាត់គោល ប៉ុន្តែទីផ្សារនេះត្រូវបានព្យាករណ៍ថា នឹងមានសន្ទុះឡើងវិញ នៅឆមាសទី ២ នៃឆ្នាំ២០២០។ នេះបើយោងតាមរបាយកាណ៍ របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយ កាលពីថ្ងៃទី ៧ ខែកក្កដានេះ។ បើយោងតាម Google Mobility Tracker ទីផ្សារតូបជួល បានធ្លាក់ចុះដល់ ដក៤៥% ក្រោមបន្ទាត់គោល កាលពីដើមខែមេសា និង ដក២២% នៅអំ...
អានបន្ថែមCBRE៖ តម្លៃដីក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ គឺនៅថេរ ទោះបីចំនួនការទិញលក់ធ្លាក់ចុះក្ដី
តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ នេះ គឺនៅថេរ បើទោះបីជាចំនួនការទិញលក់ក្នុងទីផ្សារថមថយកដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩ ក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយ កាលពីថ្ងៃទី ៧ ខែកក្កដា កន្លងមកនេះ។ ថ្លែងក្នុងកម្មវិធីធ្វើបទបង្លាញស្ដីពីរបាយការណ៍ថ្មីនេះ លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា តម្លៃដីធ្លីនៅ...
អានបន្ថែមផ្ទៃដីបឹងតាមោក(កប់ស្រូវ)ទំហំជាង ២៩០ហិកតា នឹងក្លាយជាទីតាំងអគ្គបញ្ជាការដ្ឋានកងទ័ព
រដ្ឋាភិបាល កាលពីថ្មីៗនេះ បានសម្រេចប្រគល់ផ្ទៃដីបឹងតាមោក(កប់ស្រូវ) ទំហំជិត ៣០០ ហិចតា (២.៩៨៥.៤៧២ម៉ែត្រក្រឡា) ឱ្យក្រសួងការពារជាតិ សម្រាប់ចាត់ចែងរៀបចំទីតាំងអគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទ និងប្រើប្រាស់ជាកន្លែងដឹកនាំបញ្ជាយុទ្ធសាស្ត្រយូរអង្វែង។ នេះបើយោងតាមអនុក្រឹត្យលេខ ៩០ អនក្របក ចុះថ្ងៃទី ២២ មិថុនា ២០២០។ ប្រភពដដែលនេះបានឱ្យដឹងថា ក្រសួងការពារជាតិនឹងត្រូវសិក្សា និងរៀបចំច្រករំដោះទឹក ទទឹង៦០ ម៉ែត្រទៅក...
អានបន្ថែមគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ចាប់បើកលក់ជាផ្លូវការ វីឡាម៉ូតថ្មីសន្លាង៥ប្រភេទ
ក្រុមហ៊ុន ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការវីឡាប្រណិត៥ប្រភេទដ៏ថ្មីសន្លាងដែលមិនធ្លាប់មានពីមុនមក នៅក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ពីថ្ងៃទី៣ដល់ថ្ងៃទី៥ កក្កដា ២០២០ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់៨%ក្នុងរយៈពេលបីថ្ងៃនេះ។ ប្រភេទវីឡាថ្មី ដែលហ្រ្គេនភ្នំពេញស៊ីធី កំពុងផ្តល់ជូនអតិថិជនរួមមាន វីឡា ឃីង, វីឡា ឃ្វីន II, វីឡា ឃ្វីន B II, វីឡាភ្លោះ II និងវីឡាកូនកាត់ A SII ដែលជាស្ថាបត្យកម្មដ៏ថ្មីសន្លាង ប្រណិត ថ្ល...
អានបន្ថែមសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ច៖ អាជីវកម្ម និងគ្រឹះស្ថានសំខាន់ៗ មួយចំនួន អនុញ្ញាតឱ្យបើកឡើងវិញ
រដ្ឋាភិបាល កាលពីថ្មីនេះ បានប្រកាសអនុញ្ញាតឱ្យអាជីវកម្មមួយចំនួន ដូចជា កាស៊ីណូ ក្លឹបកម្សាន្ដ KTV អាចបើកទ្វារបានឡើញវិញ ក្រោមលក្ខខណ្ឌនិងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងសុខាភិបាល ហើយក៏គ្រោងនឹងអនុញ្ញាតិឲ្យគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញនៅក្នុងពេលឆាប់ៗនេះ ផងដែរ។ នេះជាសញ្ញាណវិជ្ជមានមួយ ដែលបញ្ជាក់ថាស្ថានភាពជំងឺកូវីដនៅកម្ពុជាគឺធូរស្បើយ ហើយសេដ្ឋកិច្ចក៏ចាប់ផ្ដើ់មដំណើរការឡើងវិញជាសន្សឹមៗដែរ។ ការប្រកាសឱ្យ...
អានបន្ថែម