សញ្ញាវិជ្ជមាននៃសេដ្ឋកិច្ច៖ អាជីវកម្ម និងគ្រឹះស្ថានសំខាន់ៗ មួយចំនួន អនុញ្ញាតឱ្យបើកឡើងវិញ

រដ្ឋាភិបាល កាលពីថ្មីនេះ បានប្រកាសអនុញ្ញាតឱ្យអាជីវកម្មមួយចំនួន ដូចជា កាស៊ីណូ ក្លឹបកម្សាន្ដ KTV អាចបើកទ្វារបានឡើញវិញ ក្រោមលក្ខខណ្ឌនិងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងសុខាភិបាល ហើយក៏គ្រោងនឹងអនុញ្ញាតិឲ្យគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញនៅក្នុងពេលឆាប់ៗនេះ ផងដែរ។ នេះជាសញ្ញាណវិជ្ជមានមួយ ដែលបញ្ជាក់ថាស្ថានភាពជំងឺកូវីដនៅកម្ពុជាគឺធូរស្បើយ ហើយសេដ្ឋកិច្ចក៏ចាប់ផ្ដើ់មដំណើរការឡើងវិញជាសន្សឹមៗដែរ។

ការប្រកាសឱ្យដឹងដូច្នេះ គឺជាលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីព្រឹកថ្ងៃទី ៣ កក្កដា ២០២០ កន្លងមកនេះ។

យោងតាមឯកសារសរុបលទ្ធផលនៃកិច្ចប្រជុំ ការអនុញ្ញាតិឱ្យបើកឡើងវិញនេះគឺត្រូវស្ថិតក្រោយលក្ខខណ្ឌមួយចំនួន។ ចំពោះកាស៊ីណូ គឺអនុញ្ញាតឱ្យបើកសម្រាប់តែល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ ហើយម្ចាស់កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួននៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩ផងដែរ។ (អានបន្ថែម)

ឯកសារដដែលក៏បានបញ្ជាក់ថា កាស៊ីណូខ្នាតយក្សដូចជា Nago World ក៏នឹងបើកទ្វារឡើងវិញដែរ ក្រោយបិទទ្វារអស់មួយរយៈធំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

ដោយឡែក សម្រាប់ក្លឹបកម្សាន្ដ និង KTV វិញគឺ អនុញ្ញាតិឱ្យបើកដំណើរការក្នុងលក្ខណៈជាភោជនីដ្ឋាន និងស្ថិតក្រោមលក្ខខណ្ឌ និងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងសុខាភិបាល។

បើយោងតាមប្រភពដដែល ការអនុញ្ញាតឰឱ្យអាជីវកម្មខាងលើបើកឡើងវិញ គឺដើម្បីជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្ដល់ការងារឡើងវិញ។

លើសពីនេះ រដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងនឹងអនុញ្ញាតឱ្យបើកគ្រឹះស្ថានសិក្សាជា ៣ ដំណាក់កាល ប៉ុន្តែកាលវិភាគជាក់លាក់ក្រសួងនឹងប្រកាសក្នុងពេលឆាប់ៗនេះ។ ដោយឡែកបើយោងតាមសារព័ត៌មាន Khmer Times ដំណាក់កាលទី១ គឺអាចនឹងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាមួយចំនួនបើនៅខែ សីហា ខាងមុននេះ ។

តាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា ក្រសួងអប់រំកំពុងធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីបើកការបើកដំណើរការឡើងវិញដោយផ្អែកលើវិធានការសុខភាព យ៉ាងហ្មត់ចត់ និងតឹងរឹង។

គួរបញ្ជាក់ផងដែរថា បើនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សម្រាប់ថ្ងៃទី ៦ កក្កដា ២០២០ កម្ពុជាករណីជំងឺកូវីដ-១៩ថ្មី ទេ ដូច្នេះចំនួនឆ្លងសរុបគិតត្រឹមថ្ងៃនេះគឺមាន ១៤១នាក់ដដែល និងគ្មានអ្នកស្លាប់នោះទេ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]

ខេត្តស្ទឹងត្រែង ទាក់ទាញបានគម្រោងវិនិយោគលើវិស័យសំខាន់៤ មានតម្លៃទុនប្រមាណ ១១៤លានដុល្លារ

ជាមួយនឹងលំហូរវិនិយោគចំនួន ១១៤ លានដុល្លារ នៅទូទាំងវិស័យស […]

តើ Unified Reality Modeling ជាអ្វី? ជួយធ្វើទំនើបកម្មគំរូប្លង់ឌីជីថលបែបរស់រវើកដូចម្ដេច?

ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងយកឈ្នះលើបញ្ហាប្រ […]

ចាប់ពីឆ្នាំ២០១៨  ចិនបានជួយបោសសម្អាតមីននៅកម្ពុជាបានប្រមាណ ១៩០ គីឡូម៉ែត្រការ៉េ

ចាប់តាំងពីឆ្នាំ ២០១៨ មក ភាគីចិនបានជួយកម្ពុជាក្នុងការបោស […]

ក្រុមហ៊ុនជប៉ុនចង់និយោគមន្ទីរពេទ្យឯកជន និងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ខ្លួនដល់កម្ពុជា

កិច្ចប្រជុំដ៏សំខាន់មួយបានបង្ហាញផែនការសម្រាប់មន្ទីរពេទ្យ […]

ខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ

បច្ចុប្បន្នខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែ […]