បញ្ញាសិប្បនិម្មិត (AI) នឹងធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែរីកចម្រើន

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលគេស្គាល់ជាទូទៅថា អេអាយ (AI) នឹងគ្រប់គ្រង និងជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ អនាគតវត្តមានអេអាយ (AI) នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា កាន់តែប្រាកដច្បាស់ឡើងមែនទែន ក្រោយការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ដែលជាក្រុមហ៊ុនឯកទេសខាងប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ដើម្បីស្រាវជ្រាវ និងវិភាគទិន...

អាន​បន្ថែម

មហាសេដ្ឋីអចលនទ្រព្យអ្នកឧកញ៉ា ពុង ឃាវសែ បោះទុន៥ពាន់លានដុល្លារទៅក្នុងវិស័យសំណង់

ក្នុងគោលបំណង ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា មហាសេដ្ឋីអចលនទ្រព្យអ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនប្រមាណជា ៥ពាន់លានដុល្លារអាមរិកទៅក្នុងវិស័យសំណង់សម្រាប់គម្រោងជាច្រើនក្នុងរយៈពេលប៉ុន្មានមកឆ្នាំនេះ។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា ពុង ឃាវសែបានឲ្យដឹងថា បច្ចុប្បន្នអាជីវកម្មរបស់កាណាឌីយ៉ា គ្រុប បែងចែកជាពីរផ្នែក គឺវិស័យហិរញ្ញវត្ថុ និង វិ...

អាន​បន្ថែម

សម្ដេចតេជោ៖ ស្នើក្រុមហ៊ុនអចលនទ្រព្យ ជួយពន្យារពេលបង់ថ្លៃទិញផ្ទះដល់កម្មករ

ជំងឺរលាកផ្លូវដង្ហើមដោយសារមេរោគកូរ៉ូណា ( Covid-19 ) បានបង្កជាបញ្ហា និងផលអវិជ្ជមានជាច្រើនដល់វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ ។ ឆ្លើយតបចំពោះបញ្ហានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់ ក្រុមហ៊ុនអចលនទ្រព្យ ខាងលំនៅឋាន ជួយអនុគ្រោះ ដល់កម្មករ ដោយបន្ធូរបន្ថយលក្ខខណ្ឌ និងពន្យារពេលក្នុងការបង់ប្រាក់ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ សម្តេចបានស្នើដូចនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាត...

អាន​បន្ថែម

អ្នកទិញអចលនទ្រព្យងាកទៅចាប់អារម្មណ៍លំនៅឋានដែលមានតម្លៃសមរម្យ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានវិភាគថា តម្រូវការលំនៅឋានដែលមានតម្លៃសមរម្យ បាននិងកំពុងបន្តកើនឡើង ខណៈដែលចំនួនប្រជាជនដែលមានប្រាក់ចំណូលមធ្យមការកើនឡើងជាបន្តបន្ទាប់។ លើសពីនេះ ការអភិវឌ្ឍលំនៅឋានដែលមានតំលៃសមរម្យ និងការអភិវឌ្ឍន៍ទីផ្សារការិយាល័យពាណិជ្ជកម្មសម្រាប់ជួល ដែលមានគុណភាពខ្ពស់ នឹងក្លាយជាការផ្តោតអារម្មណ៍ខ្លាំងសម្រាប់ឆ្នាំ ២០២០ នេះ។ វិស័យអចលនទ្រព្យ ដែលជាវិស័យស្នូលសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា...

អាន​បន្ថែម

សម្តេចហ៊ុនសែន៖ ការលើកលែងពន្ធប្រថាប់ត្រា គឺក៏រាប់បញ្ចូលទាំងខុនដូផងដែរ

ស្របពេលដែលពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យតម្លៃទាបជាង ៧ ម៉ឺនដុល្លារ កំពុងត្រូវបានលើកលែង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្មីៗនេះ ក៏បានប្រកាសឱ្យដឹងបន្ថែមទៀតថា ការលើកលែងនេះ គឺរាប់បញ្ចូលទាំងខុនដូរផងដែរ ដរាបណាខុនដូនោះមានតម្លៃទាបជាង ៧ ម៉ឺនដុល្លារ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥៨ កាលពីថ្ងៃទី២៦...

អាន​បន្ថែម

រដ្ឋាភិបាលអំពាវនាវឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យចូលរួមបន្ថែមពីលើការលើកលែងពន្ធប្រថាប់ត្រា

ពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យនៅក្រោមតម្លៃ ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវបានលើកលែងពន្ធក្នុងរយៈពេល ១ឆ្នាំពេញ នៅក្នុងឆ្នាំ២០២០ នេះ។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានអំពាវនាវដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងស្រុកទាំងអស់គួរតែបញ្ចុះតម្លៃការប្រាក់លើការទិញផ្ទះបន្ថែមទៀត។ ថ្លែងក្នុងសិក្ខាសាលាកាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ...

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ចក្រើនសាធារណជនឱ្យប្រុងប្រយ័ត្នការឆបោកពេលទិញអចលនទ្រព្យពិសេសដីឡូត៍

ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ កាលពីថ្មីៗនេះ ចេញសេចក្តីប្រកាស ក្រើនរំលឹកដល់សាធារណជនថាត្រូវតែប្រុងប្រយ័ត្ន ក្នុងអំឡុងពេលទិញលក់អចលទ្រព្យ ជាពិសេសដីឡូត៍ និងផ្ទះ ដោយត្រូវតែស្វែងយល់ពីព័ត៌មាន និងភាពជាម្ចាស់កម្មសិទ្ធដីនោះ ឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញ ក្នុងគោលបំណងដើម្បីជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច។ នៅក្នុងសេចក្តីប្រកាសនោះ ខាងក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ បានចែកជា ២ ផ្នែកធំៗ ...

អាន​បន្ថែម

តំបន់ភាគខាងកើតទន្លេចតុមុខនៃខេត្តកណ្តាលនឹងក្លាយជាខណ្ឌមួយនៃរាជធានីភ្នំពេញ

ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់គម្រោងកាត់ទឹកដីមួយផ្នែកនៃខេត្តកណ្តាល ដែលស្ថិតនៅខាងកើតទន្លេចតុមុខ ដើម្បីបង្កើតជាខណ្ឌមួយនៃរាជធានីភ្នំពេញ។ ការប្រកាសគម្រោងបង្កើតខណ្ឌថ្មីនៅភាគខាងកើតទន្លេចតុមុខ គឺស្របពេលដែលគម្រោងសាងសង់ស្ពានឆ្លងកាត់រវាងតំបន់ជ្រោយចង្វារទៅតំបន់អរិយត្សក្រ នៃស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានប្រកាស និងជំរុញនៃការសាងសង់នៅពេលខាងមុខ។ ថ្លែងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនា...

អាន​បន្ថែម

កម្ពុជាស្ថិតក្នុងចំណោមទិសដៅទេសចរណ៍កំពូលទាំង ១០ ដែលមានសណ្ឋាគារផ្កាយ ៥ តម្លៃសមរម្យ

ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ថាជាទិសដៅទេសចរណ៍មួយក្នុងចំណោមទិសដៅកំពូលទាំង ១០ នៅលើពិភពលោក ដែលសណ្ឋាគារលំដាប់ផ្កាយ ៥ តម្លៃសមរម្យ និងជាប្រទេសតែមួយគត់នៅតំបន់អាស៊ី ដែលស្ថិតក្នុងការតារាងចំណាត់ថ្នាក់នេះ។ យោងតាមការសិក្សាដែលធ្វើឡើងដោយ The Hotel Guru ក្នុងការតារាងចំណាត់ថ្នាក់នេះ គឺមានបណ្តាប្រទេសអឺរ៉ុបចំនួន ៧ ឈរនៅលំដាប់កំពូល ហើយក្រៅពីតំបន់អឺរ៉ុប មានចំនួន ៣ប្រទេស គឺកូឡុំប៊ី ប៉ារ៉ាហ្គាយ និងកម្ពុជា។ តាមការ...

អាន​បន្ថែម

បញ្ហា EBA និងកូរ៉ូណា អាចជាឱកាសសម្រាប់អ្នកវិនិយោគដែលមានទស្សនវិស័យវែង

អ្នកជំនាញអចលទ្រព្យពីររូប បានយល់ឃើញថា បញ្ហាការដកសិទ្ធិពាណិជ្ជកម្ម EBA ដោយសហភាពអឺរ៉ុប និងការរាតត្បាតនៃជំងីកូរ៉ូណា ( COVID-19) ដែលជាប្រធានបទដ៏ក្តៅគគុកនេះ មិនបានចោទជាបញ្ហាធំចំពោះប្រទេសកម្ពុជាទេ តែវាជាឱកាសមួយដ៏ល្អសម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយ។ តាមរយៈបទសម្ភាសន៍ជាមួយ លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនមេគ...

អាន​បន្ថែម