ព័ត៌មានក្នុងស្រុក
លំនៅឋានតម្លៃសមរម្យចំនួន ៦៨០ខ្នងផ្ទះ ត្រូវបានប្រគល់ជូនពលរដ្ឋ ក្រោមកម្មវិធីគោលនយោបាយថ្នាក់ជាតិស្តីពីលំនៅឋាន
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ប្រគល់លំនៅឋាន តម្លៃសមរម្យ ជូនប្រជាពលរដ្ឋចំនួន ៦៨០ ខ្នងផ្ទះ ស្ថិតនៅភូមិគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០នេះ។ ការប្រគល់លំនៅឋាននេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងអភិវឌ្ឍលំនៅឋានសមរម្យរបស់ក្រុមហ៊ុន World Bridge Homes Co., Ltd ក្រោមកម្មវិធីគោលនយោបាយជាតិស្ដីពីលំនៅឋានរបស់រាជរដ្ឋ...
អានបន្ថែមសម្តេចតេជោ៖ អំពាវនាវសុំស្ថាប័នឯកជនបន្តយោគយល់ក្នុងការបញ្ចុះថ្លៃការជួលទីតាំង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ប្រកាសអំពាវនាវសុំការបន្តយោគយល់ពីវិស័យឯកជន ក្នុងការបញ្ចុះថ្លៃការជួលទីតាំង ក្នុងគ្រាដែលវិបត្តិជំងឺកូវីដ ១៩ នៅមិនទាន់ផុតរលត់នៅឡើយនេះ។ នាថ្ងៃទី ០៧ មេសា ២០២០ ក្នុងសន្និសីទព័ត៌មានពិសេសមួយ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា នៅវិមានសន្តិភាព សម្តេចតេជោ បានឡើងលើកត្រង់ចំនុច ពីការអនុះគ្រោះរវាង វិស័យឯកជន និងឯកជន ថា “ ...ចំនុច ចុងក្រោយ ខ្ញុំសុំអំ...
អានបន្ថែមវិភាគ៖ តេីការទម្លាក់អត្រាការប្រាក់របស់ធនាគារជាតិនឹងប៉ះពាល់កម្ចីទិញអចលនទ្រព្យដូចម្ដេច?
ដើម្បីជាការឆ្លើយតបទៅនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃមេរោគ Covid-19 ធនាគារជាតិនៅជុំវិញពិភពលោក បាននឹងកំពុងដាក់ចេញនូវគោលនយោបាយ ក៏ដូចជាវិធានការហិរញ្ញវត្ថុនានាជាបន្តបន្ទាប់ ដែលក្នុងនោះ ការទម្លាក់អត្រាការប្រាក់ គឺជាវិធានការចម្បងមួយដែលត្រូវបានអនុវត្តជាទូទៅ។ តួយ៉ាងដូចជាសហរដ្ឋអាមេរិក កាលពីថ្មីៗនេះ បានកាត់បន្ថយអត្រាការប្រាក់ស្ទើរតែស្មើ ០ ភាគរយ។ ដូចគ្នានេះដែរ ធនាគារជាតិអង់គ្លេសក៏បានកាត់...
អានបន្ថែមសង្កាត់ចំនួន ៤ នៅក្នុងក្រុងតាខ្មៅ នឹងត្រូវបានលើកលែងពន្ធលើអចលនទ្រព្យដល់ឆ្នាំ ២០២៣
សង្កាត់ចំនួន០៤ក្នុងក្រុងតាខ្មៅ នៃខេត្តកណ្តាលនឹងត្រូវលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ឆ្នាំ២០២៣ ក្នុងនោះរួមមានសង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។ ការលើកលែងពន្ធក្នុងរយៈពេលនេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលមានការលំបាកក្នុងការបង់ពន្ធលើកដំបូង នេះបើយោងតាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការលើកលែងពន្...
អានបន្ថែមក្រសួងអប់រំ៖ អាជីវកម្មក្លឹបហាត់ប្រាណនៅទូទាំងប្រទេស ត្រូវបិទជាណ្តោះអាសន្ន ដោយសារកូវីដ១៩
អាជីវកម្មក្លឹបហាត់ប្រាណនៅទូទាំងប្រទេស ត្រូវបានផ្អាកជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។ ការផ្អាកអាជីវកម្មក្លឹបហាត់ប្រាណនេះ ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ នៅកម្ពុជា នេះបើយោងតាមការប្រកាស ពីក្រសួងអប់រំ យុវជន និងកីឡា កាលនាព្រឹកថ្ងៃទី ៣ មេសា ២០២០ នេះ ។ លោក ពេជ្រ សុខជា គ្រូបង្វឹកនៅក្លឹបហាត់ប្រាណ Jouvance Fitness Center បានប្រាប់អ្នកសារ...
អានបន្ថែមការកាត់ឆ្វៀលដីចេញពីអនុក្រឹត្យលេខ ៨០ និងឧទ្យានជាតិបុទុមសាគរនៅមិនទាន់សម្រេចនៅឡើយ
សំណើសូមការកាត់ឆ្វៀលដីចេញពីតំបន់ដីក្រោមអនុក្រឹត្យលេខ ៨០ និងតំបន់ឧទ្យានជាតិបុទុមសាគរជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ កំពុងនៅមិនទាន់ឈានដល់សេចក្តីសម្រេចជាផ្លូវការឡើយ។ នេះជាការលើកឡើងរបស់លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង តាមការយៈការសម្ភាសន៍ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។ តំបន់ដីដែលត្រូវបានស្នើកាត់ឆ្វៀលនេះ គឺជាតំបន់ស្ថិតក្នុងបវិវេណឧទ្យានជាតិបុទុមសាគរ និងអនុក្...
អានបន្ថែមការរៀបចំអគារការិយាល័យ និងអគារពាណិជ្ជកម្មក្នុងពេលជួបវិបត្តិមេរោគកូវីដ ១៩
តើអ្នកគួររៀបចំអគារការិយាល័យ ឬអគារពាណិជ្ជកម្មរបស់អ្នកបែបណាខ្លះ ក្នុងកំឡុងពេលសម្រាកជំងឺឆ្លងកូវីដ១៩? ក្នុងស្ថានភាពដែលអគារការិយាល័យ ឬអគារពាណិជ្ជកម្មរបស់អ្នកត្រូវបានទុកទំនេរដោយសារបុគ្គលិក និងក្រុមហ៊ុនអាជីវកម្មផ្សេងទៀតក្នុងអគារតែមួយត្រូវបានឈប់សម្រាកដោយសារជំងឺឆ្លងបណ្តាលមកពីវីរុសកូវីដ១៩ បែបនេះ ការយកចិត្តទុកដាក់ខ្ពស់លើវិធានការគ្រប់គ្រង និងថែទាំអគារ ជាការសំខាន់ណាស់ ជាពិសេសសម្រាប់ម្ចាស់អគារផ្ទាល់តែម្តង។ ...
អានបន្ថែមធនាគារជាតិឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់កុំរឹបអូសទ្រព្យសម្បត្តិកូនបំណុលក្នុងកំឡុងពេលរងវិបត្តិកូរ៉ូណា
អគ្គនាយករងត្រួតពិនិត្យទី ១ នៃធនាគារជាតិកម្ពុជា អំពាវនាវដល់ គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុ ជៀសវាសការរឹបអូសទ្រព្យសម្បត្តិអតិថិជន (កូនបំណុល) ក្នុងកំឡុងពេលវិបត្តិសេដ្ឋកិច្ចកំពុងមានការថយចុះ ដោយសារផលប៉ះពាល់ពីមេរោគកូវីដ ( Covid-19 )។ យោងតាមសារព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយថា លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានស្នើសុំអោយ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្...
អានបន្ថែមអ្នកជំនាញ៖ វិស័យសំណង់និងអចលនទ្រព្យនឹងមានសន្ទុះឡើងវិញនៅឆ្នាំក្រោយ
អ្នកជំនាញបានព្យាករថា ទីផ្សារវិស័យសំណង់ និងអចលនទ្រព្យនឹងមានសន្ទុះឡើងវិញក្នុងឆ្នាំ២០២១ ខណៈដែលទីផ្សារនៃវិស័យទាំងពីនេះមានការធ្លាក់ចុះជាបន្តបន្ទាប់ កាលពីចុងឆ្នាំ២០១៩ គួបផ្សំជាមួយការនៅនឹងថ្កល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារំាងអ៊ែអែហ្វអ៊ី (RFI) លោកបណ្ឌិត គី សេរីវឌ្ឍន៍ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលរាជបណ្ឌិត្យសភាភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា បាន...
អានបន្ថែមធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះមកត្រឹមតែ ២, ៥% ក្នុងឆ្នាំ២០២០ ដោយសារជំងឺកូវីដ១៩
កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងធ្លាក់ចុះប្រមាណ២.៥ភាគរយ នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ដោយសារតែអសកម្មភាពនៃវិស័យទេសចរណ៍ និងសំណង់ដែលបណ្តាលមកការរីករាលដាលនៃជំងឺកូវីដ ១៩។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ស្ដីអំពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំខែមេសាឆ្នាំ ២០២០ សម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ចេញផ្សាយកាលពីថ្ងៃអង្គារ៍នេះ បានឲ្យដឹងថា៖ «កំណើនសេដ្ឋកិច្ចក...
អានបន្ថែម