លំនៅឋានតម្លៃសមរម្យចំនួន ៦៨០ខ្នងផ្ទះ ត្រូវបានប្រគល់ជូនពលរដ្ឋ ក្រោមកម្មវិធីគោលនយោបាយថ្នាក់ជាតិស្តីពីលំនៅឋាន

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ប្រគល់លំនៅឋាន តម្លៃសមរម្យ ជូនប្រជាពលរដ្ឋចំនួន ៦៨០ ខ្នងផ្ទះ ស្ថិតនៅភូមិគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០នេះ។ ការប្រគល់លំនៅឋាននេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងអភិវឌ្ឍលំនៅឋានសមរម្យរបស់ក្រុមហ៊ុន World Bridge Homes Co., Ltd ក្រោមកម្មវិធីគោលនយោបាយជាតិស្ដីពីលំនៅឋានរបស់រាជរដ្ឋាភិបាល។

គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ហូម នៅខេត្តកណ្តាលនេះ មានខ្នងផ្ទះដែលត្រូវសាងសង់សរុបទាំងអស់ ២ ៤៥៧ ខ្នង លើផ្ទៃដីសរុបប្រមាណ ២៣ ហិកតា និងចំណាយទុនវិនិយោគប្រមាណ ៧៣លានដុល្លារអាមេរិក។ តាមសេចក្តីជូនដំណឹងពីក្រសួងដែនដី ក្រុមហ៊ុនងគ្រោងនឹងបញ្ចប់ការសាងសង់គម្រោងទាំងមូលនៅមុនដំណាច់ឆ្នាំ ២០២០ នេះ។

លក្ខណៈពិសេសនៃគម្រោងនេះ គឺថាក្រុមហ៊ុនបានសម្រួលលក្ខខណ្ឌនៃការបង់ប្រាក់កក់ដល់អតិថិជន អាចបង់ ១០ភាគរយ នៃតម្លៃផ្ទះ ក្នុងរយៈពេល ១២ ខែដំបូង ឬបង់ ២០ភាគរយ ទៅ៣០ភាគរយក្នុងរយៈពេល ២៤ ខែដោយមិនមានការប្រាក់។ ចំពោះ ទឹកប្រាក់ដែលនៅសល់ អតិថិជនត្រូវបង់រំលោះបន្តជាមួយធនាគារជាដៃគូ រយៈពេលរហូតដល់ ២០ឆ្នាំ ឬអាចបង់ផ្តាច់ជាមួយក្រុមហ៊ុន។

បច្ចុប្បន្ន រដ្ឋាភិបាល កំពុងអនុវត្តគម្រោងលំនៅឋានតម្លៃសមរម្យចំនួន ៥ ក្នុងនោះ គម្រោងចំនួន ២ អនុវត្តនៅខេត្តកណ្ដាល អភិវឌ្ឍដោយក្រុមហ៊ុន WorldBridge Land មួយស្ថិតនៅ ភូមិគរ ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានចម្ងាយប្រាំបីគីឡូម៉ែត្រពីក្រុងតាខ្មៅ និង មួយទៀត ស្ថិតនៅ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានចម្ងាយប្រាំបីគីឡូម៉ែត្រពីក្រុងតាខ្មៅ ។ គម្រោងចំនួន ២ ទៀត អនុវត្ត នៅរាជធានីភ្នំពេញ និង ប្រភេទលំនៅឋានបែបខុនដូស្ថិតក្នុងសង្កាត់ទឹកថ្លា អភិវឌ្ឍដោយក្រុមហ៊ុនជប៉ុន Arakawa។ គម្រោងចុងក្រោយ ស្ថិតនៅខេត្ត បន្ទាយមានជ័យ ។ លំនៅឋានសមរម្យក្នុងគម្រោងទាំងនេះ នឹងត្រូវសាងសង់សរុបចំនួន ៨៣៣១ ខ្នង និង ៧ ២៥៦ ចំណែកឯកជន ដែលលក់ក្នុងតម្លៃក្រោម ៣ ម៉ឺនដុល្លារអាមេរិក។

សូមរម្លឹកថា រដ្ឋាភិបាលបានអនុវត្តតាមគោលនយោបាយ ចំនួន ២ គឺ គោលនយោបាយជាតិស្តីពីលំនៅឋាន ឆ្នាំ ២០១៤ និងគោលនយោបាយស្តីពីការលើកទឹកចិត្ត និង ការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យឆ្នាំ ២០១៧។ ការដាក់ចេញគោលនយោបាយទាំងនេះ ធ្វើឡើងក្នុងគោលដៅផ្តល់ឱកាស ជូនប្រជាពលរដ្ឋទូទាំងប្រទេស មានលំនៅឋានសមរម្យអាចរស់នៅបាន ប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសពលរដ្ឋដែលមានចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]

ក្រសួងសាធារណការ ពិនិត្យការសិក្សាបច្ចេកទេសតំណភ្ជាប់បណ្តាញទឹកកខ្វក់តាមខ្នងផ្ទះ សម្រាប់ក្រុងតាខ្មៅ

ឯកឧត្តម រស់ វណ្ណា ដឹកនាំជំនួបបច្ចេកទេសជាមួយក្រុមទីប្រឹក […]